ផ្ទៃ​មុខ​ស​ស្អាត​ភ្លឺ​រលោង​ដោយ​ម៉ាស​មុខ​ធម្មជាតិ

ផ្ទៃមុខ​ភ្លឺ​រលោង​ស្អាត​តែងតែ​ពឹងផ្អែក​ទៅ​លើ​ការ​ថែរក្សា​យក​ចិត្ត​ទុក​ដាក់​និង​ឧស្សាហ​ព្យាយាម។ សូម​ជ្រើសរើស​គ្រឿងផ្សំ​ដែល​មាន​នៅ​ក្នុង​ផ្ទះបាយ​របស់​អ្នក​ដូចជា អំបិល ទឹកខ្មេះ ក្រូចឆ្មារ ឬ ស៊ុត​ជា​ដើម​ហើយ​យើង​អាច​បង្កើត​ម៉ាស​មុខ​ដោយ​ខ្លួនឯង​ដូច​ខាង​ក្រោម​នេះ៖
១. ម៉ាស​មុខ​អំបិល​លាយ​ជាមួយ​ទឹកខ្មេះ
ដោយ​គ្រាន់​តែ​យក​គ្រឿងផ្សំ​រួមមាន អំបិល​ម៉ដ្ឋ និង ទឹកខ្មេះ។ ដាក់​គ្រឿងផ្សំ​ទាំង២មុខ​នេះ​អោយ​សម​ល្មម​ទៅ​ក្នុង​កូន​ចាន​ស្អាត​មួយ​កូរ​អោយ​សព្វ​ហើយ​ខាប់ៗ​បន្តិច ​ទើប​យក​មក​បំពោក​លើ​មុខ​ទុក​ចោល​រយៈ​ពេល​កន្លះ បន្ទាប់​មក​លាង​ទឹក​ចេញ​អោយ​ស្អាត។ បន្ទាប់​ពី​អនុវត្តន៍​ហើយ​អ្នក​នឹង​មាន​អារម្មណ​ថា​ស្បែក​មុខ​របស់​អ្នក​ស​ភ្លឺ​ថ្លា​ជាង​មុន​ព្រោះ​អំបិល​និង​ទឹកខ្មេះ​សុទ្ធ​តែ​ជា​គ្រឿង​ផ្សំ​ជួយ​ជម្រះ​ជាតិ​កខ្វក់។
២. ម៉ាស​មុខ​ក្រូចឆ្មារ​និង​ស៊ុត
ច្របាច់​ក្រូចឆ្មារ​យក​ទឹក​អោយ​បាន​២​ស្លាបព្រា​បាយ​ហើយ​គោះ​ស៊ុត​មាន់​១​គ្រាប់​ដោយ​យក​តែ​ផ្នែកស​និង​ដាក់​លាយ​ចូល​គ្នា​កូរ​អោយ​សព្វ រួច​ហើយ​ប្រើ​ប៉ុង​ផាត់​ម្សៅ​ជ្រលក់​និង​យក​មក​លាប​លើ​ផ្ទៃមុខ​ដោយ​ទុក​ចោល​ប្រមាណ​១០​នាទី​សឹម​លាង​ចេញ​ដោយ​ទឹក​ស្អាត៕

ប្រែ​សម្រួល​ដោយ៖ Ninja
ប្រភព៖ Healthdigezt


  • ផ្ទៃ​មុខ​ស​ស្អាត​ភ្លឺ​រលោង​ដោយ​ម៉ាស​មុខ​ធម្មជាតិ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/10  Category:កីឡា
Tags: