របៀបធ្វើសារាយស្ករត្នោតពងមាន់

គ្រឿងផ្សំ៖

១-ពងមាន់ ២
២-ស្ករ ២ខាំ
៣-ខ្ទិះដូង ១កំប៉ុង
៤-ស្លឹកតើយ ៣សន្លឹក
៥-ម្សៅសារាយ ១ស្លាបព្រាបាយ
៦-ទឹក ១កំប៉ុង
៧-អំបិលចុងស្លាបព្រា


របៀបធ្វើ៖

១- ស្ងោរសារាយម្សៅ លាយជាមួយទឹក រំងាស់ជាមួយស្លឹកតើយ ចំនួន១០-១៥នាទី ទើបស្រង់ស្លឹកតើយចេញ។
២- គោះពងមាន់ នៅក្នុងចានមួយ ជាមួយស្ករត្នោត និង ខ្ទិះដូង វាយអោយចូលគ្នាគ្នា គ្រាន់តែវាយលំៗអោយនៅសល់ជាតិពងមាន់ ក៏បាន។
៣- យកពងមាន់ដែលគោះហើយនេះ ទៅច្រូចលើទឹកសារាយ ហើយកូរអោយសព្វ រួចលើចុះ។
៤- ដួសទឹកសារាយនេះ ចាក់ចូលពុម្ព ទុកចោល ប្រហែល២ម៉ោង ដើម្បីអោយរងកក ជាសារាយដុំ បន្ទាប់មក ចាក់ចេញ តម្រៀបទៅលើចាន ដើម្បីទទួលទាន។
៥- បើយើងមិនចូលចិត្តរសជាតិខ្ទិះដូង យើងអាចជំនួសបានដោយជាតិទឹកសុទ្ធ ក្នុងចំនួនស្មើគ្នា នឹងខ្ទិះដូង។
៦- បើពុំមានពុម្ព អាចចាក់ថាសធម្មតា ហើយកាត់ដុំ នៅពេលកក ក៏បាន៕

ប្រភព៖ iknow

អ្នកនឹងចូលចិត្ត

  • របៀបធ្វើសារាយស្ករត្នោតពងមាន់已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/05/10  Category:ចំនេះដឹង
Tags: