ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ​ចិន​និយាយ ថា​ឥ​រិយាបថ​នុយ​ក្លេអ៊ែរ​របស់​ កូរ៉េ​ខាងជើង «មិន​ផ្លាស់​ប្តូរ»

ក្រុងប៉េកាំងៈ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន កាលពីថ្ងៃចន្ទបានមើលស្រាលចំពោះការសន្យារបស់មេ ដឹកនាំកូរ៉េខាងជើងដែលថា មិនប្រើប្រាស់អាវុធនុយក្លេអ៊ែរ បើសិនជាអធិបតេយ្យរបស់ប្រទេសលោកមិនត្រូវបានគំរាមកំហែង ដោយនិយាយថា ការស្វែងរកអាវុធបរមាណូរបស់លោកនៅតែគ្រោះថ្នាក់។

ក្រុងប៉េកាំង គឺជាអ្នកការពារខាងការទូតដ៏សំខាន់របស់ក្រុងព្យុងយ៉ាង និងជាប្រភពពាណិជ្ជ កម្ម និងជំនួយ ប៉ុន្តែទំនាក់ទំនងរវាងពួកគេបានក្លាយជាតានតឹងខ្លាំងឡើងដោយសារមហិច្ឆតានុយក្លេអ៊ែររបស់កូរ៉េខាងជើង ហើយលោកគីម ជុងអ៊ុន មិនទាន់ធ្វើទស្សនកិច្ចទៅកាន់ប្រទេសជិតខាងរបស់ខ្លួននៅឡើយ។

សមាជបក្សដឹកនាំអំណាចលើកដំបូងរបស់កូរ៉េខាងជើងក្នុងរយៈពេលជិត ៤០ ឆ្នាំបានអនុម័តគោលនយោបាយពង្រឹកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ប្រទេសនេះជាផ្លូវការ ក្រោយពីលោកបានថ្លែងថា ខ្លួនមិនប្រើអាវុធទេ បើសិនជាគ្មានការវាយប្រហារ និងធ្វើការ ដើម្បីកាត់បន្ថយអាវុធនុយក្លេអ៊ែរនៅក្នុងពិភពលោក។

ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ​ចិន​និយាយ ថា​ឥ​រិយាបថ​នុយ​ក្លេអ៊ែរ​របស់​ កូរ៉េ​ខាងជើង «មិន​ផ្លាស់​ប្តូរ»លោក គីម ជុងអ៊ុន ថ្លែងនៅក្នុងថ្ងៃទី ៣ នៃសមាជបក្ស។ Afp

ប៉ុន្តែសហគមន៍អន្តរជាតិ និងអង្គការសហប្រជាជាតិបានទាមទារឲ្យបញ្ឈប់កម្មវិធីមីស៊ីលនិងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។កាសែត Global Times របស់ចិនដែលសិ្នទ្ធនឹងគណបក្សកុម្មុយនីស្តដែលកំពុងកាន់អំណាច បាននិយាយនៅក្នុងវិចារណកថាមួយថា ការប្រកាសរបស់លោកគីម ត្រូវបានធ្វើចេញពីទស្សនៈដែលកូរ៉េខាងជើងបច្ចុប្បន្ននេះគឺជារដ្ឋនុយក្លេអ៊ែរ។

កាសែតនោះ បាននិយាយថា ឥរិយាបថរបស់កូរ៉េខាងជើង មិនផ្លាស់ប្តូរ និងការប្រឆាំងជំទាស់ដ៏ធំរបស់ខ្លួនជាមួយពិភពខាងក្រៅក៏មិនត្រូវបានដោះស្រាយដែរ។កាសែតនោះ បានបន្ថែមថា ប្រទេសធំៗនឹងមិនផ្លាស់ប្តូរជំហរ របស់ពួកគេក្នុងការទទួលស្គាល់កូរ៉េខាងជើងជារដ្ឋនុយក្លេអ៊ែរមួយទេ។

ដរាបណាក្រុងព្យុងយ៉ាងទ្រាំទ្រទប់ទល់នឹងការបោះបង់កម្មវិធីអាវុធនុយ ក្លេអ៊ែររបស់ខ្លួន ដោយបានឲ្យទំនាក់ទំនង ធម្មតាឡើងវិញជាមួយពិភពខាងក្រៅនោះ មិនទំនងជាអាចទៅរួចនោះទេ។ក្រសួងការបរទេសចិន បាននិយាយថា គោលជំហររបស់ក្រុងប៉េកាំងជុំវិញបញ្ហានុយក្លេអ៊ែរនៅតែមិនផ្លាស់ប្តូរ បន្ទាប់ពីព្រឹត្តិការណ៍ជាច្រើននៅចុងសប្តាហ៍។

អ្នកនាំពាក្យលោក Lu Kang បានប្រាប់ក្រុមអ្នកកាសែតថា៖ «យើងអះអាងថា សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាអ.ស.ប.ទាក់ទងនឹងបញ្ហានេះ គួរត្រូវបានអនុវត្តដោយគ្រប់ភាគីទាំងអស់។

កាសែត Global Times បាននិយាយកាលពីសប្តាហ៍មុនថាមិនមានក្រុមអ្នកតំណាងចិននៅឯការជួបជុំសមាជរបស់បក្សពលករនោះទេ ទោះបីជាគណៈប្រតិភូធំមួយបានចូលរួមសមាជលើក មុនក្នុងឆ្នាំ ១៩៨០ ដឹកនាំដោយលោក Li Xiannian អតីតប្រមុខរដ្ឋផ្លូវការរបស់ចិន៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