ប្រធាន​ប៉ូលិស​រដ្ឋ Missouri ទទួល​បាន​តម្រុយ បន្ទាប់ពី​ករណី​សម្លាប់​បុរស​ជនជាតិ​ស្បែក​ខ្មៅ​កាលពី​២​ឆ្នាំមុន​

ប្រធាន​ប៉ូលិស​រដ្ឋ Missouri ទទួល​បាន​តម្រុយ បន្ទាប់ពី​ករណី​សម្លាប់​បុរស​ជនជាតិ​ស្បែក​ខ្មៅ​កាលពី​២​ឆ្នាំមុន​



មន្ត្រី​កូនកាត់​អាហ្វ្រិក​អាមេរិក​មួយរូប​បាន​យក​តំណែង​របស់​នាយកដ្ឋាន​ប៉ូលិស​នៃ​ទីក្រុង Ferguson ក្នុង​រដ្ឋ Missouri បន្ទាប់ពី​ប៉ូលិស​បាន​សម្លាប់​បុរស​វ័យ​ជំទង់​ស្បែក​ខ្មៅ​ដែល​គ្មាន​អាវុធ​ម្នាក់​ឈ្មោះ Michael Brown កាលពី​២​ឆ្នាំមុន។

ការ​ស្លាប់​របស់ Brown កាលពី​ឆ្នាំ​២០១៤​គឺ​ដោយសារតែ​ការ​តវ៉ា​បាន​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា និង​បាន​ធ្វើ​ឲ្យ​មានការ​អុជអាល​លើ​កិច្ចពិភាក្សា​ជា​ថ្នាក់​ជាតិ​អំពី​ការអនុវត្ត​ច្បាប់​នៅ​ក្នុង​សហរដ្ឋអាមេរិក។

ទីក្រុង Ferguson គឺ​ត្រូវបាន​តម្រូវ​ឲ្យ​មានការ​ធ្វើ​កំណែទម្រង់​លើ​នាយកដ្ឋាន​ប៉ូលិស និង​តុលាការ បន្ទាប់​ពី​ក្រុម​អ្នកស៊ើប​អង្កេត​បាន​រក​ឃើញ​ការរីក​រាលដាល​នៃ​ការរើសអើង​ពូជសាសន៍ និង​ការ​រំលោភ​បំពាន​លើ​ប្រជាពលរដ្ឋ ​នៃ​សិទ្ធិ​រដ្ឋធម្មនុញ្ញ​នៅ​លើ​ផ្លូវ St. Louis ស្ថិតនៅ​ជាយ​រដ្ឋ Missouri។

លោក Delrish Moss ជា​ប៉ូលិស​ជើងចាស់​នៃ​ទីក្រុង Miami ត្រូវបាន​គេ​មើលឃើញថា ជា​អ្នកជំនាញ​មួយ​រូប​ក្នុង​ការ​យាមល្បាត​ក្នុង​សហគមន៍​ គឺ​ត្រូវ​បាន​នាំយក​ទៅកាន់​ទីក្រុង Ferguson ដើម្បី​ធ្វើការ​ស្ដារ​ទំនុក​ចិត្ត​ជូន​អាជ្ញាធរ​នៅ​ក្នុង​តំបន់​មួយ​នេះ។

លោក Delrish Moss ដែល​មាន​វ័យ​៥១​ឆ្នាំ​បាន​សន្យា​ថា នឹង​នាំ​យក​ភាព​ខុសប្លែក​គ្នា​ទៅកាន់​នាយកដ្ឋាន​ប៉ូលីស​នៃ​ទីក្រុង Ferguson ជា​កន្លែង​ដែល​ប្រជាជន​កូនកាត់​អា​ហ្រិ្វ​ក​អាមេរិក​រស់នៅ​២​ភាគ​៣។

មុន​ពេល​ការ​ធ្វើ​កំណែទម្រង់​នេះ​ការស៊ើបអង្កេត​មួយ​បាន​រក​ឃើញ​ថា មន្ត្រី​ប៉ូលិស​នៅ​ក្នុង​ទីក្រុង​ប្រមាណ​ជា ២១,០០០​នាក់​បាន​ប្រើប្រាស់​ទម្លាប់​មិនល្អ និង​បាន​អនុវត្ត​ក្នុង​ការ​ចាប់ខ្លួន​ដោយ​គ្មាន​ហេតុផល​ច្បាស់លាស់ និង​បាន​ប្រើប្រាស់​កងកម្លាំង​មិន​ស្រប​ទៅ​តាម​គោលការណ៍​ផង​ដែរ។

ការ​សម្លាប់​លោក Brown ត្រូវបាន​គេ​គូស​បញ្ជាក់​ថា មាន​បញ្ហា​ខ្លះៗ​ជាមួយនឹង​យុទ្ធសាស្ត្រ​របស់​ប៉ូលិស​សហរដ្ឋអាមេរិក និង​បុរស​ជនជាតិ​ស្បែក​ខ្មៅ​មួយ​នេះ ។ បញ្ហា​ទាំងនេះ​គឺ​នៅតែ​កើតមាន​នៅឡើយ​ដែល​អាច​ជួយ​ឲ្យ​ពួក​សកម្មជន​ជនជាតិ​ស្បែក​ខ្មៅ​មាន​ចលនា​ក្នុង​ការ​ជំរុញ​លើ​ការ​ប្រឆាំង​ទៅ​នឹង​ការអនុវត្ត​ច្បាប់​អំពើ​ហិង្សា​ក្នុង​ការ​ប្រកាន់​ជាតិ​សាសន៍។

លោក Delrish Moss បាន​ជំនួស​តំណែង​របស់​លោក Tom Jackson ដែល​បាន​លាលែង​ពី​តំណែង​មួយ​នេះ​កាលពី​ឆ្នាំមុន បន្ទាប់ពី​របាយការណ៍​របស់​ក្រសួងយុត្តិធម៌​បាន​លើកឡើង​ពី​ភាព​លម្អៀង​ពូជ​សាសន៍​ក្នុង​ប្រព័ន្ធ​តុលាការ​ព្រហ្មទណ្ឌ​នៃ​ទីក្រុង Ferguson ។ របាយការណ៍​នេះ​បាន​អំពាវនាវ​ឲ្យ​មានការ​ធ្វើ​កំណែទម្រង់​ក្រោយពី​មានការ​ស្វែងរក​ ដែល​ពួកគេ​បាន​ហៅថា “​លំនាំ និង​ការអនុវត្ត​” ដែល​ការប្រព្រឹត្ត​របស់​ប៉ូលិស​គឺ​មិន​ស្រប​ទៅ​នឹង​រដ្ឋធម្មនុញ្ញ​នៅ​ក្នុង​ទីក្រុង​មួយ​នេះ៕