ឈើ​គ្រញូង​ជាង​១​រយ​ដុំ​ មាន​សរសេរ​អក្សរ​ខ្មែរ ត្រូវ​តម្រួត​ថៃ​ចាប់​បាន​

ឈើ​គ្រញូង​ជាង​១​រយ​ដុំ​ មាន​សរសេរ​អក្សរ​ខ្មែរ ត្រូវ​តម្រួត​ថៃ​ចាប់​បាន​

បាត់ដំបង ៖ ឈើ​គ្រញូង​ប្រមាណ​ជាង​មួយ​រយ​ផ្ទាំង ដែល​ភាគច្រើន​ជា​ប្រភេទ​ឈើ​គ្រញូង​ឈាម​មាន់ ហើយ​សុទ្ធ​តែ​មាន​សរសេរ​ឈ្មោះ និង​លេខ​ទូរស័ព្ទ​ជា​ភាសា​ខ្មែរ ត្រូវ​បាន​ក្រុម​អភិរក្ស​ព្រៃឈើ និង​ក្រុម​តម្រួត​ធ្វើការ​ប្រមូល​យក​មក​រក្សា​ទុក ខណៈ​ដែល​មាន​កម្មករ​ខ្មែរ​ជាច្រើន​នាក់​កំពុង​ស្ពាយ​ចេញពី​តំបន់​ឧទ្យាន​ធម្មជាតិ​ដែល​ជា​តំបន់​ហាមឃាត់។

តាម​សេចក្ដីរាយការណ៍​ពី​ក្នុង​ប្រទេស​ថៃ​បាន​ឲ្យ​កម្ពុជា​ថ្មី​បាន​ដឹង​ថា នៅ​ថ្ងៃ​ទី​៩ ខែ​ឧសភា​ ឆ្នាំ​២០១៦ ប្រមាណ​ជា​ពេល​រំលង​អធ្រាត្រ ក្រោយពី​កម្លាំង​ជំនាញ​ទទួល​បាន​ព័ត៌មាន​ស្ដីពី​ការ​លប​លួច​កាប់​ឈើ​គ្រញូង​ក្នុង​ឧទ្យាន​ធម្មជាតិ​រួចមក កម្លាំង​អភិរក្ស​ព្រៃឈើ​ រួម​ជា​មួយ​កម្លាំង​រដ្ឋបាល​ព្រៃឈើ​ចុង​ភ្នំ​កាន់​ត្រង ហើយក៏​មានការ​សហការ​ជាមួយ​ក្រុម​តម្រួត​នៅ​ក្នុង​តំបន់​នោះ​ដែរ បាន​ចេញ​ប្រតិបត្តិការ​ទាំង​យប់​ទៅកាន់​ចំណុច​អូរ​ផាត់​ខុម​វាល​ពោធិ ស្ថិត​ក្នុង​ភូមិ​១៨ ឃុំ​ខូ​ត​ពី​ខំ ស្រុក​មឿង​ស្រះ​កែវ ខេត្ត​ស្រះ​កែវ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​បន្ត​ថា នៅ​ពេល​នោះ​ដែរ​ ក៏​ស្រាប់តែ​ឃើញ​មាន​មនុស្ស​ជាច្រើន​នាក់​បាន​ដើរ​ឆ្លងកាត់​ផ្លូវត្រង់​ចំណុច​ខាងលើ ដោយ​នៅ​លើ​ខ្នង​ម្នាក់ៗ​មាន​ស្ពាយ​សាក់​កាដូ ផ្ទុក​ដោយ​ឈើ​គ្រញូង​ពី​មួយ​ដុំ​ ទៅ​២​ដុំ ប៉ុន្តែ​គ្រាន់តែ​ពួកគេ​ក្រឡេក​ឃើញ​កម្លាំង​ជំនាញ​ភ្លាម ស្រាប់​តែ​មាន​សំឡេង​មួយ​ដែល​ជា​ភាសា​ខ្មែរ​បាន​ស្រែក​ឲ្យ​ពួកគេ​ទាំងអស់គ្នា​រត់គេចខ្លួន គឺ​នៅពេលនោះ​ហើយ​ដែល​ក្រុម​នេះ​បាន​ទម្លាក់​ឈើ​ដែល​នៅ​ខាងក្រោយ​ខ្នង​ចោល ​ហើយ​រត់​គេច​ខ្លួន​បាត់​ស្រមោល ដោយ​ក្រុម​ជំនាញ​មិនអាច​ចាប់​នរណាម្នាក់​បាន​ឡើយ។

ក្រោយពេល​ត្រួតពិនិត្យ​ គឺ​សមត្ថកិច្ច​បាន​ធ្វើ​ការ​ដក​ហូត​ឈើ​គ្រញូង​ចំនួន​១១១​ដុំ ដែល មាន​ប្រវែង​១​ម៉ែត្រ​ទាំងអស់ ម៉ាស៊ីន​អារ​ឈើ​ចំនួន​៥​គ្រឿង បន្ទះ​ដែក​ផ្លែ​រណា​ចំនួន​៦​សន្លឹក ខ្សែ​រណា ចំនួន​១​ខ្សែ ដោយ​សម្ភារៈ​ទាំងអស់នេះ បច្ចុប្បន្ន​ត្រូវបាន​យកទៅ​រក្សាទុក​នៅ​ទីតាំង​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ស្រះ​កែវ​ហើយ ដើម្បី​ធ្វើការ​បន្ត​ក្នុង​រឿង​នេះ​ ព្រោះ​ឈើ​គ្រញូង​មួយ​ដុំៗ សុទ្ធ​តែ​មាន​សរសេរ​ឈ្មោះ​ជា​អក្សរ​ខ្មែរ ថែមទាំង​មាន​លេខ​ទូរស័ព្ទ​ទៀត​ផង ដែល​គេ​សង្ស័យ​ថា​ គឺជា​ការ​កុម្ម៉ង់​ពី​សំណាក់​ដង្ខៅ​ឈើ​ធំៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា៕