សម្ដេច​តេជោ ហ៊ុន សែន បានគូស​បញ្ជាក់​ថា បុគ្គល​ណា​ធ្វើខុស​ច្បាប់​ត្រូវទទួល​ខុសត្រូវ​ចំពោះ​មុខច្បាប់

ភ្នំពេញ:
 សម្ដេចអគ្គម​ហាសេនាប​តីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃព្រះ​រាជាណា​ចក្រកម្ពុជា បានគូស​ប​ញ្ជា​ក់​ថា រាជរដ្ឋាភិបាលក​ម្ពុជាត្រូវការ​ថែរ​ក្សា​សន្ដិភាព និងស្ថិរភាព​នយោបាយ​សម្រាប់​ប្រទេស​ជាតិ ដើម្បី​ការ​អភិវឌ្ឍន៍។ ការគូស​បញ្ជាក់​របស់​សម្ដេច​អគ្គមហា​សេនាបតី​តេជោនាយ​ករដ្ឋមន្ត្រី បាន​ធ្វើឡើ ង​ប​ន្ទា​​ប់​​ពីក្រុម​អង្គការ​សង្គមស៊ីវិល និងសកម្មជន​ដីធ្លីមួយ​ចំនួន រួមទាំង​ប្រធាន​គណ បក្ស​ប្រឆាំងផង​នោះ កា​ល​​​ពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ បាន​ស្លៀ​ក​ពាក់ពណ៌​ខ្មៅ ដើម្បីទាម​ទារ​តវ៉ាឲ្យមាន​កា​រដោះ លែ​ង​មន្ត្រីសមាគម​អាដហុក​ចំនួន៤នាក់ និងមន្ត្រីនៃ​គ​ណៈ​​​កម្មាធិការ​ជាតិរៀប​ចំកា​របោះ​ឆ្នោត​ម្នាក់ផង ដែរ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់​ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃវិទ្យាស្ថានវ៉ាន់ដា នាព្រឹកថ្ងៃទី១០ ខែឧសភានេះ ។ 
សម្ដេច​តេជោ ហ៊ុន សែន មានប្រសាសន៍​ក្នុងពិធីចែក​សញ្ញាបត្រ​ដល់និស្សិតនៃវិទ្យាស្ថានវ៉ាន់ដា នាព្រឹក​ថ្ងៃទី១០ ខែឧសភានេះ​ថា ការសម្ដែង​មតិពី​បញ្ហាអ្វីមួយ គឺជាសិទ្ធិរបស់​បុគ្គល​ម្នាក់ៗ ប៉ុន្ដែ​សិទ្ធិស​ម្ដែង​​មតិ​​​​របស់​​អ្នក​ណាម្នាក់ គឺមាន​ព្រំដែន​ជាមួយ​សិទ្ធិរបស់​អ្នក​ដទៃ ហើយ​ប្រសិន​បើអ្នកណា​ម្នាក់​រំលោ​ភ​​សិ​ទ្ធិ​​អ្នក​ដទៃ​នោះទេ គឺ​នឹងត្រូវប្រឈម​ទៅនឹង​ផ្លូវច្បាប់​ហើយ។ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រីបានព្រ​​មា​ន​ថា សូម​កុំប្រើប្រាស់​សិទ្ធិ​បញ្ចេញ​មតិ ដើម្បី​បំពាន​អ្នកដទៃ​ឲ្យសោះ ព្រោះរាជរ​ដ្ឋាភិបាល ត្រូវការ​ថែរក្សា​​សន្ដិភាព និងស្ថិរភាព​នយោបាយ ហើយបុគ្គលណា​ធ្វើខុសត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍​បញ្ជាក់​ថា ប្រសិន​បើមន្ត្រីសមាគម​អាដហុក​ទាំង​៤នាក់ រួមទាំង​អគ្គលេខាធិការ​រងគ.ជ.បម្នាក់នោះ មិន​ធ្វើខុស​ច្បាប់ទេ គឺមិនមានអ្នកណាទៅ​ចាប់ខ្លួន ឬក៏កាត់​ទោ​​សនោះទេ ហើយអ្នកដទៃ​សូម​កុំភ័ន្តច្រលំឱ្យសោះ ចំពោះ​ការ​ទាមទារ​​ឲ្យ​ដោះលែង​​​​គ្មាន​លក្ខខណ្ឌ​ ព្រោះបើ​ទា​ម​ទា​​រឲ្យ​​ដោះលែង​ដោយគ្មាន​​លក្ខខណ្ឌ គឺមិន​ចាំបាច់​មានច្បាប់​នោះទេ។ ជាមួយគ្នា​នេះសម្ដេច​តេជោ បាន​អំពាវនាវ ដល់​អាជ្ញាធរ​មានសមត្ថ​កិច្ចសូម​មេត្ដាប្រុង​ប្រយ័ត្ន ចំពោះការ​តវ៉ាទាម​ទារនានា ដែលខុស​​ទៅ​នឹងច្បាប់ ព្រោះ​​សភាពកា​រណ៍នៅលើ​ពិភពលោក បា​​​​​នស្ដែងឲ្យឃើញច្បាស់ហើយ។
សម្ដេចតេជោ​នា​យ​​​​ករដ្ឋមន្ត្រី បានគូសប​ញ្ជាក់​ទៀត​ថា សន្ដិភាព​សម្រាប់​ប្រទេ​សក​ម្ពុជា​​ពិបាក​​រក​ណា​ស់ ហើយ​ទម្រាំ​​​បា​ន​សន្ដិភាព គឺមាន​ប្រជាពល​រដ្ឋស្លាប់​ច្រើនណាស់ ដូច្នេះ​មិន​អនុញ្ញាត​ឲ្យអ្នកណា​ម្នាក់ មកបំផ្លាញ​សន្ដិភាពនេះ​ជាដាច់ខាត ទោះ​មកពីប្រភព​ណាក៏ដោយ។ សូមរំលឹក​ថា កាលពីថ្ងៃទី៩ ខែ​ឧសភា ឆ្នាំ២០១៦ ក្រុម​អង្គការ​ក្រៅរដ្ឋាភិបាល និងសកម្មជន​ដីធ្លីមួយ​ចំនួន បានធ្វើយុទ្ធនាការ​ស្លៀក​ពាក់​​​ពណ៌ខ្មៅ​ ដើម្បីទាមទារ​ឲ្យមាន​ការដោះ​លែងមន្ត្រីសមាគម​អាដហុក៤នាក់ និងមន្ត្រីគ.ជ.ប​ម្នាក់​ផង​​ដែរ។ នៅក្នុងការត​វ៉ានោះអាជ្ញាធ​រមាន​សមត្ថ​កិច្ច បាន​ឃាត់​ខ្លួន​មនុស្ស​ចំនួន៨នាក់ យកមក​អប់រំ​​ណែ​នាំ និងធ្វើកិច្ចសន្យា​ឲ្យបញ្ឈប់​សកម្មភាព​ទាំងនេះ ហើយក៏បាន​អនុញ្ញាតឲ្យ​ត្រឡប់​ទៅផ្ទះ​វិញ បន្ទាប់ពី​ការ​​សួរ​នាំបានបញ្ចប់។
ចំណែកលោក សម រង្ស៊ី ប្រធានគណបក្ស​សង្គ្រោះជាតិ​ ដែលកំពុងស្ថិតនៅក្រៅប្រទេស​​គេចចេញ​ពី​កា​រ​​ចាប់ខ្លួន​របស់សមត្ថកិច្ចនោះ កាលពីថ្ងៃម្សិល​មិញ ក៏បានស្លៀកពាក់​ឈុតខ្មៅ ដើម្បីចូលរួម​យុទ្ធនាការ ទាមទារឲ្យមាន​ការដោះលែង​មន្ត្រីសមាគម​អាដហុក និងមន្ត្រីគ.ជ.បទាំង៥​នាក់នោះផង​ដែរ។ ទោះជា​បែប​ណាក៏​ដោយ​សម្ដេចតេជោ បាន​ផ្ដល់ជា​យោបល់​ថា ក្រុមអង្គការ​សង្គមស៊ីវិល គួរតែ​រកមេធាវី​ល្អៗ ដើម្បីដោះ​បន្ទុក​មន្ត្រីសិទ្ធិ​មនុស្ស ដែលកំពុងជាប់​ឃុំទាំងនោះ ជាជាង​ការ​តវ៉ា​នានា។ ក្នុង​នោះសម្ដេច​តេ​ជោ​ ​ហ៊ុន សែនបានបង្ហើប​ថា សម្ដេចមិន​ហ៊ានលូកដៃ​ចូលកិច្ចការ​ផ្ទៃក្នុងរបស់​តុលាការ​ឡើយ ប៉ុន្ដែ​ប្រ​សិន​មាន​ ​ការប្រកាសសាលក្រម​រួចរាល់ហើយ​នោះ គឺសម្ដេច​អាចនឹង​មានការ​ស្នើសុំទៅ​ព្រះមហាក្សត្រ ដើ​ម្បី​​លើក​លែង ឬបន្ធូបន្ថយ​ទោសដល់ពួកគេ។
គួររំលឹក​ថា មន្ត្រី​អាដហុក​​ចំនួន៤នាក់ ​ដែល​ត្រូវ​​បញ្ជូន​ទៅ​​ឃុំ​ខ្លួន​បណ្តោះអាសន្ន​​នៅពន្ធនាគារ​នោះរួម​​មាន៖ លោក នី សុខា, លោកណៃ វ៉ង់ដា, លោកយី សុខសាន, និងលោកស្រី លឹម មុនី អ្នកទាំង៤នាក់នេះ ជាប់ចោទពី​បទ​ល្មើសសូកប៉ាន់​សាក្សី។ ចំណែកលោក នី ចរិយា អគ្គលេខាធិការរង គ.ជ.ប ដែល​កំពុ​ងជាប់​​ឃុំបណ្តោះ​អាសន្ន​នៅក្នុងពន្ធនាគារ​ដែរ​នោះ គឺជាប់​ចោទ​ពីបទផ្សំ​គំនិតសូកប៉ាន់សាក្សី៕