​ក្រុម​ប្រុស​ស្អាត​ ៥ នាក់​ច្រៀង​ក្នុង​រថយន្ត​ក្នុង​វីដេអូ​មួយ​​កំពុង​តែ​ធ្វើ​ឲ្យ​ស្រី​ៗ​ជា​ច្រើន​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍

វីដេអូ​មួយ​ដែល​ត្រូវ​បាន​ចែក​រំលែក​ពាស​ពេញ​បណ្ដាញ​សង្គម​ Facebook កំពុង​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ហើយ​​ភាគ​ច្រើន​នៃ​អ្នក​ដែល​បាន​ ចែក​រំលែក​គឺ​ជា​មនុស្ស​ស្រី​ ​។

ការ​ពិត​ក្រុម​ប្រុស​ស្អាត​នៅ​ក្នុង​វីដេអូ​នោះ​មិន​មែន​ជា​មនុស្ស​ប្លែកៗ​ដែល​ទើប​តែ​លេច​មុខ​នោះ​ទេ ប៉ុន្តែ​ពួក​គេ​គឺ​ជា​ក្រុម​ចម្រៀង​ដ៏​ល្បី​មួយ​របស់​អេស្ប៉ាញ​ដែល​មាន​ឈ្មោះ​ថា Dvicio ហើយ​បទ​ចម្រៀង​ដែល​ពួក​គេ​បាន​ច្រៀង​និង​លេង​ Guita នោះ​នៅ​ក្នុង​រថយន្ត​យន្ត​គឺ​ជា​បទ​ចម្រៀង​ដែល​មាន​ចំណង​ជើង​ថា Enamorate ។ ក្នុង​ចំណោម​សមាជិក​ទាំង ៥ នៃ​ក្រុម​ចម្រៀង​មួយ​នេះ​ អ្នក​ដែល​ធ្វើ​ឲ្យ​មនុស្ស​​ស្រី​ជា​ច្រើន​លង់​ខ្លាំង​បំផុត​នោះ​គឺ​អ្នក​ច្រៀង​ដែល​មាន​ឈ្មោះ​ថា​ Andrés Ceballos ។ ប្រុស​ស្អាត​ម្នាក់​នេះ​គឺ​​មិន​ត្រឹម​តែ​ជា​អ្នក​​ចម្រៀង​ប្រចាំ​ក្រុម​ដែល​មាន​រូប​រាង​សង្ហារ​ជា​គេ​តែ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​គេ​​ក៏​ជា​​ប្រធាន​ក្រុម​ Dvicio ផង​ដែរ។

និយាយ​អំពី​ បទ Enamorate វិញ​គឺ​​វា​បាន​ចេញ​ជា​ពីរ Version ដែល​ជា​ Version ដំបូង​​ត្រូវ​បាន​ Upload ចូល​ទៅ​ក្នុង​ Channel ផ្លូវ​ការ​របស់​ខ្លួន (DVICIO VEVO) តាំង​ពី​ថ្ងៃ​ទី ១៦ ​ខែកុម្ភះ​ ឆ្នាំ 2015 ​ជាមួយ​នឹង​ចំនួន​អ្នក​ទស្សនា​រហូត​ទៅ​ដល់​ 4 លាន​នាក់​។ ២ខែ​បន្ទាប់​ វីដេអូ​ចម្រៀង ទី​ពីរ​របស់​ចម្រៀង​មួយ​បទ​នេះ​ក៏​ត្រូវ​បាន​បញ្ចេញ ជាមួយ​នឹង​ចំនួន​​ទស្សនា​​ច្រើន​ជាង​វីដេអូ​ទី​១​ទៅ​ទៀត​ ដែល​វា​គឺ​ជា​វីដេអូ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ស្រី​ជា​ច្រើន​ចាប់​អារម្មណ៍​និង​កាន់​តែ​ស្គាល់​ច្បាស់​អំពី​​ពួក​គេ​ ជាមួយ​នឹង​ស្ទីល​​ច្រៀង​នៅ​ក្នុង​រថយន្ត​នេះ​ឯង។

ចង់​ដឹង​ថា​បទ​ចម្រៀង Enamorate ពីរោះ​យ៉ាង​ណា ហើយ​ក្រុម​ចម្រៀង Dvicio ស្រស់​សង្ហារ​ប៉ុណ្ណា​ដែល​ធ្វើ​ឲ្យ​នារី​ជា​ច្រើន​លង់​ស្រលាញ់​នោះ​ សូម​ទស្សនា​វីដេអូ​ចម្រៀង​ទាំង​អស់​គ្នា ៖​

អត្ថបទដោយ ៖ CAMBOMAG


  • ​ក្រុម​ប្រុស​ស្អាត​ ៥ នាក់​ច្រៀង​ក្នុង​រថយន្ត​ក្នុង​វីដេអូ​មួយ​​កំពុង​តែ​ធ្វើ​ឲ្យ​ស្រី​ៗ​ជា​ច្រើន​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/10  Category:កំសាន្ត
Tags: