មុន​នេះ​បន្តិច​ប្រទះ​ឃើញ​ក្មេង​ស្រី​ម្នាក់​ទើប​ផុតដង្ហើម​នៅ​ចោម​ចៅ

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​មក​ថា សាកសព​ក្មេង​ស្រី​ម្នាក់​ទើបនឹង​ស្លាប់​បាន​ត្រូវ​អ្នក​ភូមិ​ប្រទះ​ឃើញ​នៅ​ក្នុងផ្ទះ​សង់​មិន​ទាន់​រួច​មួយ​កន្លែង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១០ ឧសភា ២០១៦ នៅ​ក្នុងភូមិ​ព្រៃ​ល្វា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ក្មេង​ស្រី​ដែល​ស្លាប់​សង្ស័យ​ករណី​ឃាតកម្ម​នេះ​ឈ្មោះ វុន រ​ដ្ឋា អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​កី​(​ខ​) សង្កាត់​ពងទឹក ខណ្ឌដង្កោ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក C125 ស៊េរី​ឆ្នាំ​២០០៧ (​បាត់​)​។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​ជា​បន្តបន្ទាប់​នៅ​លើ​គេហទំព័រ​កោះសន្តិភាព ៕