ថា​ម៉េច​ ! ប្រទេស​ឥណ្ឌូនេស៊ី​គ្រោង​នាំ​លោក​ Jose Mourinho ឲ្យ​មក​ទៅ​ដឹកនាំ​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​

យើងឃើញបច្ចុប្បន្នលោក Jose Mourinho ពុំទាន់មានការចុះកុងត្រាផ្លូវការចូលដឹកនាំក្លឹបណាមួយនៅឡើយបើទោះជាព័ត៌មានជាច្រើនថាលើកឡើងលោកអាចដឹកនាំក្លឹប Man Utd ឬក៏ក្លឹបផ្សេងទៀតជាច្រើនជាពិសេសគឺនៅ Chinese Super League នៅក្នុងប្រទេសចិនក៏ដោយ ។

តែយ៉ាងថ្មីៗនេះមានព័ត៌មានដែលគួរឲ្យភ្ញាក់ផ្អើលមួយនោះគឺប្រទេសឥណ្ឌូនេស៊ីដែលមានបាល់ទាត់ស្ថិតនៅចំណាត់ថ្នាក់ទី១៨៥ក្នុងតារាង FIFA Ranking គឺគ្រោងនឹងពិភាក្សាក្នុងនាំយកគ្រូបង្វឹកដ៏ល្បីលោក Jose Mourinho មកដឹកនាំនេះបើយោងតាមបណ្ដាញសារព័ត៌មាន FourFourTwo ។

ខណៈយោងសម្ដីរដ្ឋមន្ត្រីក្រសួងយុវជននិងកីឡាកររបស់ប្រទេសឥណ្ឌូនេស៊ីគឺលោក Imam Nahrawi បាននិយាយថា « ខ្ញុំកំពុងយករកគ្រូបង្វឹកថ្មីសម្រាប់ជម្រើសជាតិជាមួយលោកប្រធានាធិបតី Joko Widodo រួមជាមួយនិងប្រធាននៃគណៈកម្មាធិកីឡាអូឡាំពិកឥណ្ឌូនេស៊ីគឺលោក Erick Thohir » ។

លោក Nahrawi បន្តថា « ជាការពិតយើងកំពុងត្រូវការគ្រូបង្វឹកបរទេសដ៏ល្អមួយអមជាមួយនឹងគ្រូបង្វឹកក្នុងស្រុកជាជំនួយការ ។ ហើយបច្ចុប្បន្នយើងងកំពុងពិចារណាលើការនាំយកលោក Jose Mourinho មកដឹកនាំ ខណៈលោក Erick បាននិយាយយើងអាចផ្ដល់ប្រាក់កម្រៃដល់លោក Jose Mourinho ប្រមាណជា ២៥០ពាន់លានរ៉ូពីក្នុងមួយឆ្នាំ ( ១៣លានផោន ) » ។

លោក Nahrawi បន្ថែមទៀតថា « យើងមិនទាន់ដឹងថាការពិភាក្សាជាមួយលោក Jose Mourinho អាចទៅរួចឬអត់នោះទេ ។ ប៉ុន្តែក្រៅ Mourinho យើងនៅជម្រើសមួយទៀតនោះគឺគ្រូបង្វឹក Chelsea បច្ចុប្បន្នគឺលោក Guss Hiddink » ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • ថា​ម៉េច​ ! ប្រទេស​ឥណ្ឌូនេស៊ី​គ្រោង​នាំ​លោក​ Jose Mourinho ឲ្យ​មក​ទៅ​ដឹកនាំ​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/10  Category:វីដេអូ
Tags: