​វិធី​៨​យ៉ាង​ក្នុង​ការបំបាត់​ក្លិន​ឃ្លៀក​យ៉ាង​មាន​ប្រសិទ្ធភាព​

​វិធី​៨​យ៉ាង​ក្នុង​ការបំបាត់​ក្លិន​ឃ្លៀក​យ៉ាង​មាន​ប្រសិទ្ធភាព​

​ការ​បែកញើស​នៅ​នឹង​ខ្លួន​ខ្លាំង និង​ធ្វើឲ្យ​អ្នកមានក្លិន​ខ្លួន​ជាពិ​សេ​សគឺត្រង់​បរិវេន​ឃ្លៀក ដែល​នេះ​ជា​មូលហេតុ​ដ៏​រំខាន​មួយ​សម្រាប់​មនុស្ស​គ្រប់រូប​។ តែ​ទោះជា​យ៉ាងណាក្តី ប្រសិនបើ​អ្នក​មិន​ចង់​ប្រើ​ផលិតផល​ដែល​ផ្សំ​ពីសារ​ជាតិគីមី អ្នក​ក៏​អាច​សាកល្បង​នូវ​វិធី​ធម្មជាតិ ក្នុង​ការបំបាត់​ក្លិន​ខ្លួន​មិន​ល្អ​នេះ ដោយ​ប្រើ​នូវ​វិធី​ទាំង​៨​យ៉ាង​ដូច​ខាងក្រោម ។​

១.​ម្ស៉ៅ baking soda
អ្នក​ប្រាកដជា​ធ្លាប់​ដឹង​មក​ហើយ​ពី​ប្រសិទ្ធភាព​របស់ baking soda ដែល​អាច​ប្រើ​ក្នុងការ​កំចាត់​ស្នាម​កខ្វក់ និង​ក្លិន​មិន​ល្អ​ដូចជា​នៅក្នុង​ទូរ​ទឹកកក ហើយ​វា​ក៏​អាច​ត្រូវបាន​យក​ប្រើ​ក្នុងការ​កំចាត់​ក្លិន​ខ្លួន​មិនល្អ​បាន​ផងដែរ​។ អ្នក​អាច​ប្រើ​វា​មុន​ពេល​ស្លៀកពាក់ ដោយ​រៀបចំ​នូវ​ល្បាយ​រវាង​ម្ស៉ៅ baking soda លាយ​ជាមួយ​នឹង​ទឹក​ឲ្យ​រាង​ខាប់ៗ ហើយ​យក​វា​បំពោក​នៅលើ​ឃ្លៀក និង​ធ្វើការ​ម៉ាស្សា​ថ្នមៗ​មុន​នឹង​លាង​សម្អាត​ចេញ​។ វិធី​នេះ​នឹង​ជួយ​ឲ្យ​ឃ្លៀ​ករបស់​អ្នក​ស្ងួត និង​ស្រស់ថ្លា​បាន​ពេញ​មួយថ្ងៃ ។​

២.​ទឹក​ខ្មេះ​
ទឹកខ្មេះ​គឺ​អាច​ជួយ​សម្លាប់​បាក់តេរី ដែលជា​មូលហេតុ​ធ្វើឲ្យ​ឃ្លៀក​អ្នកមានក្លិន​មិនល្អ ។ អ្នក​អាច​បង្កើត​នូវ​ទឹក​បាញ់​ខ្លួន ដោយ​ខ្លួនឯង​ដោយ​គ្រាន់តែ​ប្រើ​នូវ​ទឹក​ក្រូចឆ្មារ​, ទឹក​ក្តៅ​បន្តិច​លាយ​ជាមួយ​នឹង​ទឹក​ខ្មេះ​។ មុន​ពេល​ស្លៀកពាក់ អ្នក​អាច​យក​វា​មក​បាញ់​នៅក្រោម​ឃ្លៀក​។ ទោះជា​យ៉ាងណាក្តី អ្នក​អាច​ប្រើ​វា​បាន​គ្រប់ពេល នៅពេល​ដែល​អ្នក​យល់ថា​វា​ចាំបាច់​។​

៣.​ឈប់​កោរ​រោម​
ជាធម្មតា រោម​ឃ្លៀក​គឺ​ត្រូវ​បង្កើតឡើង​ដោយមាន​មូលហេតុ​របស់​វា ដូច្នេះ​ប្រសិនបើ​អ្នក​កោរ​វា នោះ​វា​ក៏​ជា​មូលហេតុ​នៃ​ការបង្កឲ្យ​មាន​ក្លិន​មិន​ល្អ​កើត​មាន​បាន​ផងដែរ​។ រោម​ឃ្លៀក​គឺ​ជួយ​បឺត ស្រូប​យក​សំណើម ដែល​បណ្តាលឲ្យ​មាន​ក្លិន និង​បាក់តេរី​។ នៅពេល​ដែល​អ្នក​កោរ​វា នោះ​ស្បែក​នឹង​មាន​ការរំខាន ដោយ​ក្រែម ឡូ​សិន​សម្រាប់​កោរ​រោម ហើយ​វា​ក៏​ផ្តល់​ជា​ឱកាស​ល្អ​សម្រាប់​បាក់តេរី​ក្នុង​ការរីកលូតលាស់​បាន​ដែរ​។​

