ជន​ដៃដល់​អារ​.​ក​សម្លាប់​បុគ្គលិក​មីក្រូហិរញ្ញវត្ថុ​អម្រឹត​សមត្ថកិច្ច​ចាប់​បាន​ហើយ

ខេត្តកំពត ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ថា ជន​ដៃដល់​ជា​មនុស្ស​វិកលចរិត​ដែល​អារ​.​ក​សម្លាប់​បុគ្គលិក​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​អម្រឹត​នោះ បាន​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ហើយ​នៅ​វេលា​ម៉ោង​៣​និង​៣៥​នាទី​រសៀល​ថ្ងៃ​ទី​១០ ឧសភា​ដដែល​នេះ ។

ជនសង្ស័យ​ឈ្មោះ ប្រុ​ក វិត ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ដោយឡែក​ជន​រង​គ្រោះ​ឈ្មោះ ជឹ​ម បុ​រិ​ន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​បុគ្គលិក​មីក្រូហិរញ្ញវត្ថុ អម្រឹត សាខា​ស្រុក​ឈូក  មាន​ទីលំនៅ​ឃុំ​វត្ត​អង្គ​ខាងជើង ស្រុក​បន្ទាយមាស ខេត្តកំពត​។

ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ វេលា​ម៉ោង​ជិត​១​រសៀល​ថ្ងៃ​អង្គារ​នេះ ជនសង្ស័យ​ជា​មនុស្ស​វិកលចរិត​នៅផ្ទះ​កើតហេតុ​ខាងលើ បាន​ហៅ​មន្ត្រី​ឥណទាន​នោះ​មក​ជា​បន្ទាន់​នៅផ្ទះ​របស់​គាត់ ហើយ​ពេល​មន្ត្រី​នោះ​មក​ដល់ ក៏​មានការ​ឈ្លោះប្រកែក​ប្រតាយប្រតប់​គ្នា​រហូត​ដល់​ម្ចាស់ផ្ទះ​នោះ​អារ​.​ក សម្លាប់ មន្ត្រី​នោះ​តែ​ម្ដង​។