ស្ងាត់ៗ តារាចម្រៀង ​កែវ វាសនា រៀបការ​ជា​កូន​អ្នក​ខេត្តបន្ទាយមានជ័យ​!

តារាចម្រៀងប្រចាំផលិតកម្មថោន កែវ វាសនា បានចូលរោងការស្ងាត់ៗនៅថ្ងៃនេះជាមួយកូនក្រមុំ អ្នកខេត្តបន្ទាយមានជ័យ។ពិធីរៀបការរបស់តារាចម្រៀងរូបនេះ មិនមានការចូលរួមពីសំណាក់មិត្តភក្តិរួម អាជីពឡើយ ដោយសារផ្លូវឆ្ងាយ ។

ស្របពេលដែលកេរ្តិ៍ឈ្មោះកំពុងតែមានប្រជាប្រិយភាព តារាចម្រៀង កែវ វាសនា បានសម្រេចចិត្ត បញ្ចប់ភាពនៅលីវនៅថ្ងៃទី១០ ខែឧសភា ជាមួយនារី ដែលជាអ្នកនៅក្រៅពិភពសិល្បៈ ។ មានការបង្ហើបពី សំណាក់មិត្តភក្តិរួមសិល្បៈថា ភរិយា របស់លោក កែវ វាសនា ជាកូនស្រីអ្នកមានជីវភាពធូរធារគួរសម ។ មុនពេលរៀបការពួកគេបានស្វែងយល់ចិត្តគ្នា យូរឆ្នាំដែរហើយ ។

ស្ងាត់ៗ តារាចម្រៀង ​កែវ វាសនា រៀបការ​ជា​កូន​អ្នក​ខេត្តបន្ទាយមានជ័យ​!

ដោយសារពិធីរៀបការរបស់លោក កែវ វាសនា នៅរហូតដល់ខេត្តបន្ទាយមានជ័យ ទើបរូបលោកមិនមានការអញ្ជើញមិត្តភក្តិចូលរួម។ប៉ុន្តែគេមិនច្បាស់ ថា តារាចម្រៀងរូបនេះនិងមានពិធីកាត់ចំណងដៃនៅភ្នំពេញឬយ៉ាងណានោះទេ ។ តាមរូបថតគេសង្កេតឃើញភរិយារបស់លោក កែវ វាសនា មានរូបសម្រស់ស្រស់ស្អាត សក្តិសមជាមួយលោក ។ ក្រោយពីរៀបការ កែវ វាសនា នៅតែបន្តប្រឡូកក្នុងការងារសិល្បៈដដែល ។

លោក កែវ វាសនា ទើបនិងហក់ចូលក្នុងផលិតកម្មថោន ប្រមាណជាកន្លះឆ្នាំ ហើយបទចម្រៀងរបស់លោកកំពុងទទួលបានការគាំទ្រច្រើន ពីសំណាក់មហាជន ៕ចេនី

ស្ងាត់ៗ តារាចម្រៀង ​កែវ វាសនា រៀបការ​ជា​កូន​អ្នក​ខេត្តបន្ទាយមានជ័យ​!
ស្ងាត់ៗ តារាចម្រៀង ​កែវ វាសនា រៀបការ​ជា​កូន​អ្នក​ខេត្តបន្ទាយមានជ័យ​!
ស្ងាត់ៗ តារាចម្រៀង ​កែវ វាសនា រៀបការ​ជា​កូន​អ្នក​ខេត្តបន្ទាយមានជ័យ​!
ស្ងាត់ៗ តារាចម្រៀង ​កែវ វាសនា រៀបការ​ជា​កូន​អ្នក​ខេត្តបន្ទាយមានជ័យ​!
ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត