ប្រធានាធិបតីសាំហ្គាពួរ គ្រោងនឹងមកបំពេញទស្សនកិច្ច ផ្លូវរដ្ឋនៅកម្ពុជា នាដើមឆ្នាំ២០១៧

ភ្នំពេញ:

មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស បានឲ្យដឹងថា ប្រធានាធិបតី និងរដ្ឋមន្ត្រីការរបរទេសសាំងហ្គាពួរ គ្រោងនឹងមកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅកម្ពុជា នាពេលខាងមុខនេះ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។ ហើយភាគីទាំងពីរ ក៏នឹងចុះហត្ថលេខា នៅកិច្ចព្រមព្រៀងស្តីពីការជៀសវាងការត្រួតពន្ធរវាងប្រទេសទាំងពីរ នៅក្នុងការបង្កើនកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចទ្វេភាគី។ 
 គំរោងដំណើរទស្សនកិច្ចនេះ ត្រូវបានលើយកមកពិភាក្សារវាងលោក Kevin Cheok ឯកអគ្គរដ្ឋទូតសាំងហ្គាពួរ ដែលចប់អាណត្តិ បានជួបពិភាក្សាការងារជាមួយលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងការបរទេស។
 លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា ក្រសួងការបរទេស និងរាជរដ្ឋាភិបាលកម្ពុជា បានត្រៀមជាស្រេចក្នុងការទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសសឹង្ហពួរ និងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីសាំងហ្គាពួរ មកកាន់កម្ពុជានាពេលខាងមុខនេះ៕
ប្រធានាធិបតីសាំហ្គាពួរ គ្រោងនឹងមកបំពេញទស្សនកិច្ច ផ្លូវរដ្ឋនៅកម្ពុជា នាដើមឆ្នាំ២០១៧

ប្រធានាធិបតីសាំហ្គាពួរ គ្រោងនឹងមកបំពេញទស្សនកិច្ច ផ្លូវរដ្ឋនៅកម្ពុជា នាដើមឆ្នាំ២០១៧