Man Utd អាច​ស៊ី​ West Ham ​ឡើង​ Top 4 បាន​​អត់​យប់​នេះ?

ក្រុម​បិសាច​ក្រហម​ Manchester United ​​ នឹង​​ដំណើរ​ទៅ​កីឡដ្ឋាន​ Upton Park ​​​ប៉ះ​ក្រុម​ញញួរ​យក្ស​ West Ham ក្នុង​ការ​ប្រកួត​ Premier League ​បង្គ្រប់​សប្ដាហ៍​ទី​៣៧​ ​នៅ​​វេលា​​ម៉ោង​០១:៤៥​នាទី​យប់​នេះ។

Man Utd ត្រូវ​ការ​ឈ្នះ​ដាច់​ខាត​ ដើម្បី​យក​តំណែង​លេខ​៤ ពី​ក្រុម​ Manchester City នៅ​យប់​នេះ ​និង​ដើម្បី​បាន​លេង​ UEFA Champions League រដូវ​កាល​ក្រោយ ប៉ុន្តែ​​ West Ham ក៏​ត្រូវ​ការ​៣​ពិន្ទុ​ដូច​គ្នា​​ ដើម្បី​សង្ឃឹម​បាន​កៅអី​​លេង​ UEFA Europa League និង​ដើម្បី​ពិធី​​លា​កីឡដ្ឋាន​ ​Upton Park ឬ Boleyn Ground ​រយៈពេល​១១២​ឆ្នាំ​ផង​ដែរ មុន​ពេល​ពួកគេ​ចាក​ចេញ​​ទៅ​កីឡដ្ឋាន​ថ្មី Olympic Stadium នៅ​រដូវ​កាល​ក្រោយ។

សម្ដី​អ្នកចាត់ការ៖
Man Utd អាច​ស៊ី​ West Ham ​ឡើង​ Top 4 បាន​​អត់​យប់​នេះ?

Slaven Bilic អ្នកចាត់ការ​ក្រុម​ West Ham៖ “វា​នឹង​ក្លាយ​ជា​ការ​ប្រកួត​ដ៏​ធំ ដោយសារ​មាន​ហេតុផល​ពីរ​បី​យ៉ាង។ ហេតុ​ផល​ទី​១ គឺ​វា​ជា​ការ​ប្រកួត​ចុង​ក្រោយ​របស់​យើង​នៅ​ Upton Park ​ហើយ​​​វា​​​ពិត​ជា​ការ​ប្រកួត​ដ៏​ពិសេស ទាំង​អារម្មណ៍​ក្ដុកក្ដួល ព្រោះ​ទី​នេះ​​ប្រៀប​ដូច​ជា​ផ្ទះ​របស់​យើង…​យើង​នឹង​នឹក​កីឡដ្ឋាន​នេះ។ មួយ​វិញ​ទៀត​ វា​ក៏​ជា​ការ​ប្រកួត​ ដើម្បី​រក​ពិន្ទុ​ដ៏​សំខាន់​ទាំង​ក្រុម​យើង និង​ Man Utd ផង​ដែរ”។

Man Utd អាច​ស៊ី​ West Ham ​ឡើង​ Top 4 បាន​​អត់​យប់​នេះ?

MANCHESTER, ENGLAND – SEPTEMBER 25: (EXCLUSIVE COVERAGE) Manager Louis van Gaal of Manchester United speaks during a press conference at Aon Training Complex on September 25, 2015 in Manchester, England. (Photo by Matthew Peters/Man Utd via Getty Images)

Louis van Gaal អ្នកចាត់ការ​ក្រុម​ Man Utd៖ “យើង​ត្រូវ​តែ​ឈ្នះ​ប្រកួត​នេះ ព្រោះ​បើ​ពុំ​នោះ​ទេ យើង​គ្មាន​ឱកាស​បាន​ Top 4 ឡើយ។ នោះ​ជា​សម្ពាធ​មួយ​ សម្រាប់​ពួក​យើង ប៉ុន្តែ​យើង​នឹង​ប្រយុទ្ធ​ដល់​ទី​បំផុត។ West Ham ជា​ក្រុម​ល្អ ហើយ​យើង​​ពិត​ជា​សំណាង​ណាស់ ដែល​អាច​ឈ្នះ​ពួកគេ​​នៅ​ FA Cup”។

​ជើង​កីឡាករ៖
Man Utd អាច​ស៊ី​ West Ham ​ឡើង​ Top 4 បាន​​អត់​យប់​នេះ?

