និស្សិតអភ័ព្វប្រតិកម្មថ្នាំរលួយពេញខ្លួនគួរឱ្យអាសូរ

6 Videos


និស្សិតស្រីម្នាក់ឈ្មោះ ប៉ែន ផានឿន ជានិសិត្យសាកលវិទ្យាល័យ UME ខេត្តបាត់ដំបង បានប្រតិតម្មថ្នាំ យ៉ាងធ្ងន់ធ្ងររហូតពងបែករលួយពេញខ្លួន បន្ទាប់ពីនាងបានលេបថ្នាំដើម្បីព្យាបាលជំងឺទឹកនោមប្រៃ កាលពី ពេលកន្លងមក ។ តាមប្រភពជិតដិតនឹងនិស្សិតអភ័ព្វរូបនេះឱ្យដឹងថា នាងជានិស្សិតក្រីក្រមួយរូបដែលមានឪពុកជាអ្នករត់ម៉ូតូឌុប មានប្អូនប្រុសម្នាក់កើតជំងឺបេះដូងប្រហោង ចំណែកឯបងៗមិនបានរៀនសូត្រអ្វីជ្រៅជ្រះនោះឡើយ ព្រោះតែភាពខ្វះខាតនៅក្នុងគ្រួសារ ។ ដំបូងឡើយនិស្សិតវ័យក្មេងរូបនេះគឺត្រូវបានពិនិត្យឃើញថា កើតជំងឺ ទឹកនោមប្រៃ តែក្រោយពីនាងទទួលការព្យាបាលដោយប្រើថ្នាំដែលគ្រូពេទ្យឱ្យលេបនោះមកក៏ស្រាប់តែប្រតិកម្ម ថ្នាំ កើតជាកន្ទួលពងបែកពេញខ្លួនយ៉ាងធ្ងន់ធ្ងរ ។

និស្សិតអភ័ព្វប្រតិកម្មថ្នាំរលួយពេញខ្លួនគួរឱ្យអាសូរ

ពេលនេះ ដោយមានជំនួយតិចតួចពីសប្បុរសជនជិតឆ្ងាយនោះ ខាងគ្រួសារជនរងគ្រោះក៏បានបញ្ជូនអ្នកជំងឺ ទៅដល់ប្រទេសថៃហើយ ព្រោះតែស្ថានភាពជំងឺធ្ងន់ធ្ងរពេក ប៉ុន្តែបញ្ហាថវិកាក្នុងការចំណាយផ្សេងៗលើទឹកដីថៃ នោះ គឺជាបន្ទុកយ៉ាងធ្ងន់ធ្ងរមួយទៀតរបស់គ្រួសារនាង ព្រោះត្រូវចំណាយច្រើននៅទីនោះ ហើយក៏មិនដឹងថា ថវិកាដែលបានមកសប្បុរសពីពេលកន្លងមកនោះអាចទ្រទ្រង់បានប៉ុន្មានថ្ងៃទៀតនោះឡើយ ខណៈដែល ស្ថានភាពជំងឺស្ថិតនៅភាពធ្ងន់ធ្ងរនៅឡើយ ។ អាស្រ័យហេតុនេះ គឺមានពឹងលើទឹកចិត្តសន្ដោសមេត្តាពីបងប្អូន សប្បុរសជនជិតឆ្ងាយមេត្តាជួយយិងយោងស្ទួយ ដល់ជីវិតនិស្សិតកម្សត់រូបនេះទោះតិចក្ដីច្រើនក្ដីតាមចិត្តសទ្ធាដោយក្ដីអនុគ្រោះផងចុះ ៕ ភូមិន្ទ (ប្រភព ៖ Facebook : Seng Wandean)

និស្សិតអភ័ព្វប្រតិកម្មថ្នាំរលួយពេញខ្លួនគួរឱ្យអាសូរ
និស្សិតអភ័ព្វប្រតិកម្មថ្នាំរលួយពេញខ្លួនគួរឱ្យអាសូរ
និស្សិតអភ័ព្វប្រតិកម្មថ្នាំរលួយពេញខ្លួនគួរឱ្យអាសូរ
និស្សិតអភ័ព្វប្រតិកម្មថ្នាំរលួយពេញខ្លួនគួរឱ្យអាសូរ
និស្សិតអភ័ព្វប្រតិកម្មថ្នាំរលួយពេញខ្លួនគួរឱ្យអាសូរ

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត