ថ្នាំបញ្ចុះទម្ងន់ធ្វើឲ្យស្លាប់មនុស្ស

ថ្នាំ​បញ្ចុះទម្ងន់​អាចធ្វើ​ឲ្យ​អ្នក​ប្រើ​រវើរវាយ និង​បាត់​បង់ជីវិត​ថ្នាំ​បញ្ចុះ​ទ​ន្ង​ន់ Dinitrophenol (DNP) បណ្តាល​ឲ្យ​និស្សិត​ពេទ្យ​ដ៏​ស្រស់ស្អាត​១​រូប និង​មនុស្ស​៦២​នាក់​ផ្សេងទៀត​បាត់បង់​ជីវិត​ត្រូវ​ហាម​លក់​នៅ​អាមេរិក ។​

ថ្វី​ត្បិត​សាច់ញាតិ​សឹងតែ​ទាំងអស់​របស់​ និស្សិត​ពេទ្យស្រី Sarah Houston សុទ្ធតែជា​វេជ្ជបណ្ឌិត តែ​ពេល​ត្រូវ​លើស​ទម្ងន់ នាង​មិនបាន​សួរ​យោបល់​គេឯង​គ្រប់គ្នា​ដោយ​សម្រេចចិត្ត​ផឹកថ្នាំ​បញ្ចុះទម្ងន់ DNP ដោយ​ខ្លួនឯង (​ថ្នាំ DNP ជា​ថ្នាំ​បញ្ចុះទម្ងន់​ដ៏​គ្រោះថ្នាក់ និង​មាន​ឥទ្ធិពល​បន្ទាប់បន្សំ​ច្រើន​) ។ ​ក្រោយពេល​លេបថ្នាំ​នេះ​ភ្លាម Sarah មាន​អារម្មណ៍​ពិបាក​ទ្រាំ​បំផុត និង​ចាប់ផ្តើម​ពិបាក​ដកដង្ហើម រហូតដល់​រសៀល​នោះ​បាត់បង់​ជីវិត ។

អ្នកស៊ើប​អង្កេត David Hinchliff ឲ្យ​ដឹងថា ថ្នាំ DNP ជា​មូលហេតុ​ចម្បង​បណ្តាល​ឲ្យ Sarah ស្លាប់ ។ ​​តាម​ការវិភាគ​របស់​ស្ថាប័ន​សមត្ថកិច្ច ថ្នាំ DNP ត្រូវបាន​លក់​សម្រាប់​អ្នកមាន​តម្រូវការ​បញ្ចុះទម្ងន់ តែ​គ្រោះថ្នាក់​បំផុត​សម្រាប់​សុខភាព​មនុស្ស ។ ​DNP ត្រូវបាន​លក់​លើ​ទីផ្សារ ឆ្លើយតប​តម្រូវការ​រ​បស់​អ្នក​ហាត់​កាយសម្ព័ន្ធ​ចង់​បញ្ចុះទម្ងន់ ឬ​គ្រប់គ្រង​ទម្ងន់ ។ ក្រៅពី នេះ DNP នៅ​រួមចំណែក​ធ្វើ​ឲ្យ​កើន​លទ្ធភាព​បំប្លែង​សារជាតិ​ដ៏​ច្រើន ។​​ ថ្នាំ​នេះ​ពីមុន ត្រូវបាន​ប្រើប្រាស់​ដូចជា​ថ្នាំ​សម្លាប់​ស្មៅ និង​ផ្សិត ។ ពី​បណ្តា​ឆ្នាំ​១៩៣០ ដល់​ឆ្នាំ​១៩៣៨ DNP ត្រូវបាន​លក់​ដូចជា​ថ្នាំ​បញ្ចុះទម្ងន់​ប្រសិទ្ធភាព​នៅ​អាមេរិក ។​​

សញ្ញា​របស់​ការពុល​ថ្នាំ​នេះ​រួមមាន​ក្អួតចង្អោរ ឈឺក្បាល​អន្ទះអន្ទែង ក្រហមមុខ ដកដង្ហើម​ញាប់ និង​ច្របូកច្របល់​ចង្វាក់បេះដូង ។ ពេល​រកឃើញ​សញ្ញា​ទាំងនេះ​ប្រសិន​មិនត្រូវ​បាន​នាំទៅដល់​មន្ទីរពេទ្យ​សង្គ្រោះបន្ទាន់​នោះ​នឹង​អាច​ត្រូវ​សន្លប់ និង​បាត់​បង់ជីវិត ។ ពួក​វេជ្ជបណ្ឌិត​ឲ្យ​ដឹងថា ដោយសារតែ Sarah បាន​ផឹកថ្នាំ​បញ្ចុះទម្ងន់ DNP ជាមួយ​ថ្នាំ​ប្រឆាំង​រោគ​ផ្លូវចិត្ត ។ ការ​គួបផ្សំ​របស់​ថ្នាំ​២​មុខ​នេះ​នឹង​ជំរុញ​ដំណើរការ​បំប្លែង​សារជាតិ និង​នាំ​ដល់​ការបាត់​បង់ជីវិត ។

ប៉ូលិស​ឲ្យ​ដឹងថា បរិមាណ​ថ្នាំ DNP ក្នុង​ឈាម​របស់ Sarah ខ្ពស់​យ៉ាងខ្លាំង​ព្រោះ​នាង​បាន​លេប​៣៨​គ្រាប់​ក្នុង​ប្រអប់​១០០​គ្រាប់​ថ្នាំ DNP ។​​ ក្រោយ​មរណភាព​របស់​និស្សិត​ពេទ្យ​ដ៏​ស្រស់ស្អាត​នេះ​បាន​មាន​ករណី​អ្នកជំងឺ​ដូចគ្នា​មួយចំនួន បាន​បាត់​បង់ជីវិត អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​ព្រមាន​អ្នកប្រើប្រាស់​អំពី​កំរិត​គ្រោះថ្នាក់​របស់​ថ្នាំ​បញ្ចុះទម្ងន់​នេះ ៕

ប្រភព៖  iknow

  • ថ្នាំបញ្ចុះទម្ងន់ធ្វើឲ្យស្លាប់មនុស្ស已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/05/10  Category:សុខភាព
Tags: