​សាលា​រៀន​មួយ មាន​គ្រូ​តែ​ម្នាក់​បង្រៀន​១០​មុខ​វិជ្ជា​ដល់​សិស្ស​តែ​ម្នាក់​ដែរ

សាលា​បឋម​សិក្សា Sixin ​ក្នុង​ខេត្ត Gaoyang ​ប្រទេស​ចិន ជា​តំបន់​ដាច់​ស្រយាល​មួយ​ដែល​មាន​តែ​គ្រូ​បង្រៀន​ម្នាក់​ទេ ក្នុង​សាលា​មួយ​នេះ។ ខណៈ​ដែល​សិស្ស​វិញ​ក៏​មាន​តែ​ម្នាក់​ដូច​គ្នា ព្រោះ​ថា​គ្រួសារ​ខ្លះ​ដែល​មាន​ប្រាក់​ ពួកគេ​បាន​បញ្ជូន​កូន​ទៅ​រៀន​នៅ​សាលា​ផ្សេង​អស់​ហើយ។

​សាលា​រៀន​មួយ មាន​គ្រូ​តែ​ម្នាក់​បង្រៀន​១០​មុខ​វិជ្ជា​ដល់​សិស្ស​តែ​ម្នាក់​ដែរ

សិស្ស​ម្នាក់​ដែល​រៀន​ក្នុង​សាលា​នោះ​មាន​ឈ្មោះ​ថា Wu Tao ​ចំណែក​ឯ​លោក​គ្រូ​ដែល​បង្រៀន​ឈ្មោះ​ថា ​Xiang Zhengguo ។ សិស្ស Wu Tao ​កើត​ក្នុង​គ្រួសារ​ក្រីក្រ មាន​ឪពុក​ម្ដាយ​ជា​អ្នក​ធ្វើ​ស្រែ មិន​មាន​ប្រាក់​គ្រប់គ្រាន់​ឱ្យ​រូប​គេ​ផ្លាស់​ទៅ​រៀន​នៅ​សាលា​ណា​ទេ ដោយ​សឹង​តែ​ចង់​បញ្ឈប់​រូប​គេ​មិន​ឱ្យ​រៀន​ទៀត​ផង។ ដោយ​មាន​ចិត្ត​ចង់​ក្រេប​យក​ចំណេះ​វិជ្ជា Tao ​សម្រេច​ចិត្ត​បន្ត​ការ​សិក្សា​ជាមួយ​លោក​គ្រូ Xiang ​ត​ទៅ​ទៀត បើ​ទោះ​បី​ជា​មាន​តែ​គេ​ម្នាក់​ឯង​ក៏​ដោយ។

សាលា​រៀន​មួយ​ដែល​មាន​តែ​គ្រូ​ម្នាក់​និង​សិស្ស​ម្នាក់​ពិត​ជា​មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ ដូច្នេះ​ហើយ​លោក​គ្រូ Xiang ​ត្រូវ​រ៉ាប់រង​ការងារ​ច្រើន ដោយ​បង្រៀន​រហូត​ដល់​១០​មុខ​វិជ្ជា​ឯ​ណោះ ដែល​មាន​ដូចជា អក្សរសាស្ត្រ គណិត​វិទ្យា រូប​វិទ្យា និង​គីមី​វិទ្យា​ជា​ដើម។ មាន​ទឹក​ចិត្ត​ជា​គ្រូ​បង្រៀន លោក​គ្រូ​រូប​នេះ​មិន​ដែល​រុញរា​នោះ​ទេ ហើយ​លោក​ក៏​សប្បាយ​ចិត្ត​និង​បង្រៀន Tao ​ផង​ដែរ៕

ប្រែ​សម្រួល៖ បុរស​កម្សត់
ប្រភព៖ People


  • ​សាលា​រៀន​មួយ មាន​គ្រូ​តែ​ម្នាក់​បង្រៀន​១០​មុខ​វិជ្ជា​ដល់​សិស្ស​តែ​ម្នាក់​ដែរ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/10  Category:វីដេអូ
Tags: