ក្លិបហង្សក្រហម Liverpool បង្ហាញនូវឈុតសម្លៀកបំពាក់ថ្មី សម្រាប់ត្រៀម នូវរដូវកាលថ្មី ២០១៦-២០១៧

អង់គ្លេស៖ ក្រុម​​ Liverpool បានបង្ហាញឈុតសម្លៀកបំពាក់ក្នុងទឹកដី សម្រាប់ត្រៀមរដូវកាលថ្មី ២០១៦-២០១៧ ដែលរចនាឡើងមានពណ៌ក្រហម និងមាសបន្តិច។

ឈុតសម្លៀកបំពាក់ ដែលផលិតឡើងដោយក្រុមហ៊ុន New Balance និងឧបត្ថម្ភដោយក្រុមហ៊ុន Standard Charted គឺត្រូវបានគ្របដណ្តប់ទាំងស្រុង ដោយពណ៌ក្រហម ជាមួយស្លាកសញ្ញាពណ៌មាសតិចៗ និងឆ្នូតពណ៌មាស២តង់នៅជុំវិញទ្រនាប់អាវផងដែរ។

ចំណែកឯខោខ្លីនិងស្រោមជើងវិញ ក៏មានពណ៌ក្រហមលាយមាសបន្តិចដូចនឹងអាវដែរខណៈដែលសម្លៀកបំពាក់របស់អ្នកចាំទីវិញ មានពណ៌បៃតងខ្ចី ជាមួយបន្ទះខ្មៅត្រង់ស្មាលាយជាមួយពណ៌សតិចៗ។

វាត្រូវបានបង្ហាញនៅក្នុងព្រឹត្តិការណ៍ផ្សាយផ្ទាល់ពិសេសមួយ កាលពីរាត្រីថ្ងច័ន្ទ ដោយចូលរួមពីសំណាក់កីឡាករ Liverpool ផ្ទាល់មានដូចជាកីឡករ Henderson, Philippe Coutinho, Simon Mignolet, Jon Flanagan និង Connor Randall រួមទាំងកីឡាការនីរបស់ Liverpool ២នាក់ទៀតដូចជា Gemma Bonner និង Natasha Harding ផងដែរ។

អ្នកចាត់ការទូទៅរបស់ក្លិប លោក Jurgen Klopp បាននិយាយថា « ក្រុមនេះតែងតែមានគំនិតចង់ឈ្នះការប្រកួត ហើយឥលូវនេះមានជាមួយនឹងឈុតសម្លៀកបំពាក់ថ្មីទៀត ពួកគេទាំងអស់គ្នា នឹងបំភ្លឺកីឡដ្ឋាន Anfield ជាមួយនឹងឈុតថ្មីរបស់ពួកគេ » ។

ដោយយោងតាមគេហទំព័ររបស់ក្លិបហង្សក្រហម Liverpool ឈុតសម្លៀកបំពាក់ថ្មីនេះមានលក្ខណៈពិសេសដូចជា មានចន្លោះប្រហោងតូចៗសម្រាប់អោយខ្យល់ចេញចូល ហើយសាច់ក្រណាត់វិញមានលក្ខណៈទន់ស្រួលពាក់ និងកាត់បន្ថយការត្រដុស ឬ កកិតជាមួយសាច់៕

ប្រភព៖ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ក្លិបហង្សក្រហម Liverpool បង្ហាញនូវឈុតសម្លៀកបំពាក់ថ្មី សម្រាប់ត្រៀម នូវរដូវកាលថ្មី ២០១៦-២០១៧
រូបភាព៖ កីឡាករ Liverpool បានឈរបង្ហាញនូវឈុតសម្លៀកបំពាក់ថ្មី

ក្លិបហង្សក្រហម Liverpool បង្ហាញនូវឈុតសម្លៀកបំពាក់ថ្មី សម្រាប់ត្រៀម នូវរដូវកាលថ្មី ២០១៦-២០១៧
រូបភាព៖ កីឡាករ Philippe Coutinho ជាមួយនឹងឈុតសម្លៀកបំពាក់ថ្មី

ក្លិបហង្សក្រហម Liverpool បង្ហាញនូវឈុតសម្លៀកបំពាក់ថ្មី សម្រាប់ត្រៀម នូវរដូវកាលថ្មី ២០១៦-២០១៧
រូបភាព៖ កីឡាករ Liverpool ជាមួយនឹងឈុតសម្លៀកបំពាក់ថ្មី

ក្លិបហង្សក្រហម Liverpool បង្ហាញនូវឈុតសម្លៀកបំពាក់ថ្មី សម្រាប់ត្រៀម នូវរដូវកាលថ្មី ២០១៦-២០១៧
រូបភាព៖ អ្នកចាំទី Simon Mignolet ជាមួយនឹងឈុតសម្លៀកបំពាក់ថ្មី

ក្លិបហង្សក្រហម Liverpool បង្ហាញនូវឈុតសម្លៀកបំពាក់ថ្មី សម្រាប់ត្រៀម នូវរដូវកាលថ្មី ២០១៦-២០១៧
រូបភាព៖ សម្លៀកបំពាក់ថ្មីក្លិប Liverpool ក្នុងរដូវកាលថ្មី ២០១៦-២០១៧ ពេលមើលជិត