មូល​ហេតុ​ដែល​បង្ក​ឲ្យ​មាន​ក្លិន​​ជើង​ និង​​ វិធី​បំបាត់​ក្លិន

មាន​មេរោគ-បាក់តេរី ផ្សិត ញើស សុទ្ធតែ​ជា​មូលហេតុ​ដំបូង​បង្អស់​ដែល​បណ្ដាល​ឲ្យ​ជើង​ទាំង​ពីរ​កើត​មាន​ក្លិន​មិន​ល្អ​នៅ​ពេល​ពាក់​ស្បែក​ជើង​ឃ្លុប។

លើស​ពី​នេះ​ផង​ទៅ​ទៀត​ក៏​អាស្រ័យ​អាកាស​ធាតុ​ក្ដៅ​សើម​រួម​ជាមួយ​នឹង​ទម្លាប់​ដែល​មិន​ បាន​ធ្វើ​អនាម័យ​មិន​បាន​ទៀង​ទាត់​ជើង​ទាំង​ពីរ​ និង​ទាំង​ស្បែក​ជើង​ទើប​បាន​ជា​បណ្ដាល​ឲ្យ​ស្ថាន​ ភាព​កើត​មាន​ក្លិន​មិន​ល្អ​នេះ​កាន់​តែ​ធ្ងន់ធ្ងរ​ថែម​ឡើង។​ បើ​ទោះ​បី​ជា​បញ្ហា​មិន​មាន​ប៉ះ​ពាល់​អ្វី​ចំពោះ​ សុខ​ភាព​ក៏​ដោយ​ ប៉ុន្តែ​បែរ​ជា​ប៉ះ​ពាល់​ដល់​សេចក្ដី​ថ្លៃ​ថ្នូរ​​ និង​អនាម័យ​របស់​មនុស្ស​ម្នាក់ៗ។

តើ​ហេតុ​អ្វី​ទើប​បាន​ជា​ជើង​មាន​ក្លិន​ស្អុយ ?

បើ​និយាយ​ទូទាំង​រូបកាយ​របស់​មនុស្ស​ម្នាក់ៗ​ចំណុច​ត្រង់​បាត​ជើង​ជា​កន្លែង​ប្រមូល​ផ្ដុំ​នូវ​ ក្រពេញ​ញើស។​ ពេល​ជើង​ទាំង​ពីរ​ធ្វើ​ចលនា​ដើរ​ចុះ​ឡើង​ពេល​ឈរ​ស្ងៀម​ ពេល​រត់​ ពេល​លោត​ក៏​ នឹង​ជំរុញ​ឲ្យ​ក្រពេញ​ញើស​មក​កាន់​តែ​ខ្លាំង​ដែល​នាំ​ឲ្យ​មាន​ការ​ពិបាក​ទ្រាំ។

ពេល​ជើង​ទាំង​ពីរ​ត្រូវ​ស្ថិត​នៅ​ក្នុង​ទីកន្លែង​ដែល​មាន​បរិស្ថាន​ក្ដៅ​ ស្អុះ​ស្អាប់​បិទ​ជិត​ក្នុង​ស្បែក​ ជើង​ឃ្លុប​ប្រាកដ​ហើយ​ដែល​វា​ក៏​នឹង​បញ្ចេញ​ក្លិន​មិន​ល្អ​មក។​ មូល​ហេតុ​នោះ​គឺ​ដោយ​សារ​តែ​ញើស​ និង​ក្លិន​របស់​វា​មិន​អាច​ស្ងួត​ ឬ​សាយ​ភាយ​ចេញ​ទៅ​ទី​ណា​ផ្សេង​ទៀត​បាន​ក្រៅ​តែ​ពី​ស្ថិត​នៅ​ក្នុង​ ស្បែក​ជើង​ ស្រោម​ជើង។​ ក្នុង​ពេល​នោះ​ដែរ​ក៏​ជា​ឱកាស​អំណោយ​ផល​ដល់​ការ​រីក​លូត​លាស់​ដុះ​ ផ្សិត​ និង​បាក់តេរី​ផ្សេងៗ​ដែល​នឹង​បណ្ដាល​ឲ្យ​ភាយ​ចេញ​ក្លិន​ស្អុយ​មក។