ម្ចាស់​ផ្ទះ​ West Ham គ្មាន​កីឡាករ​​ណា​របួស​ថ្មី​គួរ​ឲ្យ​បារម្ភ​ទេ ពោល​គឺ​អវត្តមាន​តែ​អ្នកចាំទី​ដៃ​ទី​១ Adrian ​ប៉ុណ្ណោះ​ ដោយសារ​របួស​កំភួន​ជើង ប៉ុន្តែ​​អ្នកចាំទី​ដៃ​ទី​២ Darren Randolph ​នឹង​រ៉ាប់រង​តំណែង​នេះ។ ដូច្នេះ​១១​នាក់​ដំបូង​របស់​ក្រុម​ញញួរ​យក្ស​ អាច​ជា៖ Randolph; Antonio, Reid, Ogbonna, Cresswell; Kouyate, Noble, Sakho, Lanzini, Payet; Andy Carroll។
Man Utd អាច​ស៊ី​ West Ham ​ឡើង​ Top 4 បាន​​អត់​យប់​នេះ?
រីឯ​ក្រុម​ភ្ញៀវ​ Man Utd ​​នឹង​អវត្តមាន​ខ្សែ​ការពារ​​ Matteo Darmian (របួស​ក​ជើង) និង​ខ្សែ​បម្រើ​ Marouane Fellaini (ជាប់​ពិន័យ) ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ Anthony Martial ​ស្ថិត​ក្នុង​ភាព​ស្រពិចស្រពិល ដោយសារ​បញ្ហា​របួស​​សរសៃពួរ កាល​​ឈ្នះ​ Norwich។ ដូច្នេះ​១១​នាក់​ដំបូង របស់​បិសាច​ក្រហម អាច​ជា៖ De Gea; Valencia, Smalling, Blind, Rojo; Schneiderlin, Carrick, Lingard, Rooney, Mata និង​ Rashford។

ប្រវត្តិ​ជួប​គ្នា និង​ស្ថិតិ​មួយ​ចំនួន៖

Man Utd អាច​ស៊ី​ West Ham ​ឡើង​ Top 4 បាន​​អត់​យប់​នេះ?

MANCHESTER, ENGLAND – DECEMBER 05: Michail Antonio of West Ham United and Matteo Darmian of Manchester United compete for the ball during the Barclays Premier League match between Manchester United and West Ham United at Old Trafford on December 5, 2015 in Manchester, England. (Photo by Michael Steele/Getty Images)

– ១៤​ប្រកួត​ចុង​ក្រោយ​នៅ​ Premier League ក្រុម​បិសាច​ក្រហម មិន​ដែល​ចាញ់​ West Ham ទេ (ឈ្នះ​១១, ស្មើ​៣)។
– ប៉ះ​គ្នា​លើក​ចុង​ក្រោយ​នៅ​ Premier League រដូវ​កាល​នេះ​កាល​នៅ​ Old Trafford ស្មើ​គ្នា ០-០ ប៉ុន្តែ​ជំនួប​ចុង​ក្រោយ​នៅ​ FA Cup ​​​កាល​ខែ​មុន​ បិសាច​ក្រហម​ឈ្នះ​ ២-១។
– West Ham មិន​អាច​រក​គ្រាប់​បាន​សោះ​ ចំនួន​​៨​ប្រកួត ​ពេល​ប៉ះ​ Man Utd ១៣​ដង​នៅ​ Premier League លើក​ចុង​ក្រោយ។
– Wayne Rooney ​របស់​ Man Utd ស៊ុត​ West Ham​ ១១​គ្រាប់ ក្នុង​១៥​ប្រកួត​នៅ​ Premier League​ លើក​ចុង​ក្រោយ៕

ព្យាករ​គូ​នេះ​គឺ៖ West Ham ១-២ Manchester United , ចុះ​ប្រិយ​មិត្ត​យល់​យ៉ាង​ណា​ដែរ?

​ប្រែ​សម្រួលនិងចុះផ្សាយដោយ៖ sabay ​(វិន ជីវ័ន្ត)
ប្រភព៖ bbc

អ្នកនឹងចូលចិត្ត

  • Man Utd អាច​ស៊ី​ West Ham ​ឡើង​ Top 4 បាន​​អត់​យប់​នេះ?已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/10  Category:កំសាន្ត
Tags: