ភ្ញាក់​ផ្អើល​ពេញ​ឆាក CTN ខណៈ F &N រក​ឃើញ​ម្ចាស់​រង្វាន់​មាស​១​ជី ៣០ រូប

កាល​ពី​រាត្រី​ទី​៧-ឧសភា​ កន្លង​ទៅ​នេះ F &N បាន​បង្កើត​ភាព​ភ្ញាក់​ផ្អើល​នៅ​ក្នុង​កម្មវិធី​រាត្រី​កម្សាន្ត ស៊ី ធី អិន ​ក្នុង​ការ​ប្រគល់​រង្វាន់​លើក​ទី​១​របស់​ខ្លួន​ដែល​ប្លែក​ខុស​ពី​កម្មវិធី​ផ្សេងៗ​ទៀត ជា​ពិសេស​មាន​អង្គរក្ស​មាឌ​ធំៗ និង​សង្ហា​ឈរ​យាម​រង្វាន់ ធ្វើ​ឲ្យ​ទស្សនិកជន​ងឿង​ឆ្ងល់​បន្ត​តាម​ដាន​ស្ទើរ​មិន​ហ៊ាន​ធ្មេច​ភ្នែក​។

 

នោះ​គឺ F &N បាន​រក​ឃើញ​ម្ចាស់​មាស​ទម្ងន់​១​ជី ចំនួន​៣០​រូប សម្រាប់​អតិថិជន​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល ដែល​ចាប់​រង្វាន់​កាល​ពី​ថ្ងៃ​ទី​៣០-មេសា ក្នុង​កម្មវិធី​រាត្រី​កម្សាន្ត ស៊ី ធី អិន។

 

ភ្ញាក់​ផ្អើល​ពេញ​ឆាក CTN ខណៈ F &N រក​ឃើញ​ម្ចាស់​រង្វាន់​មាស​១​ជី ៣០ រូប

 

នេះ​ជា​ការ​ប្រគល់​រង្វាន់​លើក​ទី​១​ក្នុង​ចំណោម​ការ​ប្រគល់​រង្វាន់​ទាំង​៦​លើក​របស់ F&N ក្នុង​ឱកាស​អប​អរ​សាទរ​គម្រប់​ខួប​៩​ឆ្នាំ ហើយ​ការ​ចាប់​ឆ្នោត​លើក​ទី​២ រង្វាន់​មាស ១​ជី ចំនួន​៣០​រង្វាន់ សម្រាប់​អតិថិជន​ខេត្ត​កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយ​មាន​ជ័យ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៤-ឧសភា នេះ នៅ​ផ្សារ​បឹង​ឈូក ខេត្ត​បាត់ដំបង។

 

អតិថិជន​ដែល​មិន​ទាន់​ឈ្នះ​រង្វាន់​ នឹង​មាន​ឱកាស​ក្នុង​ការ​ចាប់​ឆ្នោត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​សម្រាប់​អតិថិជន​ទូទាំង​ប្រទេស រង្វាន់​មាស​ទម្ងន់​១​តម្លឹង​ចំនួន​១៩​រង្វាន់ ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៩-កក្កដា ខាង​មុខ​នេះ ក្នុង​កម្មវិធី​រាត្រី​កម្សាន្ត ស៊ី ធី អិន។

 

ដើម្បី​ចូល​រួម​ចាប់​ឆ្នោត​ផ្សង​សំណាង អតិថិជន​ត្រូវ​បក​សម្បក​ទឹក​ដោះ​គោ ធីផត ទឹក​ដោះ​គោ​ខាណេសិន ឯ​ទឹក​ដោះ​គោ​ឆៅ​ ម៉េកណូ​លា គីងកុ ភ្លឹស សូម​កាត់​ផ្នែក​ដែល​មាន​អក្សរ​អង់គ្លេស រួច​សរសេរ​ឈ្មោះ អាសយដ្ឋាន និង​លេខ​ទូរសព្ទ ដាក់​ក្នុង​ធុង​ឆ្នោត​ដែល​នៅ​ជិត​អ្នក​បំផុត​។

 

ភ្ញាក់​ផ្អើល​ពេញ​ឆាក CTN ខណៈ F &N រក​ឃើញ​ម្ចាស់​រង្វាន់​មាស​១​ជី ៣០ រូប

 

F &N ជា​ក្រុមហ៊ុន​ដែល​ផលិត​ និង​ផ្គត់ផ្គង់​ផលិតផល​ទឹក​ដោះ​គោ​ខាប់ Tea Pot ទឹក​ដោះ​គោ​ស្រស់ Tea Pot Extra ទឹក​ដោះ​គោ ខា​ណេ​សិន និង​ទឹក​ដោះ​គោ​ឆៅ​ ម៉េកណូលា គីងកុ ភ្លឹស ដែល​មាន​ ក្រុម​ហ៊ុន​ គៀង​ ហ៊ួត​ ជា​តំណាង​ចែកចាយ​ផ្ដាច់​មុខ​សម្រាប់​ទីផ្សារ​កម្ពុជា។

 

ទឹក​ដោះ​គោ​ខាប់ Tea Pot មាន​រសជាតិ​ផ្អែម​ត្រជាក់​ស័ក្តិសម​សម្រាប់​ភេសជ្ជៈ និង​បង្អែម​គ្រប់​មុខ​។ ទឹក​ដោះ​គោ​ស្រស់ Tea Pot Extra ជួយ​បន្ថែម​ក្លិន​ឈ្ងុយ ផ្តល់​រសជាតិ​រឹតតែ​ឆ្ងាញ់​។ ឯ​ទឹក​ដោះ​គោ​ឆៅ ​ម៉េកណូលា គីងកុ ភ្លឹស ចម្រាញ់​ចេញ​ពី​ស្លឹក​គីងកុ និង​មាន​វីតាមីន​បេ​១២ ជួយ​បង្កើន​ការ​ចង​ចាំ​បាន​ល្អ​កាន់​តែ​ឈ្លាសវៃ៕

 

អត្ថបទ៖ ពាណិជ្ជកម្ម​