ដឹង​ឬ​ទេ​ FIFA World Cup កើត​ឡើង​ដំបូង​នៅ​ឆ្នាំ​ណា​ ? ហើយ​ប្រទេស​ណា​ជា​អ្នក​ឈ្នះ​មុន​គេ​ ?

FIFA World Cup គឺ​ជា​ព្រឹត្តិការណ៍​ប្រកួត​បាល់​ទាត់​​ដ៏​ធំ​ក្នុង​ពិភព​លោក​ដែល​ធ្វើ​ឡើង​រៀង​រាល់​៤​ឆ្នាំ​ម្ដង​ ដែល​ប្រមូល​ផ្ដុំ​កីឡាករ​ខ្លាំង​ៗ​ពី​ប្រទេស​នីមួយៗ ធ្វើ​ការ​ប្រកួត​ប្រជែង​គ្នា ។

ព្រឹត្តិការណ៍​ FIFA World Cup ចាប់​ផ្ដើម​មាន​ជា​លើក​ដំបូង​ក្នុង​អំឡុង​ឆ្នាំ​១៩៣០​ តែ​វា​ត្រូវ​បាន​ផ្អាក​អំឡុង​ឆ្នាំ​១៩៤២​ដល់​១៩៤៦​ដោយ​សារ​តែ​មាន​សង្គ្រាម​លោក​លើក​ទី​២​ ( ១៩៣៩​ដល់​ឆ្នាំ​១៩៤៥ ) តែ​ក្រោយ​មក​នៅ​ឆ្នាំ​១៩៥០​ព្រឹត្តិការណ៍​នេះ​ក៏​ចាប់​ផ្ដើម​សារ​ជា​ថ្មី​ឡើង​វិញ​ ។ បើ​គិត​មក​ដល់​​ត្រឹម​ឆ្នាំ​២០១៤​ដែល​អាល្លឺម៉ង់​ជា​ជើង​ឯក​គឺ​២០​លើក​រួច​មក​ហើយ​ ។

ហើយ​ក្នុង​ការ​ចាប់​ផ្ដើម​នៅ​ឆ្នាំ​១៩៣០​ដែល​ជា​ឆ្នាំ​ដំបូង​ព្រឹត្តិការណ៍​នេះ​គឺ​ប្រារព្ធ​ឡើង​នៅ​ក្នុង​ប្រទេស​អ៊ុយរុយហ្គាយ​ដែល​កាល​នោះ​មាន​ប្រទេស​ប្រមាណ​ជា​១៣​ចូល​រួម​គឺ​ ៧ប្រទេស​មក​ពី​អាមេរិក​ខាង​ត្បូង​ ៤​ប្រទេស​មក​ទ្វីប​អឺរ៉ុប​ និង​២​ប្រទេស​ទៀត​មក​ពី​អាមេរិក​ខាង​ជើង​ ។ ដោយ​ឡែក​ប្រទេស​ដែល​បាន​ឈ្នះ​ពាន​រង្វាន់​ FIFA World Cup ដំបូង​គេ​នោះ​គឺ​ប្រទេស​អ៊ុយរុយហ្គាយ​ដែល​ជា​ម្ចាស់​ផ្ទះ​តែ​ម្ដង​ ដោយ​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​អ៊ុយរុយហ្គាយ​បាន​យក​ឈ្នះ​ដោយ​លទ្ធផល​៤​ទល់​នឹង​២​លើ​អាហ្សង់ទីន​ ហើយ​កាល​នោះ​មាន​អ្នក​ទស្សនា​ប្រមាណ​ជា​៩៣០០០​នាក់​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • ដឹង​ឬ​ទេ​ FIFA World Cup កើត​ឡើង​ដំបូង​នៅ​ឆ្នាំ​ណា​ ? ហើយ​ប្រទេស​ណា​ជា​អ្នក​ឈ្នះ​មុន​គេ​ ?已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/10  Category:កំសាន្ត
Tags: