ក្រុមហ៊ុន HLH ពង្រីក​ការ​បោះ​ជំហាន​ផ្នែក​កសិកម្ម ដោយ​កែលំអ​នៅ​លើ​ដី​១​ម៉ឺន​ហិកតា ​

ក្រុមហ៊ុន HLH ពង្រីក​ការ​បោះ​ជំហាន​ផ្នែក​កសិកម្ម ដោយ​កែលំអ​នៅ​លើ​ដី​១​ម៉ឺន​ហិកតា ​



ក្រុមហ៊ុន HLH ជា​ក្រុមហ៊ុន​ចុះបញ្ជី​មូលបត្រ Mainboard SGX Group​ ដែល​បាន​កែលំអ​ដោយ​ជោគ​ជ័យ​ នៅ​លើ​ដី​កសិដ្ឋាន ១០.០០០​ហិកតា​ ដែល​មាន​ស្រាប់​របស់​ខ្លួន​នៅ​ក្នុង​ស្រុក​ឱរ៉ាល់​ ខេត្ត​កំពង់ស្ពឺ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​ក្លាយ​ជា​ឧទ្យាន​ឧស្សាហកម្ម​ កសិកម្ម ​ពេញលេញ​មួយ ​ដោយ​គ្រប​ដណ្ដប់​ដោយ​ការ​ដាំដុះ ​និង​ដំណើរការ​សង្វាក់​ផលិតកម្ម​ដំឡូង​មី។ វា​នឹង​មាន​តំបន់​ដែល​ទាក់ទាញ​នៅ​ក្រុមហ៊ុន​វិនិយោគិន​អន្តរជាតិ​ ដែល​មាន​ចំណាប់អារម្មណ៍​នៅ​ក្នុង​ការ​បង្កើត​កសិដ្ឋាន​នៅ​ក្នុង​

ឧទ្យាន​ថ្មី​នេះ។ រោងចក្រ​ផលិត​ម្សៅដំឡូង​មី​នៅ​តំបន់​ថ្មី​នោះ​ ត្រូវ​បាន​បញ្ចប់​កាលពី​សប្ដាហ៍​មុន​។​ ទន្ទឹម​នឹង​នេះ​ដែរ​ ខ្សែ​សង្វាក់​ផលិតកម្ម​ម្សៅ​ដំបូង​មី​របស់​ក្រុមហ៊ុន​នេះ​ ដែល​ត្រូវ​បាន​បញ្ចប់​នៅ​ក្នុង​សប្ដាហ៍​ដំបូង ​នៃ​ខែ​មេសា​ ឆ្នាំ​២០១៦ នឹង​ផលិត​បាន​១២០​តោន​ នៃ​ម្សៅដំឡូង​មី​ជា​រៀង​រាល់​ថ្ងៃ ​ចាប់ផ្ដើម​ពី​សប្ដាហ៍​នេះ។

កម្រិត​ នៃ​ការផលិត ​ត្រូវ​បាន​រំពឹង​ថា ​នឹង​កើន​ឡើង​ប្រមាណ​ជា​១៥០​តោន ​ក្នុង​១​ថ្ងៃ ហើយ​នឹង​ផលិត​ជា​ម្សៅ​មី​ប្រហែល​៣៥.០០០​តោន​ ជា​រៀងរាល់​ឆ្នាំ​ នៅ​ចុង​ឆ្នាំនេះ។ ភាគច្រើន​ នៃ​ម្សៅដំឡូង​មី​ទាំងនេះ​ នឹង​ត្រូវ​បាន​នាំ​ចេញទៅ​ក្រៅ​ប្រទេស​។ តម្លៃ​ទីផ្សារ​បច្ចុប្បន្ន​ នៃ​ម្សៅដំឡូង​មី​ គឺ​ប្រហែល USD360 /តោន។

លោក DATO JOHNNY ONG ជា​អនុប្រធាន​ និង​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន HLH Group បាន​មានប្រសាសន៍ថា ”​ជាមួយនឹង​ឧទ្យាន​ឧស្សាហកម្ម​កសិកម្ម​១០.០០០​ហិកតា​ថ្មី​នេះ​ យើង​អាច​បង្កើន​ផលិតកម្ម​របស់​យើង​តាមរយៈ​ការ​ផ្គត់ផ្គង់​ផលិតផល​ដំឡូង​មី​។

ជា​មួយ​គ្នា​នោះ​ដែរ ​យើង​កំពុងតែ​ស្វែងរក​នូវ​ដៃគូ​វិនិយោគ​ទាំង​នៅ​ក្នុង​តំបន់​អាស៊ី​ និង​តំបន់​អឺរ៉ុប​ ដើម្បី​បង្កើន​នូវ​ចំណងទាក់ទង​នៅ​ក្នុង​វិស័យ​កសិកម្ម​, ជា​មួយ​នឹង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​មាន​ដូចជា កំពង់ផែ​ក្រុងព្រះសីហនុ​ ដើម្បី​សម្រួល​នៅ​ការនាំចេញ​ និង​នាំចូល​, ឧបករណ៍​កសិកម្ម និង​រោងចក្រ​ផលិតកម្ម​, ទន្ទឹមនឹងនេះ​យើង​អាច​បង្កើន​នូវ​ទិន្នផល​ នៃ​ការ​ដាំដុះ​របស់​យើង ព្រមទាំង​បង្កើន​បរិមាណ ​និង​គុណភាព​ នៃ​ការផលិត​”។

ក្រុមហ៊ុន HLH Agriculture (Cambodia) Co.,Ltd មាន​គម្រោង​ផ្ដួចផ្ដើម​កម្មវិធី​សម្រាប់​ការ​ចុះ​កិច្ច​សន្យា​ធ្វើ​កសិកម្ម​ ដើម្បី​បង្កើន​ការប្រកួតប្រជែង​របស់​កសិករ​ក្នុង​ប្រទេស​កម្ពុជា​ និង​នៅ​ពេល​ជា​មួយ​គ្នា ​ផ្ដល់​ឱកាស​ការងារ​ថ្មី​នៅ​ក្នុង​ប្រទេស​នេះ ដោយ​ការ​បើក​ឲ្យ​ប្រជាជន​កម្ពុជា​កាន់​តែ​ច្រើន​ និង​មាន​ការងារ​ធ្វើ ​ក្លាយ​ជា​មនុស្ស​ខ្លួន​ទីពឹង​ខ្លួន​នៅ​ក្នុង​ការលូតលាស់​យ៉ាង​ឆាប់រហ័ស​ក្នុង​វិស័យ​ឧស្សាហកម្ម​និង​កសិកម្ម។

ទន្ទឹម​នឹង​នេះ​ដែរ​ ក្រុមហ៊ុន​បាន​ដាក់​បង្ហាញ​គម្រោង​ថ្មី​មួយ​សម្រាប់​ការ​រួម​បញ្ចូល​គ្នា​ នៃ​ឧទ្យាន​ឧស្សាហកម្ម ​មាត្រដ្ឋាន​កសិកម្ម ​ស្តង់ដារ​កែច្នៃ​អាហារ​មួយ ត្រូវ​បាន​ដាក់ឈ្មោះ CAMFARM នៅ​លើ​ផ្ទៃដី​៤០០​ហិកតា​ នៃ​ដី​កសិកម្ម​ ដែល​ទទួល​បាន​នៅ​ក្នុង​ឆ្នាំ​២០០៨ វា​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​បញ្ចប់​គម្រោង​ថ្មី​នេះ​ នៅ​ឆ្នាំ​២០១៧ ក្រុមហ៊ុន​នេះ​ នឹង​ក្លាយ​ជា​ប្រភព​យ៉ាងសកម្ម​សម្រាប់​វិនិយោគិន​ជាតិ​និង​អន្តរជាតិ ​នៅ​ក្នុង​ឧស្សាហកម្ម​ និង​ជា​យុទ្ធសាស្ត្រ​អន្តរជាតិ​សម្រាប់​ការកែច្នៃ​ចំណីអាហារ​ខ្លួន​នៅ​ក្នុង​ឧទ្យាន​នេះ។

*សង្វាក់​ផលិតកម្ម​កសិកម្ម​ ដែល​មាន​បទដ្ឋាន​ស្តង់ដារ​តាម​បែប​សិង្ហបុរី​មាន​ដូចជា ​៖
•​រោងចក្រ​ផលិត​អាហារ​កំប៉ុង​
•​រោងចក្រ​ផលិត​អាហារ​ក្រៀម​
•​រោងចក្រ​ផលិត​បន្លែ និង​ផ្លែឈើ​
•​រោងចក្រ​ផលិត​ម្ហូបអាហារ​ និង​ភេសជ្ជៈ​
•​រោងចក្រ​អង្ករ​
•​រោងចក្រ​វាយនភណ្ឌ​
•​កសិដ្ឋាន​ចិញ្ចឹម​សត្វ​
•​កសិដ្ឋាន​ដាំ​ដំណាំ​
•​សង្វាក់​ផលិតកម្ម​គ្រាប់ស្វាយចន្ទី​
•​សង្វាក់​ផលិតកម្ម​ចំណិត​ដំឡូងបារាំង​
•​តំបន់ ក​សិ​-​ឧស្សាហកម្ម
•​ឧស្សាហកម្ម​ផលិត​អាហារ​កែច្នៃ​
•ឧស្សាហកម្ម​ជីវឧស្ម័ន​
•​គម្រោង​ផលិត​ទឹកស្អាត​
•​ធនាគារ​
•សណ្ឋាគារ និង​រមណីយដ្ឋាន​កម្សាន្ត​លំហែ​កាយ
•​ភោជនីយដ្ឋាន​

​-បន្ត​ឈាន​ទៅ​មុខ​, ក្រុមហ៊ុន HLH គ្រោង​នឹង​បន្ថែម​បន្ទាត់​ផលិតកម្ម​ពីរ​ផ្សេងទៀត​នៅ​ឆ្នាំ​២០១៧ ដែល​នឹង​បង្កើត​សមត្ថភាព​ផលិត​ម្សៅ​មី​ប្រចាំថ្ងៃ​រហូត​ទៅដល់​៦០០​តោន​។ ការ​ចំណាយ​សម្រាប់​កន្លែង​ផលិតកម្ម​ថ្មី​នេះ ​ត្រូវ​បាន​ប៉ាន់ប្រមាណ​ថា​ នឹង​ត្រូវ​ចំណាយ​ទឹកប្រាក់​វិនិយោគ​ប្រមាណ​១០​លាន​ដុល្លារ​អាមេរិក ហើយ​នឹង​ត្រូវ​បាន​ផ្ដល់​មូលនិធិ​ដោយ​ស្ថាប័ន​ហិរញ្ញវត្ថុ​ និង​វិនិយោគ​ ដែល​មាន​សក្ដានុពល​រួមគ្នា​៕