រថយន្ត​សាំ​យ៉ុង​បុក​ជាមួយ​រថយន្ត Tundra ស្លាប់ ៣ នាក់ របួសធ្ងន់ ៥ នាក់

មានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ឋត់មួយបានកើតឡើងនៅឯស្រុកជីក្រែង ខេត្តសៀមរាប រវាងរថយន្តនិងរថយន្តបានបុកគ្នាយ៉ាងពេញទំហឹងបណ្តាលឲ្យមនុស្ស ៣ នាក់ ស្លាប់ និង ៥ នាក់ទៀតរងរបួស ។

រថយន្ត​សាំ​យ៉ុង​បុក​ជាមួយ​រថយន្ត Tundra ស្លាប់ ៣ នាក់ របួសធ្ងន់ ៥ នាក់

លោក សុខ សុទ្ធាវុធ អធិការនគរបាលស្តីទីស្រុកជីក្រែង ខេត្តសៀមរាប បានឲ្យដឹងថាមានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងនៅលើផ្លូវជាតិលេខ ៦ ស្ថិត ក្នុងភូមិពោធិ៍សិរី ស្រុកជីក្រែង ខេត្តសៀមរាប បង្កឡើងដោយរថយន្តសាំយ៉ុង មានអ្នក ជិះ ៥ នាក់ បុកជាមួយរថយន្ត Tundra ជិះគ្នា ២ នាក់ យ៉ាងពេញទំហឹងបណ្តាលស្លាប់ ៣ នាក់ រងរបួសធ្ងន់ ៥ នាក់ ។

រថយន្ត​សាំ​យ៉ុង​បុក​ជាមួយ​រថយន្ត Tundra ស្លាប់ ៣ នាក់ របួសធ្ងន់ ៥ នាក់

ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ១២ ថ្ងៃត្រង់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ នេះ ដោយរថយន្តទាំង ២ បើកបរបញ្ច្រាសទិសគ្នាបុកយ៉ាងពេញទំហឹងស្លាប់អ្នកបើកបររថយន្ត Tundra ម្នាក់ របួសធ្ងន់ម្នាក់ និងខាងរថយន្តសាំយ៉ុងស្លាប់ ២ នាក់ របួសធ្ងន់ ៤ នាក់ ៕ សុថាត់