Update: ជនដៃដល់អារ-កសម្លាប់មន្រ្តីឥណទាននៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ «អម្រឹត» ត្រូវសមត្ថកិច្ចចាប់បានហើយ

(កំពត)៖ ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ បានថ្លែងប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះថា កម្លាំងនគរបាលរបស់លោក បានធ្វើការឡោមព័ទ្ធ និងឈានទៅដល់ការចាប់ខ្លួន ជនដៃដល់ដែលបានអារ-កសម្លាប់ មន្រ្តីឥណទាននៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ «អម្រឹត» ហើយស្ថិតនៅស្ថិតក្នុងឃុំត្រមែង ស្រុកឈូក ខេត្តកំពត។

សម្រាប់មូលហេតុពិតប្រាកដនោះ ត្រូវបានលោកស្នងការ មិនទាន់អាចបញ្ជាក់លម្អិតបាននៅឡើយទេ ដោយរង់ចាំការសួរនាំបន្តទៀត បើទោះសេចក្តីរាយការណ៍ជាជំហានដំបូងថា អំពើឃាតកម្មនេះអាចកើតចេញ ពីរឿងប្រច័ន្ធក៏ដោយនោះ។ បើតាមលោកស្នងការ ការចាប់ខ្លួនជនដៃដល់រូបនេះ បានធ្វើឡើងដោយមានការប្រើគ្រាប់បែកផ្សែងផងដែរ។

សូមបញ្ជាក់ថា មន្ត្រីឥណទាននៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ «អម្រឹត» ម្នាក់ត្រូវបានបុរសជាម្ចាស់ផ្ទះម្នាក់ ហៅឲ្យចូលទៅក្នុងផ្ទះ ស្ថិតក្នុងឃុំត្រមែង ស្រុកឈូក ខេត្តកំពត នៅវេលាម៉ោង ១២៖៥០នាទី ថ្ងៃត្រង់ថ្ងៃទី១០ ខែឧសភានេះ ហើយក៏ចាប់អារ.កស្លាប់ យ៉ាងអាណោចអាធ័ម។ ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាក់ឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ប្រុក វិត ភេទប្រុស អាយុ៤៧ឆ្នាំ ដោយឡែកជនរងគ្រោះ ឈ្មោះ ជឹម បុរិន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរបុគ្គលិកមីក្រូហិរញ្ញវត្ថុ អម្រឹត សាខាស្រុកឈូក មានទីលំនៅឃុំវត្តអង្គខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត។

ប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យជាមនុស្សវិកលចរិត នៅផ្ទះកើតហេតុខាងលើបានហៅមន្ត្រី ឥណទាននោះ មកជាបន្ទាន់នៅផ្ទះរបស់គាត់ ហើយពេលមន្ត្រីនោះមកដល់ ក៏មានឈ្លោះប្រកែកប្រតាយប្រតប់គ្នារហូតដល់ម្ចាស់ផ្ទះ នោះអារ.កសម្លាប់ មន្ត្រីនោះតែម្ដង៕
Update: ជនដៃដល់អារ-កសម្លាប់មន្រ្តីឥណទាននៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ «អម្រឹត» ត្រូវសមត្ថកិច្ចចាប់បានហើយ

Update: ជនដៃដល់អារ-កសម្លាប់មន្រ្តីឥណទាននៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ «អម្រឹត» ត្រូវសមត្ថកិច្ចចាប់បានហើយ

Update: ជនដៃដល់អារ-កសម្លាប់មន្រ្តីឥណទាននៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ «អម្រឹត» ត្រូវសមត្ថកិច្ចចាប់បានហើយ

Update: ជនដៃដល់អារ-កសម្លាប់មន្រ្តីឥណទាននៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ «អម្រឹត» ត្រូវសមត្ថកិច្ចចាប់បានហើយ

Update: ជនដៃដល់អារ-កសម្លាប់មន្រ្តីឥណទាននៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ «អម្រឹត» ត្រូវសមត្ថកិច្ចចាប់បានហើយ

Update: ជនដៃដល់អារ-កសម្លាប់មន្រ្តីឥណទាននៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ «អម្រឹត» ត្រូវសមត្ថកិច្ចចាប់បានហើយ
មន្ត្រីឥណទាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ «អម្រឹត» ម្នាក់ត្រូវគេអារ.កសម្លាប់, ពេលនេះសមត្ថកិច្ចកំពុង ឡោមព័ទ្ធផ្ទះចាប់ជនសង្ស័យ

ប្រភព៖ Fresh News

អ្នកនឹងចូលចិត្ត

  • Update: ជនដៃដល់អារ-កសម្លាប់មន្រ្តីឥណទាននៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ «អម្រឹត» ត្រូវសមត្ថកិច្ចចាប់បានហើយ已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/10  Category:កំសាន្ត
Tags: