ជនល្មើស​ ដែល​អារ​.​ក​សម្លាប់​បុគ្គលិក​អម្រឹត​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​ហើយ

កំពត​ ៖ ​ឃាតក ​ដែល​អារ​.​ក​សម្លាប់​បុគ្គលិក​អម្រឹត ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ហើយ​នៅ​វេលា​ម៉ោង​៣​និង​៣៥​នាទី​រសៀល​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​កើតហេតុ​ស្ថិត​ក្នុង​​​ភូមិ​ប្រមូល ឃុំ​ត្រមែង ស្រុក​ឈូក ខេត្ត​កំពត។

ជនល្មើស​ជា​ឃាតក​ឈ្មោះ​ប្រុក វិត អាយុ​៤៧​ឆ្នាំ ​បាន​អារ​.​ក​សម្លាប់​ជនរងគ្រោះ​ជា​មន្ត្រី​ឥណទាន​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​«​អម្រឹត​» ឈ្មោះ​ជីន បូ​រិ​ន អាយុ​ប្រហែល​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្នោត​រលើង ឃុំ​វត្ត​អង្គ​ខាងជើង ស្រុក​បន្ទាយមាស ខេត្ត​កំពត​ ហើយក៏​​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​១០ ខែ​ឧសភា។ ក្រោយពី​ទទួល​បាន​ព័ត៌មាន​នេះ​សមត្ថកិច្ច​ជាច្រើន​នាក់​បាន​ចុះទៅ​ឡោមព័ទ្ធ​នៅ​ទីតាំង​កើតហេតុ​ជាច្រើន​ម៉ោង រហូតដល់​ម៉ោង​២​ជាង ទើប​សមត្ថកិច្ច​​​ពាក់អាវ​ក្រោះ កាន់​ខែល​ រួច​ដាក់​ជណ្ដើរ​ឡើង​ទៅ​ចាប់ខ្លួន​ជនល្មើស​ពីលើ​ដំបូល ហើយ​ទម្លាក់​តាម​ពិតាន​ចុះ​មក​ក្រោម​តែម្ដង។

ជនល្មើស​ជា​មនុស្ស​វិកលចរិត ហើយ​ការ​សម្លាប់​​នេះ​ធ្វើឡើង ខណៈ​ជនរងគ្រោះ​បាន​ចុះ​តាម​ផ្ទះ​ប្រជាពលរដ្ឋ​ដើម្បី​ឲ្យ​ដាក់​ប្រាក់​សន្សំ លុះ​ចូល​ផ្ទះ​ខាងលើ​ចំ​ម្ចាស់ផ្ទះ​ជា​មនុស្ស​វិកលចរិត​នោះ ក៏​អារ​.​ក​សម្លាប់​ជនរងគ្រោះ​ចោល​តែម្ដង៕

​ ​