Totti បង្ហាញខ្លួនលើកទី ៦០០ ឲ្យ Roma ក្នុងប្រកួតឈ្នះ Chievo ៣-០

កីឡាករ Francesco Totti បានចេញមកប្រកួតលើកទី ៦០០ សម្រាប់ការលេងឲ្យក្លិប Roma ក្នុងការប្រកួតឈ្នះ ៣-០ លើក្រុម Chiveo ក្នុងទឹកដីខ្លួនឯង ដើម្បីឡើងមកកាន់លេខ ពីរក្នុងតារាងលីកកំពូលអ៊ីតាលី Serie A។
Totti
ជ័យជម្នះនេះនាំឲ្យ Roma ឡើងពិន្ទុដល់ ៧៧ពិន្ទុ នៅសល់ ១ ប្រកួតទៀត ក្នុងដណ្តើមយកលេខពីរនេះ គឺមានន័យថា ឈរបណ្តោះអាសន្នរង់ចាំការប្រកួតរបស់ Napoli ខណៈសេះបង្កង់ Juventus បានឡើងពាននេះរួចហើយ។

កីឡាករ Radja Naiggolan ដែលជាគោលដៅទិញរបស់តោខៀវ Chelsea ស៊ុតបញ្ចូលទីនាំមុខមុន នានាទីទី ១៨ មុនដែលដែលកីឡាករ Antonio Rudiger តែលបាល់ចូលមួយគ្រាប់ទៀតនាទីទី ៣។

កីឡាករ Miralem Pjanic បន្ថែមមួយគ្រាប់ទៀត ពីការបញ្ចូលបាល់ពីកីឡាករវ័យ ៣៩ឆ្នាំ Totti បានល្អ។ Totti ដែលអនាគតនៅជាមួយក្លិប ស្ថិតនៅក្រោយពេលចង់រដូវកាលនេះ នៅតែមិនទាន់ច្បាស់។

Totti ត្រូវបានប្តូរចូលជំនួសកីឡាករ Mohamed Salah នៅនាទីទី ៥៩ ខណៈប្រធានក្រុមក្លិបនេះ បានបង្ហាញអារម្មណ៍សាទរ ដែលជាអ្វីដែលរូបគេគិតថា ជាការប្រកួតចុងក្រោយនៅកីឡដ្ឋាន Stadio Olimpico នេះ៕