Roberto Carlos ប្ដេជ្ញា​ទាក់​ទាញ​ Neymar ឲ្យ​ទៅ​ Real Madrid

អតីត​តារា​បាល់​ទាត់​ឆ្នើម​របស់​ជម្រើស​ជាតិ​ប្រេស៊ីល​និង​ក្លឹប​ Real Madrid កីឡាករ​ Roberto Carlos បាន​និយាយ​ថា​គាត់​នឹង​ព្យាយាម​ទាក់​ទាញ​ Neymar អោយ​មក​លេង​នៅ​ Real Madrid ឲ្យ​បាន​នៅ​ពេល​អនាគត​ ។

ដោយ​ Roberto Carlos បាន​និយាយ​បែប​នេះ​ស្រប​ពេល​ដែល​បច្ចុប្បន្ន​គាត់​កំពុង​ពិភាក្សា​ពី​ការ​ត្រលប់​មក​កាន់​ក្លឹប​ Real Madrid ដើម្បី​ធ្វើ​ជា​ជំនួយ​ការ​របស់​អតីត​មិត្ត​រួម​ក្រុម​គាត់​គឺ​ Zinedine Zidane ដែល​បច្ចុប្បន្ន​ជា​គ្រូ​បង្វឹក​របស់​ក្លឹប​ Real Madrid ។

Roberto Carlos បាន​ប្រាប់​សារព័ត៌មាន​ Punto Pelota ថា​ « ខ្ញុំ​កំពុង​ពិភាក្សា​អំពី​អនាគត​ខ្ញុំ​ជាមួយ​ Real Madrid ។ វា​ជា​កិត្តិយស​ដែល​ខ្ញុំ​បាន​ត្រលប់​មក​ធ្វើ​ការ​នៅ​ក្លឹប​ដ៏​អស្ចារ្យ​មួយ​នេះ​វិញ​ ខ្ញុំ​រីករាយ​ដែល​បាន​សហការ​ជាមួយ​ Zidane » ។

Carlos បាន​បន្ថែម​ថា​ « Neymar នៅ​ក្មេង​នៅ​ឡើយ​ហើយ​គេ​ជា​កីឡាករ​ដ៏​ល្អ​ ខ្ញុំ​គិត​ថា​ខ្ញុំ​អាច​បញ្ចុះ​បញ្ចូល​គេ​ឲ្យ​ផ្លាស់​​មក​លេង​នៅ​ក្លឹប​ Real Madrid ឲ្យ​បាន​នៅ​ពេល​អនាគត​ » ។

គួរ​រំលឹក​ថា​ Roberto Carlos ធ្លាប់​ជា​កីឡាករ​របស់​ក្លឹប​ Real Madrid នៅ​ចន្លោះ​ឆ្នាំ​ ១៩៩៦-២០០៧​ ហើយ​គេ​បាន​បង្ហាញ​ខ្លួន​ចំនួន​៥០០​ប្រកួត​ ហើយ​ក្នុង​នាម​ជា​ខ្សែ​ការពារ​ខាង​ឆ្វេង​គេ​បាន​ស៊ុត​បញ្ចូល​ទី​ចំនួន​៦៧​គ្រាប់​ផង​ដែរ​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • Roberto Carlos ប្ដេជ្ញា​ទាក់​ទាញ​ Neymar ឲ្យ​ទៅ​ Real Madrid已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/05/10  Category:កីឡា
Tags: