ច​ន ច័ន្ទ​លក្ខិណា រង​ការ​ជេរប្រមាថ​ធ្ងន់​ៗ​ថា​ ជា​ស្រី​ថោកទាប​

ច​ន ច័ន្ទ​លក្ខិណា រង​ការ​ជេរប្រមាថ​ធ្ងន់​ៗ​ថា​ ជា​ស្រី​ថោកទាប​



ភ្នំពេញ ៖ តារា​សម្ដែង​ចាស់​វស្សា​នៅតែ​បន្ត​ប្រជាប្រិយភាព​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ថ្មីៗ​នេះ ត្រូវ​បាន​ទទួលរង​នូវ​ពាក្យសម្ដី​រិះគន់ និង​ការ​ជេរប្រមាថ​ធ្ងន់ៗ​ ពី​សំណាក់​បុគ្គល​ម្នាក់​ដែល​បាន​ធ្វើ​ឡើ តាមរយៈ​ការ​សរសេរ​សារ​បង្ហោះ​ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុក​ជា​សាធារណៈ។

ច​ន ច័ន្ទ​លក្ខិណា រង​ការ​ជេរប្រមាថ​ធ្ងន់​ៗ​ថា​ ជា​ស្រី​ថោកទាប​

នៅ​ក្នុង​អត្ថន័យ​ខ្លឹមសារ​ដែល​ត្រូវ​បាន​ម្ចាស់​Acount Facebook ម្នាក់​បាន​សរសេរ​បង្ហោះ​នោះ​បាន​ធ្វើ​ការ​រិះគន់​លើ​តារា​ស្រី​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា យ៉ាង​ធ្ងន់​ថា នាង​ជា​មនុស្ស​ស្រី​ថោកទាប។ ប៉ុន្តែ​បន្ទាប់ពី​សរសេរ​Comment រិះគន់​ជេរប្រមាថ​អ្នកនាង ចន ច័ន្ទ​លក្ខិណា បែបនេះ​ហើយ​ភ្លាមៗ​នោះ​ម្ចាស់ Acount Facebook​ម្នាក់​នោះ​ក៏បាន​Block Friend ចេញពី​ហ្វេ​ស​ប៊ុ​ក​របស់​តា រា​ស្រី​រូបនេះ​ដើម្បី​មិន​ឲ្យ​ស្គាល់​ពី​អត្តសញ្ញាណ​របស់​ខ្លួន​ផង​ដែរ។

ច​ន ច័ន្ទ​លក្ខិណា រង​ការ​ជេរប្រមាថ​ធ្ងន់​ៗ​ថា​ ជា​ស្រី​ថោកទាប​

យ៉ាងណាមិញ​បន្ទាប់ពី​រង​នូវ​ពាក្យ​សម្តី​រិះគន់​និង​ជេរប្រមាថ​ ទៅលើ​អ្នក​មេម៉ាយ​ចាយ​សម្រស់ អ្នក​នាង ច​ន ច័ន្ទ​លក្ខិណា ដោយ​មិន​សំចៃ​មាត់​ពី​សំណាក់​ម្ចាស់ acount ខាង​លើ​នេះ​ភ្លាមៗ​នោះ​គេ​ក៏​សង្កេតឃើញ​សាម៉ី​ខ្លួន​តារា​ស្រី​រូប​នេះ ហាក់​មានការ​ក្តៅ​ក្រហាយ​ខ្លាំង នៅ​ក្នុង​ចិត្ត ព្រោះតែ​ទទួល​យក​មិនបាន​នូវ​ពាក្យ​សម្តី អសុរោះ​ទាំងនេះ​ រួច​នាង​ក៏បាន​ចេញ មុខ​សរសេរ​សារ​តប​ទៅវិញ​យ៉ាងខ្លី​ថា យប់មិញ​ខ្ញុំ​បង្ហោះ​រូប​នេះ ហើយ​មាន​អា​មនុស្ស​Comment ដាក់​ខ្ញុំ​ថា ថោកទាប ……។

ច​ន ច័ន្ទ​លក្ខិណា រង​ការ​ជេរប្រមាថ​ធ្ងន់​ៗ​ថា​ ជា​ស្រី​ថោកទាប​

អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​និយាយ​ទៀត​ថា មាន​មនុស្ស​ឆ្កួត​ឡប់សតិ​ដូច​ម្នាក់​នេះ មនុស្ស យើង​មក​Comment​រូបគេ​ចាក​ប្រធានបទ​ហើយ​Block ខ្ញុំ​ទៀត ​ឯង​អត់​ដឹង​អី​សោះ​ថោកទាប​តែ ឯង​មក​ថា​គេ​យឺ​មិន​ដឹង​ហៅ​យ៉ាងម៉េច​អត់​ដឹង​ស្រី​ឬ​ប្រុស​បងប្អូន​ណា​ដែល​វា​អត់​Block​សូម​ជួយ ឆែក​មើល​Profile​វា​ឲ្យ​ខ្ញុំ​បន្តិច​បានទេ ?​។

ច​ន ច័ន្ទ​លក្ខិណា រង​ការ​ជេរប្រមាថ​ធ្ងន់​ៗ​ថា​ ជា​ស្រី​ថោកទាប​

ទោះបីជា​យ៉ាងណាក៏ដោយ​គេ​ពុំ​បាន​ដឹង​ទេ​ថា តើ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ជា​មួយនឹង​ម្ចាស់ Acount ម្នាក់​នេះ ធ្លាប់​មាន​ជម្លោះ ឬ​បញ្ហា​អ្វី​នឹង​គ្នា​កាលពីមុន​នោះ​ឡើយ ទើប​រហូត​ឈាន​ដល់​មាន ការ​សរសេរ​សារ​រិះគន់ និង ជេរ​ប្រមាថ​ធ្ងន់ៗ លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ជា​សាធារណៈ​បែបនេះ​៕

 

ច​ន ច័ន្ទ​លក្ខិណា រង​ការ​ជេរប្រមាថ​ធ្ងន់​ៗ​ថា​ ជា​ស្រី​ថោកទាប​

ច​ន ច័ន្ទ​លក្ខិណា រង​ការ​ជេរប្រមាថ​ធ្ងន់​ៗ​ថា​ ជា​ស្រី​ថោកទាប​