​ស្ទើរ​មិន​គួរ​ជឿ​នៃ​ការធ្វើ​ឲ្យ​ភ្នែក​អ្នក​ឡើង​ក្រហម​ពេល​ហែល​ទឹក​ក្នុង​អាង​សាធារណៈ​!

​ស្ទើរ​មិន​គួរ​ជឿ​នៃ​ការធ្វើ​ឲ្យ​ភ្នែក​អ្នក​ឡើង​ក្រហម​ពេល​ហែល​ទឹក​ក្នុង​អាង​សាធារណៈ​!

​ជាធម្មតា​មនុស្ស​ភាគច្រើន តែង​គិតថា​សារធាតុក្ល​រីន ដែល​មាន​ដាក់​ក្នុង​អាង​ហែល​ទឹក​គឺជា​មូលហេតុ​ធ្វើឲ្យ​ភ្នែក​អ្នកឡើង​ក្រហម​នៅ​ពេល​អ្នក​ស្ថិត​ក្នុង​អាង​ហែល​ទឹក​សាធារណៈ​ម្តងៗ ។​

​តែ​ការពិត​នោះ ការគិត​ដូច្នេះ​គឺ​មិន​ត្រឹមត្រូវ​នោះ​ទេ វា​មាន​មូលហេតុ​ផ្សេង​ទៅ​វិញ​នោះ​ទេ ដែល​ធ្វើឲ្យ​ភ្នែក​របស់អ្នក​ក្លាយ​ជា​បែប​នេះ ។ ដោយយោង​តាម​ការ​រក​ឃើញ​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺ ( Centers of Disease Control) មូលហេតុ​ពិតប្រាកដ​នោះ​គឺ ដោយសារតែ​ការ​ផ្សំ​បញ្ចូល​គ្នា​រវាង​សារធាតុក្ល​រីន និង​កាក​សំណល់​ផ្សេងៗ ដែល​ភាគច្រើន​នោះ​គឺ​បង្ក​មក​ពី​ទឹកនោម​តែម្តង ។​

​នៅពេល​ដែល​ទឹកនោម និង​សារធាតុក្ល​រី​ន​ត្រូវ​បានលាយ​បញ្ចូលគ្នា វា​នឹង​បង្កើតបាន​ជា​ក្លរ៉ាមីន ( Chloramine) ដែល​ជា​សារធាតុ​មួយ​រំខាន​ជា​ខ្លាំង​ដល់​ភ្នែក​របស់​មនុស្ស ។ ម្យ៉ាងវិញទៀត វា​ក៏​ធ្វើឲ្យ​អ្នក​ប្រឈម​នឹង​បញ្ហា​នៃ​ផ្លូវដង្ហើម នៅពេល​ដែល​អ្នក​ត្រូវ​ស្ថិតនៅ​ក្នុង​អាង​ហែល​ទឹក     សាធារណៈ​របៀបនេះ ។​

​លើសពី​នេះ​នូវ​អ្វី​ដែល​ជា​ការរកឃើញរ​បស់​មជ្ឈមណ្ឌល​នេះ បានបញ្ជាក់​ថា​ក្លិន​របស់ក្ល​រីន នៅក្នុង​អាង​ហែល​ទឹក​ដែល​អ្នក​ហិត​បាន​នោះ គឺ​មិនមែន​ជា​ក្លិន​របស់​វា​តែ​ម្យ៉ាង​នោះទេ តែ​វា​បាន​បូកផ្សំ​ជាមួយនឹង​ជាតិ​ញើស​,​ធូលី​, ទឹកនោម ឬ​ថែមទាំង​អាច​មាន​កាកសំណល់​លាម​ក​ថែមទៀត​ផង នៅពេល​ដែល​ពួក​វា​បាន​លាយ​ជាមួយនឹង​ក្ល​រីន ។ ការបង្កើត​នូវ​សារធាតុ​គីមី​ទាំងនេះ គឺ​អាច​ធ្វើឲ្យ​អ្នក​ក្អក និង​ហៀរ​សំ​បោរ​។ ប្រសិនបើ​អ្នក​សម្គាល់​ឃើញ​ភ្នែក​របស់​អ្នក តែងតែ​ឡើង​ក្រហម​ពេល​អ្នក​ហែល​ទឹក នោះ​អ្នក​ប្រាកដ​ជា​ដឹង​ហើយ​ថា តើ​មូលហេតុ​អ្វី​ដែល​អ្នក​គួរ​ដា​បន្ទោស ដែល​វា​មិនមែន​ជា​សារធាតុក្ល​រីនតែ​ម្យ៉ាង​នោះទេ ។ លើសពីនេះ​ទៀត មេរោគ​ដែល​មាន​នៅក្នុង​អាង​ហែល​ទឹក នឹង​មិន​អាច​សម្លាប់​បាន​ដោយ​ងាយ​ត្រឹមតែ​សា​ជា​តិក្ល​រីន​នេះឡើយ វា​អាច​នឹង​ធ្វើឲ្យ​អ្នករាគ​បាន​ទៀត​ផង ។ ដូច្នេះ​ប្រសិនបើ​អ្នក​ចង់​ហែល​ទឹក សូម​ជ្រើសរើស​កន្លែង​ដែល​មាន​អនាម័យ និង​សុវត្ថិភាព​ល្អ​ក្នុង​ការប្រើប្រាស់​អាង​ហែល​ទឹក​រួមគ្នា ៕

ប្រែសម្រួល៖ ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី10 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។