អីយ៉ា​អតីត​ខ្សែ​ការ​ពារ​ដ៏​ឆ្នើម​របស់​ Man Utd រូប​នេះ​ត្រូវ​បាន​តែង​តាំង​ជា​គ្រូ​បង្វឹក​របស់​ក្លឹប​ Valencia

កាល​ពី​ម្សិល​មិញ​នេះ​ក្លឹប​ Valencia ទើប​តែ​ធ្វើ​ការ​តែង​តាំង​អតីត​ខ្សែ​ការពារ​របស់​ក្លឹប​ Man Utd លោក​ Gary Neville ឲ្យ​ធ្វើ​ជា​គ្រូ​បង្វឹក​បណ្ដោះ​អាសន្ន​ខណៈ​កុង​ត្រា​គេ​គឺបញ្ចប់​នៅ​ចុង​រដូវ​កាល​នេះ​ ។

គួរ​បញ្ជាក់​ថា​លោក​ Neville ត្រូវ​បាន​តែង​តាំង​ជំនួស​លោក​ Nuno Espirito Santos ដែល​ត្រូវ​បណ្ដេញ​បន្ទាប់​ដឹក​នាំ​មិន​សូវ​បាន​ល្អ​សោះ​ដោយ​ធ្វើ​ឲ្យ​ Valencia ឈរ​ត្រឹម​ចំណាត់​ថ្នាក់​ទី​៩​ប៉ុណ្ណោះ​ក្នុង​តារាង​ La Liga ដោយ​១៣​ប្រកួត​កន្លង​ទៅ​គឺ​ឈ្នះ​៥​ស្មើ​៤​នឹង​ចាញ់​៤​មាន​តែ​១៩​ពិន្ទុ​ប៉ុណ្ណោះ​ ។

សូម​រំលឹក​ផង​ដែរ​ថា​ Gary Neville អតីត​ខ្សែ​ការពារ​ខាង​ស្ដាំ​ដ៏​ល្អ​របស់​ក្លឹប​ Man Utd ។ គេ​ធ្លាប់​បាន​ចំណាយ​ពេល​ប្រមាណ​១៩​ឆ្នាំ​ជាមួយ​ Man Utd គឺ​តាំង​ពី​ឆ្នាំ​១៩៩២​រហូត​ដល់​ពេល​គេ​ចូល​និវត្តន៍​នៅ​ឆ្នាំ​២០១១​ហើយ​គេ​បាន​ជួយ​ក្លឹប​នៅ​អង់គ្លេស​មួយ​នេះ​ឲ្យ​ឈ្នះ​ពាន​យ៉ាង​ច្រើន​ដូច​ជា​ឈ្នះ​ពាន​ English Premier League ចំនួន​៨​ដង​ ឈ្នះ​ Champion League ចំនួន​២​ដង​ ឈ្នះ​ FA Cup ចំនួន​៣​ដង​ នឹង​ឈ្នះ​ FIFA Clup World Cup ចំនួន​១​ដង​ផង​ដែរ​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • អីយ៉ា​អតីត​ខ្សែ​ការ​ពារ​ដ៏​ឆ្នើម​របស់​ Man Utd រូប​នេះ​ត្រូវ​បាន​តែង​តាំង​ជា​គ្រូ​បង្វឹក​របស់​ក្លឹប​ Valencia已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/10  Category:ជីវិតនិងសង្គម
Tags: