David Bowie បំបែក​ឯតទគ្គកម្ម​របស់​ ​Adele ដោយ​ទទួលបាន​ចំនួន​​ទស្សនា​លើ VEVO ច្រើន​បំផុត​ក្នុង​រយៈពេល​តែ២៤ម៉ោង

បន្ទាប់​ពី​ថ្ងៃ​ដ៏គួរ​ឲ្យ​ក្រៀម​ក្រំ នៃ​មរណភាព​និមិត្ត​រូប​ចម្រៀង លោក​ David Bowie កាល​ពី​ថ្ងៃទី​១០ មករា​នោះ​ ស្នាដៃ​របស់​លោក​បាន​ទាក់​ទាញ​ទស្សនិកជន ឲ្យចូលទស្សនា​រហូត​ដល់​៥១លាន​ដង ដែល​នេះ​ញ៉ាំង​ឲ្យ​លោក​ទទួល​បាន​នូវ​កំណត់​ត្រា​កំពូល​ចម្រៀង​ សម្រាប់​ “ការ​សម្ដែង​ដែលទទួល​បាន​ការ​ទស្សនា​ច្រើន​បំផុត​ក្នុង​រយៈពេល​២៤ម៉ោង”។

ចម្រៀង​ដែល​ទទួល​បាន​កំណត់​ត្រាពិភព​លោកនេះ គឺ បទ “​Lazarus” ដែល​ទើប​តែ​ត្រូវ​បាន​ចេញ​ផ្សាយ​ប៉ុន្មាន​ថ្ងៃ មុន​ពេល​ដែល​លោក​លាចាកលោកប៉ុណ្ណោះ។

ចម្រៀង​នោះ​នាំ​មុខ​ដោយឃ្លា​ដ៏មាន​អត្ថន័យជ្រាលជ្រៅថា “Look up here, I’m in haeven / I’ve got scars that can’t be seen”។ ជា​លទ្ធផល ចម្រៀងនេះ​ត្រូវ​បាន​គេ​ប្រែ​ពន្យល់ថា ជា​សេចក្ដី​លា​ចុង​ក្រោយ​របស់​លោក​ ទៅ​កាន់​អ្នក​គាំទ្រ​របស់​លោក​ បន្ទាប់​ពី​ការ​តស៊ូ​ប្រយុទ្ធ យ៉ាង​ធ្ងន់ធ្ងរ នឹង​រោគ​មហារីក​ អស់​រយៈ​កាល​១៨ខែមក។

តោះ​ ប្រិយមិត្ត​របស់​ខេមបូមេក!​ យើង​នាំ​គ្នា​ទៅ​ទស្សនា​បទចម្រៀង​របស់​លោក Bowie ដែលជា​ម្ចាស់​គ្រង​កំណត់​ត្រា​ពិភពលោកនេះ ទាំងអស់​គ្នា៖​

ដោយ៖ NEA
ប្រភព៖​ Guinness World Records​​


  • David Bowie បំបែក​ឯតទគ្គកម្ម​របស់​ ​Adele ដោយ​ទទួលបាន​ចំនួន​​ទស្សនា​លើ VEVO ច្រើន​បំផុត​ក្នុង​រយៈពេល​តែ២៤ម៉ោង已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/10  Category:កំសាន្ត
Tags: