ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា​បណ្តាល​ឲ្យ​អ្នកបើកបរ​ស្លាប់​ទាំងសងខាង

នៅរសៀលថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០១៦ នេះ នៅលើផ្លូវជាតិលេខ ៧២ ត្រង់ចំណុចមុខផ្ទះសំណាក់ទីក្រុងមានលាភ ស្ថិតនៅភូមិត្រពាំងពីរ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនឹងម៉ូតូបណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់ទាំងសងខាង ។

ម៉ូតូដែលគ្រោះថ្នាក់ចរាចរណ៍ទាំងពីរទី ១ ម៉ាកស៊ីរ៉ូស ពណ៌ក្រហម-ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ហោ រតនៈ ភេទប្រុស អាយុ ២៨ ឆ្នាំ ជាតិខ្មែរ មុខរបរជាមន្ត្រីពន្ធនាគារ ម៣ នៅភូមិ-ឃុំកើតហេតុខាងលើស្លាប់នៅនឹងកន្លែងកើតហេតុបុកជាមួយម៉ូតូម៉ាកសង់ទ្រីម C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម 1N-7078 បើកបរដោយឈ្មោះ មាស សុភ័ស ភេទប្រុស អាយុ ១៩ ឆ្នាំ ជាតិខ្មែរ នៅភូមិច្រករំដេង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ស្លាប់នៅ ពេលយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យប្រទេសវៀតណាម ។

ម៉ូតូទាំងពីរគ្រឿងបើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នាពីជើងទៅត្បូងម៉ូតូសង់ C១២៥ បើកបរពីជើងទៅត្បូង រីឯម៉ូតូស៊ីរ៉ូសបើកបរពីត្បូងទៅជើង មូលហេតុគឺបើកបរក្រោម ឥទ្ធិពលជាតិស្រវឹង ៕ សុថាត់