លោក​សុន​គន្ធរ ​និង ​លោក​លី​សារី ​នៅ​បន្ត​យក​ទឹក​ទៅ​ចែក​ជូន​ពលរដ្ឋ​ក្នុង​ទីប្រជុំជន​ក្រុង​សិរីសោភ័ណ​ដែល​កំពុង​ខ្វះ​ទឹក​ប្រើប្រាស់

លោក​សុន​គន្ធរ ​និង ​លោក​លី​សារី ​នៅ​បន្ត​យក​ទឹក​ទៅ​ចែក​ជូន​ពលរដ្ឋ​ក្នុង​ទីប្រជុំជន​ក្រុង​សិរីសោភ័ណ​ដែល​កំពុង​ខ្វះ​ទឹក​ប្រើប្រាស់



បន្ទាយមានជ័យ ៖ ដោយ​គ្រោះ​រាំងស្ងួត​នៅតែ​បន្ត​ធ្វើ​ឲ្យ​បញ្ហា​ទឹក​នៅក្នុង​ក្រុង​សិរីសោភ័ណ​មាន​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ដែល​កំពុង​ជួបប្រទះ​នូវ​ការ​ខ្វះខាត​ទឹក​ប្រើប្រាស់​យ៉ាង​ខ្លាំង​ហើយ​កំណើន​កម្ដៅ​ឡើង​ខ្ពស់​ក្តៅ​ស្ទើរ​មិន​អាច​ទ្រាំ​បាន​ផង​នោះ​។

ទើប​នៅ​ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ លោក​សុន គន្ធរ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​និង លោក​លី សារី​អភិបាលរង​ខេត្តបន្ទាយមានជ័យ​ និង​ ក្រុមការងារ​ជាច្រើន​នាក់​ទៀត​បាន​បន្ត​ចុះ​ជួយ​ចែក​ទឹក​ជូន​ពលរដ្ឋ​ភូមិ​ក្នុង​ភូមិ​ពង្រ ​សង្កាត់​កំពុងស្វាយ ក្បែរ​ទីប្រជុំជន​ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​ ដែល​កំពុង​ខ្វះខាត​ទឹក​ប្រើប្រាស់​យ៉ាង​ខ្លាំង​។

លោក​លី ​សារី ​បាន​មាន​ប្រសាសន៍​ក្នុង​ការចែក​ទឹក​នោះ​ថា ថ្ងៃនេះ​លោក​សុន​គន្ធរ​ និង ​លោក​លី​ សារី​បាន​ដឹកនាំ​ក្រុម​រថយន្ត​នៃ​កង​យោធពល​ខេមរភូមិន្ទ​នៃ​ក្រសួងការពារជាតិ​ជាច្រើន​គ្រឿង​បាន​ដឹក​ទឹក​យកទៅ​ចែក​ជូន​ពលរដ្ឋ​តាម​គោលដៅ​ដែល​កំពុង​ខ្វះខាត​ទឹក​ខ្លាំង ទាំង​៩​ក្រុង​ស្រុក​ក្នុង​ខេត្តបន្ទាយមានជ័យ​។

ដោយ​កំពុង​ខ្វះ​ទឹក​ប្រើប្រាស់​ខ្លាំង​ផង​នោះ​ពលរដ្ឋ​ដែល​បាន​ទទួល​ទឹក​ពី​ក្រុមការងារ​ដែល​បានផ្ដល់​ទឹកស្អាត​ឲ្យ​សម្រាប់​យកទៅ​បរិភោគ​ និង ​ប្រើប្រាស់​ប្រជាពលរដ្ឋ​ទាំងអស់​បាន​នាំ​គ្នា​សំដែង​ក្នុង​ការ​ដឹងគុណ​យ៉ាង​ខ្លាំង​ពី​ក្រុមការងារ​។ ក្នុង​នោះ​ដែរ​សុន​គន្ធរ លោក លី​សារី និង​ក្រុមការងារ​បាន​ចុះ​ពិនិត្យ​ស្ថានភាព​ការ​ស្ដារ​ឡើងវិញ តាម​ដងស្ទឹង​មង្គល​បូរី កាយ​ប្រឡាយ​និង​លើក​ផ្លូវ​ត​ភ្ជាប់​ឃុំ​ឫស្សី​ក្រោក ទៅ​ឃុំ បន្ទាយ​នាង ប្រវែង​១៤០០​ម៉ែត្រ និង​ពិនិត្យ​ស្ថានភាព​ទឹក​បូម​ទឹក​ពី​ខេត្ត​ខេត្តបាត់ដំបង ដើម្បី​ផ្ដល់ជូន​ពលរដ្ឋ​ក្នុងស្រុក​មង្គល​បូរី​និង​ក្រុង​សិរីសោភ័ណ​នេះ​ផងដែរ​៕

លោក​សុន​គន្ធរ ​និង ​លោក​លី​សារី ​នៅ​បន្ត​យក​ទឹក​ទៅ​ចែក​ជូន​ពលរដ្ឋ​ក្នុង​ទីប្រជុំជន​ក្រុង​សិរីសោភ័ណ​ដែល​កំពុង​ខ្វះ​ទឹក​ប្រើប្រាស់ លោក​សុន​គន្ធរ ​និង ​លោក​លី​សារី ​នៅ​បន្ត​យក​ទឹក​ទៅ​ចែក​ជូន​ពលរដ្ឋ​ក្នុង​ទីប្រជុំជន​ក្រុង​សិរីសោភ័ណ​ដែល​កំពុង​ខ្វះ​ទឹក​ប្រើប្រាស់