ប្រភព​អះអាង​ថា កែវ វាសនា ​កំពុង​រៀប​ការ​នៅ​ខេត្ត​បន្ទាយ​មានជ័យ

ប្រិយមិត្ត​នៅ​លើ​បណ្ដាញ​សង្គម​កំពុង​ជជែក​គ្នា​ ពី​ព័ត៌មាន​រៀប​ការ​របស់​តារា​ចម្រៀង កែវ វាសនា កំពុង​រៀប​ការ​ភរិយា​​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ បន្ទាប់ពី​រសៀល​នេះ បាន​បែក​ធ្លាយ​ពី​ពិធី​មង្គល​នេះ នៅ​លើ​បណ្ដាញ​សង្គម។

 

ប្រភព​អះអាង​ថា កែវ វាសនា ​កំពុង​រៀប​ការ​នៅ​ខេត្ត​បន្ទាយ​មានជ័យ

 

ប្រិយមិត្ត​ខ្លះ គ្រាន់​តែ​សង្ស័យ​ថា​ជា​ឈុត​ឆាក​នៃ​ការ​សម្ដែង​ក្នុង​ខារ៉ាអូខេ ឬ​ភាពយន្ត​ណា​មួយ។ ប៉ុន្តែ​អ្នក​ខ្លះ​ទៀត​បាន​អះអាង​ថា​ជា​ការ​ពិត។ ជាក់​ស្ដែងគណនី​ហ្វេសប៊ុក​ម្នាក់ ឈ្មោះ Yada Nasara មិន​ត្រឹម​​អះអាង​ថា ជា​ការ​ពិត​ទេ តែ​បាន​បង្ហើប​ទៀត​ថា កូន​ក្រមុំ​របស់ កែវ វាសនា គឺ​ជា​កូន​សេដ្ឋី​នៅ​ខេត្ត​ជាយ​ដែន​មួយ​នេះ​ទៀត​ផង។

 

ប្រភព​អះអាង​ថា កែវ វាសនា ​កំពុង​រៀប​ការ​នៅ​ខេត្ត​បន្ទាយ​មានជ័យ

 

ប្រភព​អះអាង​ថា កែវ វាសនា ​កំពុង​រៀប​ការ​នៅ​ខេត្ត​បន្ទាយ​មានជ័យ

 

ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ បុរស​ម្នាក់​ដែល​លើក​ទូរសព្ទ​របស់ កែវ វាសនា តែ​មិន​បាន​ប្រាប់​ថា​ជា​អ្វី​នឹង​តារា​ចម្រៀង​មក​ពី​ខេត្ត​កំពង់​ឆ្នាំង​រូប​នេះ បាន​អះអាង​ថា កែវ វាសនា ពិត​ជា​

រៀប​ការ​មែន។ “បាទ​ពិត​មែន…ហើយ​ពេល​នេះ គាត់​កំពុង​រវល់​ទទួល​ភ្ញៀវ”។ បុរស​មិន​ស្គាល់​អត្តសញ្ញាណ ឆ្លើយ​ខ្លី​ប៉ុណ្ណេះ ក៏​បិទ​ទូរសព្ទ​តែ​ម្ដង។

 

យ៉ាង​ណា ពាក់​ព័ន្ធ​បញ្ហា​នេះ លោក មាស សុខ​រតនៈ ​អ្នក​ចាត់​ការ​ទូទៅ​របស់​ផលិតកម្ម​ថោន ដែល​ កែវ វាសនា កំពុង​ជ្រក​កោន បាន​បញ្ជាក់​ជាមួយ​ Sabay ថា​ លោក​មិន​បាន​ដឹង​រឿង​នេះ​ទេ។ ” បង​អត់​ទាន់​ដឹង​ព័ត៌មានដែរ​អូន…គ្រាន់​តែ​លឺ​ល្ហិចល្ហៀង គឺ​ថា​ការ​នៅ​បន្ទាយ​មានជ័យ​ដែរ” ៕

 

ប្រភព​អះអាង​ថា កែវ វាសនា ​កំពុង​រៀប​ការ​នៅ​ខេត្ត​បន្ទាយ​មានជ័យ

 

ប្រភព​អះអាង​ថា កែវ វាសនា ​កំពុង​រៀប​ការ​នៅ​ខេត្ត​បន្ទាយ​មានជ័យ

 

ប្រភព​អះអាង​ថា កែវ វាសនា ​កំពុង​រៀប​ការ​នៅ​ខេត្ត​បន្ទាយ​មានជ័យ

 

អត្ថបទ៖ ទារិកា + សំ ជំនាញ

រូបភាព៖ Page ខេត្ត​បន្ទាយ​មានជ័យ