កូរ៉េខាងត្បូង មិនដែល​ទទួលស្គាល់​កូរ៉េខាងជើង ថា​ជា​រដ្ឋ​នុយក្លេអ៊ែ​នោះឡើយ​

dnt-news : ប្រភពពី​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង បាន​ឲ្យ​ដឹងថា កូរ៉េខាងត្បូង និង​សហគមន៍​អន្តរជាតិ នឹង​មិនដែល​ទទួលស្គាល់​ថា កូរ៉េខាងជើង ជា​រដ្ឋ​នុយក្លេអ៊ែ​នោះទេ នេះ​បើ​យោងតាម​ការ ចុះផ្សាយ​ដោយសារ​ព័ត៌មាន​ស៊ិន​ហួ នៅ​យប់​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៦​។​