អារ​-​កសម្លាប់​បុគ្គលិក​គ្រឹះស្ថាន​មីក្រូអម្រឹត​ពេល​ចុះទៅ​ទារ​លុយ​ដល់ផ្ទះ​

តាមសេចក្ដីរាយការណ៍ពីខេត្តកំពតបានឲ្យដឹងថាមន្ត្រីឥណទាននៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ«អម្រឹត»ម្នាក់ត្រូវបានបុរសជាម្ចាស់ផ្ទះម្នាក់ហៅឲ្យចូលទៅក្នុងផ្ទះស្ថិតក្នុងឃុំត្រមែង ស្រុកឈូក ខេត្តកំពត នៅវេលាម៉ោងជិត ១ រសៀល ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ នេះ ហើយក៏ចាប់អារ-កស្លាប់យ៉ាងអាណោចអាធ័មនៅពេលនេះសមត្ថកិច្ចកំពុងធ្វើការឡោមព័ទ្ធផ្ទះនោះ ។

អារ​-​កសម្លាប់​បុគ្គលិក​គ្រឹះស្ថាន​មីក្រូអម្រឹត​ពេល​ចុះទៅ​ទារ​លុយ​ដល់ផ្ទះ​

លោកឧត្តមសេនីយ៍ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពតបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ប្រុក វិត ភេទប្រុស អាយុ ៤៧ ឆ្នាំ ដោយឡែកជនរងគ្រោះ ឈ្មោះ ជឹម បុរិន ភេទប្រុស អាយុ ២៦ ឆ្នាំ មុខរបរបុគ្គលិកគ្រឹស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត សាខាស្រុកឈូក មានទីលំនៅឃុំវត្តអង្គខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត ។

ប្រភពពីប្រជាពលរដ្ឋនៅទីនោះបានឲ្យដឹងថាមុនពេលកើតហេតុជនសង្ស័យជាមនុស្សវិកលចរិតបានហៅបុគ្គលិកឥណទាននោះមកជាបន្ទាន់នៅផ្ទះរបស់គាត់ ហើយពេលបុគ្គលិកនោះមកដល់ក៏មានការឈ្លោះប្រកែកប្រតាយប្រតប់គ្នារហូតដល់ម្ចាស់ផ្ទះនោះ អារ-កសម្លាប់មន្ត្រីនោះតែម្ដង ។

ពេលនេះសមត្ថកិច្ចជាច្រើននាក់កំពុងធ្វើការឡោមព័ទ្ធផ្ទះជនល្មើសដើម្បីចាប់ជនល្មើស ឯជនល្មើសបានឡើងទៅលើដំបូលចង់ ចង-កសម្លាប់ខ្លួននៅពេលសមត្ថកិច្ចកំពង់ឡោមព័ន្ឋ ៕ សុថាត់