តើ​យប់​នេះ​ Arsenal អាច​ស្ដារ​មុខ​មាត់​បាន​អត់​ ?

ក្លឹប​ Arsenal រំពឹង​ថា​និង​អាច​ស្ដារ​មុខ​មាត់​របស់​ខ្លួន​បាន​មក​វិញ​ដោយ​នៅ​រាត្រី​នេះ​ខ្លួន​និង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ទឹក​ដី​ Selhurst Park របស់​ក្រុម​ Crystal Palace ដែល​ការ​ប្រកួត​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ម៉ោង​៧នឹង​៣០​នាទី​(ម៉ោង​នៅ​កម្ពុជា) ។ ខណៈ​ដែល​កាល​ពី​សប្ដាហ៍​មុន​ Arsenal បាន​រង​ភាព​បរាជ័យ​ដោយ​លទ្ធផល​០ទល់​នឹង​២​ក្រោម​ស្វា​ដៃ​របស់​ West Ham United ។

ដោយ​នៅ​ក្នុង​ការ​ប្រកួត​យប់​នេះ​ Arsenal នៅ​តែ​អវត្តមាន​កីឡាករ​ Welbeck និង Rosicky ដោយ​សារ​តែ​មាន​បញ្ហា​របួស​ជង្គង់​ ដោយ​ឡែក​ Jack Wilshere ទើប​តែ​អាច​ចូល​ហ្វឹក​ហាត់​បាន​វិញ​ក្រោយ​ជា​សះ​ស្បើយ​ពី​របួស​តែ​មិន​រំពឹង​ថា​បង្ហាញ​ខ្លួន​ក្នុង​ការ​ប្រកួត​នេះ​ទេ​ ។

កីឡាករ​ដែល​អាច​ជាប់​ជា​ជម្រើស​១១​នាក់​ដំបូង​របស់​ Arsenal នៅ​យប់​នេះ​មាន​ ៖ Cech , Monreal , Koscielny , Metersacker , Bellerin , Coquelin , Ramsey , Carzola , Ozil , Walcott .

ចំណែក​ Crystal Palace កីឡាករ​ Alex McCathy នៅ​បន្ត​ធ្វើ​ជា​អ្នក​ចាំ​ទី​ជម្រើស​ទី​១​ខណៈ​កីឡាករ​ Julian Speroni នៅ​មាន​របួស​ដៃ​ ខណៈ​ដែល​កីឡាករ​ Maroune Chamakh កំពុង​មាន​បញ្ហា​របួស​សរសៃ​ពួរ​ ។

កីឡាករ​ដែល​អាច​ជាប់​ជា​ជម្រើស​១១​នាក់​ដំបូង​របស់​ Crystal Palace នៅ​យប់​នេះ​មាន​ ៖ McCathy , Souare , Delaney , Dann , Ward , McArthur , Cabaye , Bolasie , Puncheon , Zaha , Murray .

តើ​ប្រិយ​មិត្ត​គិត​ថា​ Arsenal អាច​រក​ជ័យជំនះ​បាន​អត់​នៅ​យប់​នេះ​ ?

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ


  • តើ​យប់​នេះ​ Arsenal អាច​ស្ដារ​មុខ​មាត់​បាន​អត់​ ?已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/10  Category:កំសាន្ត
Tags: