Samsung​គ្រោង​បញ្ចេញ​ទូរ​ទឹកកក​Touch Screenនិង​ឆ្លាត​វៃ​ថ្មី​សម្រាប់​ឆ្នាំ​២០១៦​នេះ

ក្រុមហ៊ុន​អេឡិចត្រូនិក​ដែល​ឈាន​មុខ​គេ​លើ​លោក​Samsungដែល​ជា​ក្រុមហ៊ុន​គ្រប់​គ្នា​ស្គាល់​យ៉ាង​ច្បាស់​ថា​ជា​ក្រុមហ៊ុន​ដែល​ពូកែ​ខាង​គំនិត​ច្នៃ​ប្រឌិត​ធ្វើ​យ៉ាង​ណា​អោយ​ការ​រស់​នៅ​របស់​យើង​កាន់​តែ​ងាយ​ស្រួល​និង​ស៊ីវិល័យ​នោះ​។​

នា​ពេល​នេះ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​សម្រាប់​ពិព័រណ៍​បច្ចេកវិទ្យា​CESក្នុង​ការ​ដាក់​តាំង​បង្ហាញ​ផលិត​ផល​និង​បច្ចេកវិទ្យា​ថ្មីៗ​របស់​ខ្លួន។​ អ្វី​ដែល​គ្រប់​គ្នា​កំពុង​ផ្ដោតអារម្មណ៍​នោះ​មិន​មែន​ផលិត​ផល​ទូរស័ព្ទ​ដូច​មុន​ទេ​តែ​ជា​ទូរ​ទឹកកក​ឆ្លាត​វៃ​ដែល​មាន​អេក្រង់​Touch​ស្រដៀង​នឹង​ទូរស័ព្ទ​ដែរ។

លើស​ពី​នេះ​ទៅ​ទៀត​នោះ​អេក្រង់​នេះ​នឹង​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រព្រឹត្តិការណ៍​មួយ​ប៉ុន្តែ​គេ​មិន​ទាន់​ប្រាកដ​នៅ​ឡើយ​ថា​Android​ឬក៏​Tizen​។​ការ​ពិត​ទៅ​ទូរ​ទឹកកក​ឆ្លាត​នេះ​មិន​ខុស​ពី​ម៉ូដែល​មុន​ប៉ុន្មាន​នោះ​ទេ​បើ​យើង​មើល​ពី​ខាង​ក្រៅ​។​ប៉ុន្តែ​ការ​បន្ថែម​អេក្រង់​Touch​នៅ​លើ​វា​អាច​អោយ​លោក​អ្នក​កត់ត្រា​បញ្ជី​មុខ​ទំនិញ​អាន​ព័ត៌មាន​ ស្ដាប់​តន្ត្រី​និង​កំណត់​ការ​ក្រើន​រំលឹក​បាន​ផង​ដែរ​។​វា​ក៏​ប្រហែល​ជា​អាច​បញ្ជា​បាន​ដោយ​សម្លេង​ទៅ​លើ​មុខ​ងារ​មួយ​ចំនួន​ដូចជា​​បញ្ជី​មុខ​ម្ហូប​ដែល​នៅ​សល់​ ​ប្រតិទិន អាកាសធាតុ​និង​ដាក់​បាន​កម្មវិធី​មួយ​ចំនួន​ដូច​ទូរស័ព្ទ​ផង​ដែរ។

ចំពោះ​ព័ត៌មាន​លំអិត​ផ្សេងៗ​ទៀត​ប្រហែល​ជា​ត្រូវ​រង់​ចាំ​ដល់​ការ​ដាក់​តាំង​បង្ហាញ​នា​សប្តាហ៏​ក្រោយ​នេះ​តែ​ចំពោះ​តម្លៃ​អាច​ដឹង​បាន​ខ្លះ​ៗ​ហើយ​គឺ​ប្រហែល​ជា​៤០០០​ដុល្លារ​អាមេរិក​ហើយ​វា​ក៏​ស្មើ​នឹង​ឡាន​ធុន​ល្មម​នៅ​ស្រុក​ខ្មែរ​យើង​បាត់​ទៅ​ហើយ​៕

ប្រែសម្រួល ៖ Leng Kim
ប្រភព ៖ 
​​​​​​​​​​​​​​​​​​​​​


  • Samsung​គ្រោង​បញ្ចេញ​ទូរ​ទឹកកក​Touch Screenនិង​ឆ្លាត​វៃ​ថ្មី​សម្រាប់​ឆ្នាំ​២០១៦​នេះ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/10  Category:បច្ចេកវិទ្យា
Tags: