នាយក​ក្រដាសប្រាក់​ នៃ​ក្រុមប្រឹក្សាភិបាល​រតនាគារ​អាមេរិក​ បង្ហាញ​ពី​របៀប​មើល​លុយ​ក្លែងក្លាយ​

នាយក​ក្រដាសប្រាក់​ នៃ​ក្រុមប្រឹក្សាភិបាល​រតនាគារ​អាមេរិក​ បង្ហាញ​ពី​របៀប​មើល​លុយ​ក្លែងក្លាយ​



ភ្នំពេញ​៖ ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៦ បាន​រៀប​ចំ​សន្និសីទ​សារព័ត៌មាន​មួយ ដើម្បី​បង្ហាញ​ពី​របៀប​មើល​ក្រ​ក្រដាសប្រាក់ ឬ​លុយ​ដុល្លារ​ក្លែងក្លាយ ហើយ​សន្និសីទ​ធ្វើឡើង​ដោយ​លោក លោក ម៉ៃ​ឃើ​ល លេ​ម​បឺត (Michael Lambert) នាយក​ក្រដាសប្រាក់​នៃ​ក្រុមប្រឹក្សាភិបាល​នៃ​ប្រព័ន្ធ​រតនាគារ​អាមេរិក។

លោក ម៉ៃ​ឃើ​ល លេ​ម​បឺត (Michael Lambert) បាន​ថ្លែង​ថា រដ្ឋាភិបាល​អាមេរិក​មាន​គោលការណ៍​កំណត់​ថា គ្រប់​ដុល្លារ​អាមេរិក​ចាស់ៗ​ទាំងអស់​នៅតែ​អាច​ប្រើប្រាស់​បាន ដោយ​មិន​គិត អំពី​កាល​បរិច្ឆេទ ដែល​ក្រដាស​ទាំងនោះ​ចេញ​ទេ​។ គោលនយោបាយ​នេះ​រួមបញ្ចូល​ក្រដាសប្រាក់​ធនាគារ​កណ្តាល​អាមេរិក​ទាំងអស់ ចាប់ពី​ឆ្នាំ​១៩១៤ មកដល់​បច្ចុប្បន្ន​។ លោក ម៉ៃ​ឃើ​ល លេ​ម​បឺត​បាន​បន្តថា ទន្ទឹមនឹង​ការ​ចរាចរ​ដ៏​សម្បើម​នៃ​រូបិយប័ណ្ណ​អាមេរិក​នេះ ក៏មាន​ក្រុម​ជន​ទុច្ចរិត កំពុង​ព្យាយាម​ផលិត​នូវ​ក្រដាសប្រាក់​ដុល្លារ​ក្លែងក្លាយ បន្លំ​ចរាចរ​នៅតាម​បណ្ដា​ប្រទេស​នានា​ក្នុង​ពិភពលោក​ផងដែរ​។

លោក Michael Lambert បាន​បញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថា ដើម្បី​កំណត់​ក្រដាសប្រាក់​ដុល្លារ​ពិតប្រាកដ ឬ​ក្លែងក្លាយ គឺ​ត្រូវ​ពឹង​ផ្អែកលើ​លក្ខណៈ​សុវត្ថិភាព​នៅ​លើ​ក្រដាសប្រាក់​នោះ ដូចជា​រូប​ព្រាលៗ និង​ទឹក​ថ្នាំ​ប្ដូរ​ពណ៌ ហើយ​ក៏​មាន​វិធីសាស្ត្រ​ដ៏​សាមញ្ញ​៣ យ៉ាង​ក្នុង​ការ​សម្គាល់​អំពី​ក្រដាស​ប្រាក់​ពិត ដែល​វិធី​ទាំង​៣ យ៉ាង​នោះ​មាន​ទី​១- ការ​ស្ទាប ឬ​ប៉ះ​ក្រដាសប្រាក់​ដោយ​ផ្ទាល់ (Feel the paper) នេះ គឺ​មានន័យថា អ្នក​ត្រូវ​ស្ទាប ឬ​ប៉ះ​លើ​ក្រដាសប្រាក់​វា​មាន​លក្ខណៈ​គ្រើមៗ ដែល​ជា​លទ្ធផល​នៃ​ការ​បោះពុម្ព ហើយ​វា​ដូចជា​ធម្មជាតិ​តែម្ដង ទី​២- គន្លាស់​ក្រដាសប្រាក់ (Tilt the note) គឺ​គ្រលាស់ ដើម្បី​អាច​មើល​ឃើញ​ពី​ការផ្លាស់ប្ដូរ​នៃ​ពណ៌​នៅ​លើ​ក្រដាសប្រាក់ ដែល​ជា​​ទូទៅ​ប្ដូរ​ពី​ពណ៌​មាស​ទៅជា​បៃតង សម្រាប់​ក្រដាសប្រាក់​១០០​ដុល្លារ បោះពុម្ព​ចាប់ពី​ឆ្នាំ​២០០៤ ហើយ​ប្ដូរ​ពី​ពណ៌​ខ្មៅ​ទៅ​បៃតង សម្រាប់​ក្រដាសប្រាក់​១០០​ដុល្លារ បោះពុម្ព​មុន​ឆ្នាំ​២០០៤ រីឯ​វិធី​ទី​៣- ពិនិត្យ​ដោយ​ពន្លឺ (Check with light) គឺ​ត្រូវ​ពិនិត្យមើល​ដោយ​ពន្លឺ ដែល​អាច​ឲ្យ​យើង​ឃើញ​ពី​ទឹក​ថ្នាំ​ទាំងសងខាង ដែល​ត្រូវ​បាន​ចាក់​បញ្ចូល​ទៅ​ក្នុង​ក្រដាសប្រាក់។