៤.​ប្រេង​ដើម​តែ (Tea tree oil)
ប្រេង​រុក្ខជាតិ​ប្រភេទ​នេះ ត្រូវបាន​ប្រើ​ដើម្បី​ប្រឆាំង​នឹង​ពពួក​មេរោគ​ផ្សិត និង​បាក់តេរី​អស់​រយៈពេល​ជាច្រើន​រយ​ឆ្នាំ​មកហើយ​។ វា​គឺជា​ប្រភេទ​ប្រេង ដែល​មាន​ឥទ្ធិពល​ស្រទន់​ក្នុង​ការដោះស្រាយ​នូវ​បញ្ហា​ផ្សេងៗ​របស់​ស្បែក ក៏ដូចជា​បញ្ហា​ក្លិន​ឃ្លៀក​។ អ្នក​គួរ​ធ្វើកា​រលាយ​ទឹក​ផ្កាកូឡាប នឹង​ប្រេង​Tea tree oil ២ ទៅ ៣​តំណក់ ហើយ​បាញ់​វា​ចោល​នៅក្រោម​ឃ្លៀក នោះ​វា​នឹង​អាចជួយ​កំចាត់​ក្លិន​ល្អ​បាន​ជាមិនខាន​។​

៥.​ក្រូចឆ្មារ​
ក្រូចឆ្មារ​គឺជា​ប្រភេទ​ផ្លែឈើ ដែល​ល្អ​បំផុត​ក្នុង​ការជួយ​កំចាត់​ក្លិន​មិនល្អ នៅ​ជុំវិញ​ផ្ទះ ប៉ុន្តែ​វា​ក៏​អាច​យក​ប្រើ​ក្នុងការ​កំចាត់​ក្លិន​ឃ្លៀក​បាន​ផង​ដែរ ។ ប្រសិទ្ធភាព​របស់​វា គឺ​ដោយសារតែ​មាន​តុល្យភាព​ទៅ​នឹង​កម្រិត pH របស់​ស្បែក ។ អ្នក​គ្រាន់តែ​ចិត​ក្រូចឆ្មារ​មួយ​ជំនិត​ស្តើង ហើយ​ដាក់​វា​ក្រោម​ឃ្លៀក ទុក​វា​ចោល​១៥​នាទី នោះ​អ្នកនឹង​អាច​រីករាយ​ស្រស់ថ្លា​នូវ​ប្រសិទ្ធភាព​របស់​វា​។​

៦. ប្រើ​ទឹក Hydrogen Peroxide
វា​គឺ​ប្រភេទ​ទឹក​ម្យ៉ាង ដែល​អាច​ជួយ​កំចាត់​ក្លិន​មិន​ល្អ​របស់​ឃ្លៀក​បាន​យ៉ាង​ល្អ ។ អ្នក​អាច​កំចាត់​វា​បាន​ដោយ​គ្រាន់តែ​ប្រើ​ទឹក​ផ្កាកូឡាប​លាយ​ជាមួយ​នឹង ទឹក​ដែល​លាយ​ជាមួយនឹង hydrogen peroxide ហើយ​យក​វា​មក​លាប​ទុកចោល​នឹង​ឃ្លៀក​របស់​អ្នក ។​

៧.​អាល់​កុល​
អ្នក​អាច​ប្រើ​អាល់កុល​ដើម្បី​បំបាត់​ក្លិន​ខ្លួន​បាន ដោយ​គ្រាន់តែ​ប្រើ​វា​មក​បាញ់​បន្តិច​នៅត្រង់​បរិវេន​ឃ្លៀក​មុន​អ្នក​ត្រូវ​ស្លៀកពាក់​។ ដើម្បី​ចៀសវាង​ការ​ធុំក្លិន​អាល់កុល​ខ្លាំង អ្នក​អាច​ប្រើ​ប្រភេទ​អាល់កុល​ដែល​គ្មាន​ក្លិន​ដូចជា ពពួក vodka ។​

៨.​សាប៊ូ​ធម្មជាតិ​
អ្នក​ក៏​អាច​បំបាត់​ក្លិន​ខ្លួន​មិនល្អ ដោយ​ការប្រើ​សាប៊ូ​ផ្សំ​ពី​ផលិតផល​ធម្មជាតិ ដូចជា​ប្រភេទ​សាប៊ូ​ដែល​ផលិត​ចេញ​ដោយ​ដៃ​ពី​ទឹកដោះពពែ​ជាដើម ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី10 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។