ករណី​អារ​.​ក​សម្លាប់​បុគ្គលិក​អម្រឹត​ សង្ស័យ​ផ្ដើម​ចេញ​ពី​ភ្លើង​ប្រចណ្ឌ

កំពត ​៖​ មន្ត្រី​ឥណទាន​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​«​អម្រឹត​»សាខាស្រុកឈូក​ម្នាក់ ត្រូវ​បាន ​ឃាតក​ជា​ម្ចាស់ផ្ទះ​អារ​.​ក​សម្លាប់​យ៉ាង​សាហាវ​សង្ស័យ​ផ្ដើម​ចេញពី​ភ្លើង​ប្រចណ្ឌ ហើយ​​ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​១២​និង​៥០​នាទី​រសៀល ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ប្រមូល ឃុំ​ត្រមែង ស្រុក​ឈូក ខេត្ត​កំពត។

លោក​វរសេនីយ៍ទោ សំរិទ្ធ​ សិលា​វិបុល អធិការ​នគរបាល​ស្រុក​ឈូក បាន​ឲ្យ​ដឹង​ថា ក្រោយពី​ទទួល​ព័ត៌មាន​ពី​ករណី​ឃាតកម្ម​នេះ​ សមត្ថកិច្ច​ប៉ូលិស និង​ប៉េអឹម​ប្រមាណ​៥០-៦០​នាក់ ដឹកនាំ​ដោយ​លោក​ឧត្ដម​សេនីយ៍​ត្រី ម៉ៅ​ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្ត​កំពត និង​លោក​វរសេនីយ៍ឯក​សៀក អាង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​កំពត បាន​ចុះទៅ​ឡោមព័ទ្ធ​ផ្ទះ​កើតហេតុ​ខាង​លើ​រហូត​ចាប់ខ្លួន​ជនល្មើស​បានតែ​ម្ដង។

លោក​អធិការ​បន្ត​ថា ជនរងគ្រោះ ជា​មន្ត្រី​ឥណទាន​នោះ មានឈ្មោះ​ជឹម បុ​រិ​ន ​ភេទ​ប្រុស ​អាយុ​​​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្នោត​រលើង ឃុំ​វត្ត​អង្គ​ខាងជើង ស្រុក​បន្ទាយមាស ខេត្ត​កំពត។ ចំណែក​ជនល្មើស​មានឈ្មោះ​ប្រុក វិត អាយុ​៤៧​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ។

លោក​បន្ត​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ ជនរងគ្រោះ​បាន​ចុះទៅ​ផ្ទះ​កើតហេតុ​ខាងលើ​ដើម្បី​ទារ​ប្រាក់​សន្សំ​ពី​ប្រពន្ធ​ជនល្មើស ប៉ុន្តែ​ពេល​នេះ​ប្រពន្ធ​ជនល្មើស​មិន​នៅផ្ទះ​(​ទៅ​ពេទ្យ​នៅ​ភ្នំពេញ​) គឺ​នៅតែ​ជនល្មើស​ប៉ុណ្ណោះ​។ លោក​បន្ថែម​ថា នៅ​ពេល​ចូល​ដល់​ផ្ទះ​កើតហេតុ​នោះ ស្រាប់តែ​ជនល្មើស​ស្ទុះ​មក​វាយ​ជនរងគ្រោះ​ឲ្យ​សន្លប់ រួច​ទាញ​ចូល​ក្នុង​ផ្ទះ បិទទ្វារ​ចាក់សោ ហើយ​យក​កាំបិត​អារ​.​ក​សម្លាប់​ជនល្មើស​ចោល ទោះ​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ​ក៏​មិន​អាច​ជួយ​បាន​ដែរ។ ក្រោយ​កើតហេតុ​ ​សមត្ថកិច្ច ប៉ូលិស និង​ប៉េអឹម​ក៏​ចុះ​មក​ឡោមព័ទ្ធ​ផ្ទះ​នោះ​ ហើយ​ជនល្មើស​បាន​ឡើង​ទៅ​លើ​ដំបូល​ផ្ទះ​ រហូតដល់​ម៉ោង​៣​និង​៣៥​នាទី​រសៀល​ថ្ងៃ​ដដែល ទើប​សមត្ថកិច្ច​ពាក់អាវ​ក្រោះ កាន់​ខែល រួច​ដាក់​ជណ្ដើរ​ឡើង​ទៅ​ចាប់ខ្លួន​ជនល្មើស​ពីលើ​ដំបូល ហើយ​ទម្លាក់​តាម​ពិតាន​ចុះ​មក​ក្រោម​តែម្ដង។

លោក​បញ្ជាក់​ថា ដំបូង​ឡើយ មាន​ព័ត៌មាន​ថា​ជនល្មើស​ជា​​មនុស្ស​វិកលចរិត តែ​ក្រោយ​ចាប់​ខ្លួន​បាន​ទើប​ដឹង​ថា ​ជនល្មើស​មិន​មែន​ជា​មនុស្ស​វិកលចរិត​ឡើយ។ ចំពោះ​មូលហេតុ​នៃ​ការ​សម្លាប់​ជនរងគ្រោះ បើ​តាម​ការសាកសួរ​ពី​អ្នកជិតខាង​បញ្ជាក់​ថា សង្ស័យ​ផ្ដើម​ចេញពី​ភ្លើង​ប្រចណ្ឌ​ប្រពន្ធ​របស់​ខ្លួន​ជាមួយ​ជនរងគ្រោះ ទើប​ឈាន​ដល់​ការ​អារ​.​ក​សម្លាប់​តែម្ដង។

បច្ចុប្បន្ន​ជនល្មើស​ ​សមត្ថកិច្ច​បាន​នាំ​ខ្លួន​យក​ទៅ​សួរ​ចម្លើយ​នៅ​ស្នងការ​នគរបាល​ខេត្ត​កំពត​កំពត​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់​ការ​បន្ត៕