ម្ចាស់ពានលីកកំពូលអង់គ្លេស សម្លឹងចង់ទិញខ្សែប្រយុទ្ធក្លិប Sporting

ក្លិប Leicester City មានការចាប់អារម្មណ៍ក្នុងចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធក្លិប Sporting គឺកីឡាករ Islam Slimani ខណៈម្ចាស់ជើងឯក Premier League ចាប់ផ្តើមត្រៀមខ្លួនសម្រាប់យុទ្ធនាការក្រោយ។
Islam-Slimani
ក្រុមរបស់លោក Claudio Ranieri នេះគឺពឹងផ្អែកខ្លាំងតែគ្រាប់បាល់របស់កីឡាករ Jamie Vardy ដែលជាខ្សែប្រយុទ្ធស៊ុតបញ្ចូលទីច្រើនជាងបីដង នៃគ្រាប់បាល់របស់មិត្តរួមក្រុម។ ក្លិបនេះកំពុងសម្លឹងមើល ឲ្យមានខ្សែប្រយុទ្ធពីរនាក់ សម្រាប់យុទ្ធនាការថ្មីនេះ។

Slimani កីឡាករអន្តរជាតិរបស់អាល់សេរីរូបនេះ ដែលធ្លាប់មានការរាយការណ៍ ត្រូវផ្ទេរទៅលេងនៅក្លិប Leicester កាលពីរដូវក្តៅឆ្នាំមុន កំពុងតែលេចធ្លោខ្លាំងជាមួយ Sporting នារដូវកាលនេះ។ កីឡាករនេះស៊ុតបាន ២៦គ្រាប់ ក្នុងការប្រកួត ៣២ប្រកួត ខណៈដែលការខំប្រឹងប្រែងលេងខ្លាំង និងអត្តចរិកដាក់ខ្លួនរបស់គេ នឹងត្រូវគ្នាជាមួយនឹង Leicester។

កីឡាករវ័យ ២៧ឆ្នាំរូបនេះ បាននិយាយកាលពីពេលថ្មីៗនេះថា រូបគេសប្បាយចិត្តនៅជាមួយក្លិបដដែល ប៉ុន្តែ Sporting អាចពិចរណាចំពោះការផ្តល់តម្លៃខ្លួន ២៥លានផោន៕