ដោយឡែក​ចំពោះ​ក្រដាសប្រាក់​១០០​ដុល្លារ បោះពុម្ព​ចាប់ពី​ឆ្នាំ​២០០៤ លោក Michael Lambert បាន​ពន្យល់​ថា វា​មាន​លក្ខណៈ​សុវត្ថិភាព​ពិសេស​ជាង​គេង ព្រោះ​វា​ត្រូវ​បាន​បោះពុម្ព​ឡើង​ដោយ​ភ្ជាប់​ជាមួយ​ខ្សែ​សុវត្ថិភាព​ពណ៌​បៃតង ជា​លក្ខណៈ​3D​។ ខ្សែ​សុវត្ថិភាព​បៃតង​នេះ នៅពេល​គ្រលាស់​ក្រដាសប្រាក់ លោកអ្នក​អាច​នឹង​ឃើញ​លេខ​១០០ ឬក៏​ជួង រត់​ពីលើ​ទៅ​ក្រោម ឬ​ពីក្រោម​ទៅលើ​អាស្រ័យ​លើ​ការ​គ្រលាស់ ដែល​នេះ​ហៅថា 3D ប៉ុន្តែ​បើ​មិនឃើញ​លេខ​១០០ ឬ​ជួង​ទេ នោះ​គឺជា​ក្រដាសប្រាក់​ក្លែងក្លាយ។

តាម​សេចក្តីប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​មាន​រូបីយ​វត្ថុ​អាមេរិក​ចំនួន​១,៤ លាន​លាន​ដុល្លារ​អាមេរិក (១,៤ ទ្រី​លាន​ដុល្លារ​អាមេរិក​) កំពុង​ធ្វើ​ចរាចរ ហើយ​ក្រុមប្រឹក្សាភិបាល​រូបី​យ​វត្ថុ​បម្រុង​សហព័ន្ធ ប៉ាន់ប្រមាណ​ឃើញ​ថា ក្នុង​ចំនួន​ចន្លោះ​ពី​ពាក់​កណ្តាល​ទៅ​២ ភាគ​៣ នៃ​តម្លៃ​រូបីយ​វត្ថុ​ទាំងអស់​របស់​សហរដ្ឋ​អាមេរិក​ធ្វើចរាចរ​នៅក្រៅ​សហរដ្ឋអាមេរិក​។ ដើម្បី​ធានាថា អ្នកប្រើប្រាស់​និង​ក្រុមហ៊ុន នៅ​ជុំវិញ​ពិភពលោក​ដឹង​វិធី​សំគាល់​ប្រាក់​ដុល្លារ​ពិតប្រាកដ ហើយ​រាយការណ៍​ពី​ប្រាក់​ដុល្លារ ដែល​សង្ស័យ​ថា ក្លែងក្លាយ កម្មវិធី​អប់រំ​ស្តីពី​រូបី​យ​វត្ថុ​សហរដ្ឋអាមេរិក​របស់​ក្រុមប្រឹក្សាភិបាល​សហព័ន្ធ​ស្តីពី​រូបី​យ​វត្ថុ​បម្រុង​ធ្វើការ​ចុះ​អប់​រំជា​អន្តរជាតិ​៕
នាយក​ក្រដាសប្រាក់​ នៃ​ក្រុមប្រឹក្សាភិបាល​រតនាគារ​អាមេរិក​ បង្ហាញ​ពី​របៀប​មើល​លុយ​ក្លែងក្លាយ​

នាយក​ក្រដាសប្រាក់​ នៃ​ក្រុមប្រឹក្សាភិបាល​រតនាគារ​អាមេរិក​ បង្ហាញ​ពី​របៀប​មើល​លុយ​ក្លែងក្លាយ​

នាយក​ក្រដាសប្រាក់​ នៃ​ក្រុមប្រឹក្សាភិបាល​រតនាគារ​អាមេរិក​ បង្ហាញ​ពី​របៀប​មើល​លុយ​ក្លែងក្លាយ​