តើ​មាន​ដំណោះ​ស្រាយ​ប្រកប​ដោយ​ប្រសិទ្ធភាព​ដែរ​ឬ​ទេ​ក្នុង​ការ​បំបាត់​ក្លិន​ស្អុយ​សាយ​ភាព​ពី​ ជើង ?​

+អនាម័យ​ជើង​ឲ្យ​បាន​ល្អ​
ដុស​សំអាត​លាង​ជើង​ដោយ​ទឹក​និង​សាប៊ូ​ជា​រៀង​រាល់​ថ្ងៃ​ដើម្បី​បង្ក​បរិស្ថាន​ស្អាត​បាត​ក្នុង​ការ​ ជួយ​ទប់​ស្កាត់​កុំ​ឲ្យ​បាក់តេរី​កកើត​ឡើង។​ ធ្វើ​យ៉ាង​នេះ​ពិត​ជា​មធ្យោបាយ​មួយ​ដ៏​ប្រសើរ​ដើម្បី​ការពារ​កុំ​ឲ្យ​ ផ្សិត​ដុះ​នៅ​ជាប់​នឹង​ជើង​ផង​ដែរ។​

គួរ​តែ​ជូត​សំអាត​ជើង​ឲ្យ​បាន​ស្អាត​ស្ងួត​ល្អ​នៅ​មុន​ពេល​ពាក់​ស្បែក​ជើង។​ ពេល​យប់​មុន​ពេល​ ចូល​ទៅ​កាន់​ដំណេក​គួរ​តែ​ត្រាំ​ជើង​ទាំង​ពីរ​ដោយ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​លាយ​ជាមួយ​អំបិល​បន្តិច​ហើយ​ លាយ​ជាមួយ​សារធាតុ​សាច់ជូរ។​ ធ្វើ​យ៉ាង​នេះ​មិន​គ្រាន់​តែ​ជួយ​ធ្វើ​ឲ្យ​ឈាម​រត់​ក្នុង​សរសៃ​ដំណើរ​ការ​ ទៅ​បាន​យ៉ាង​ល្អ​ប៉ុណ្ណោះ​ទេ​គឺ​ថែម​ទាំ​ង ជួយ​ធ្វើ​ឲ្យ​ជើង​ទាំង​សង​ខាង​កាត់​បន្ថយ​នូវ​ក្លិន​មិន​ល្អ​ពេល​ ពាក់​ស្បែក​ជើង។​
+ការ​ជ្រើស​រើស​ស្បែក​ជើង​សម្រាប់​ពាក់​

គួរ​តែ​ជ្រើស​រើស​យក​ប្រភេទ​ស្បែក​ជើង​ណា​ដែល​អាច​មាន​ខ្យល់​ចេញ​ចូល​បាន​ល្អ​ដោយ​មិន​ ផ្អាប់-ហាប់។ ប្រភេទ​ស្បែកជើង​ក្រណាត់​ជា​ស្បែក​ជើង​ដែល​ត្រូវ​បាន​ជ្រើស​រើស​យក​មក​ពាក់​ ព្រោះ ​តែ​វា​អាច​ជួយ​បឺត​ជាតិ​ញើស​បាន​ល្អ​ណាស់។​ គួរ​តែ​ចៀរ​វាង​ការ​ប្រើប្រាស់​ប្រភេទ​ស្បែក​ជើង​ដែល​ ផលិត​ពី​សរសៃ​សំយោគ​នី​ឡុង។​
ដោយ​ឡែក​ស្បែក​ជើង​ដែល​ប្រើប្រាស់​នោះ​ក៏​ត្រូវ​តែ​មាន​ច្រើន​គូរ​សម្រាប់​ធ្វើ​ការ​ផ្លាស់​ប្ដូរ​គ្នា​ ហើយ​ក៏​គួរ​ទម្លាប់​ដោះ​ស្បែក​ជើង​ចេញ​ដើម្បី​កុំ​ឲ្យ​មាន​ក្លិន​៕

អត្ថបទ ៖ Mr. Mini Nano

 


  • មូល​ហេតុ​ដែល​បង្ក​ឲ្យ​មាន​ក្លិន​​ជើង​ និង​​ វិធី​បំបាត់​ក្លិន已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/05/10  Category:ជីវិតនិងសង្គម
Tags: