រដ្ឋមន្ត្រីក្រសួង អភិវឌ្ឍន៍ ជនបទចុះចែកទឹក៨៥០០០ លីត្រ និងពីដុងចំនួន ៤០០ជូនពលរដ្ឋក្នុង ឃុំរលាប្អៀរខេត្តកំពង់ឆ្នាំង

ភ្នំពេញ៖  ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង អភិវឌ្ឍន៍ជនបទ និងលោកស្រី កែ ច័ន្ទមុនី តំណាងរាស្ត្រ ខេត្តកំពង់ឆ្នាំង បានចុះចែកទឹកចំនួន ៨៥០០០ លីត្រ និងពីដុងចំនួន ៤០០ ដល់បងប្អនប្រជាពលរដ្ឋ រស់នៅក្នុងភូមិព្រៃខ្មែរ ឃុំ រលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ក្នុងយុទ្ធនាការ ចុះចែកទឹកនោះក៏មាន ការចូលរួមពី លោក ទ្រី មេង រដ្ឋលេខាធិការ លោក អនុរដ្ឋលេខាធិការ មន្ត្រីរាជាការមន្ទីរអភិវឌ្ឍន៍ ជនបទខេត្ត និងអាជ្ញាធរខេត្ត ស្រុក ឃុំ ភូមិ ផងដែរ ដែបានអញ្ចើញ មកជួបសំណេះសំណាល និងចែកទឹក ដល់បងប្អូន ខេត្តកំពង់ឆ្នាំង៕