សំណង់​របស់​លោក​ម៉ា​គិ​ម​ឈ​ង់​សាងសង់​នូវលើ​ចំណី​ផ្លូវ បម្រុង​របស់​ខេត្ត​បាន​ដោយ​រលូន

សំណង់​របស់​លោក​ម៉ា​គិ​ម​ឈ​ង់​សាងសង់​នូវលើ​ចំណី​ផ្លូវ បម្រុង​របស់​ខេត្ត​បាន​ដោយ​រលូន



សៀមរាប​៖ ប្រជាពលរដ្ឋ​ជាង​៣០​គ្រួសារ​ពាក់ព័ន្ធ​និង​ដី​ចំណី​ផ្លូវ​ប្រវែង​១៥​ម៉ែត្រ​ដែលជា​ផ្លូវ​បម្រុង​របស់​សាលាខេត្ត​សៀមរាប ស្ថិតនៅ​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប​។

ក្នុង​នោះ​ដោយមាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ដាក់​ពាក្យ​បណ្តឹង​ពី​ឈ្មោះ ម៉ា គិ​ម​ឈ​ង់ ដែល​មាន​ក្បាលដី​លេខ ៥៣២ ស្ថិតនៅ​ភូមិ​ខាងលើ បច្ចុប្បន្ន​នេះ​កំពុង​សាងសង់​គេហដ្ឋាន​ដោយ​ខុសច្បាប់ ហើយ​សាងសង់​ខុស​និង នគរូបនីយកម្ម​បញ្ញា​តិ និង​សាងសង់​នៅ​លើ​ដី​ផ្លូវ​បម្រុង​របស់​ខេត្ត ទើប​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជាង​៣០​គ្រួសារ​ពាក់ព័ន្ធ​នឹង​ដី​ចំណី​ផ្លូវ​ដែល​មិនទាន់​មាន​ប័ណ្ណ​កម្មសិទ្ធិ​អស់​រយៈ​ជាង​១០​មក​ហើយ​ផង​នោះ ក៏បាន​ដាក់ពាក្យ​បណ្តឹង​កាលពី​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៦​កន្លងទៅ​នេះ ដោយ​មិន​សុខចិត្ត​ចំពោះ​បុគ្គល​ម្នាក់​ដែល​មាន​ឈ្មោះ ម៉ា គិ​ម​ឈ​ង់ អាច​ធ្វើ​ផ្ទះ​បាន​យ៉ាង​រំភើយ​រហូត​មក​ទល់​ពេល​នេះ​ខាង​មន្ត្រី​ដែល​បាន​ទទួល​នៅ​ពាក្យ​បណ្តឹង​របស់​ប្រជាពលរដ្ឋ​គឺ​ហាក់បីដូចជា​អសមត្ថភាព​ក្នុង​ការ​ដោះស្រាយ​នៅ​បញ្ហា​រឿង​ទាំងនេះ​។ ចំណែក​មន្ទីរ​នគរូបនីយកម្ម​ខេត្ត​បាន​ចុះ​ធ្វើ​កំណត់ហេតុ​ផ្អាក​ការ​សាងសង់​ចំនួន ២​ដង​រួច​មក​ហើយ ដើម្បី​ណែនាំ​ឲ្យ​អនុវត្តន៍​ទៅតាម​បទដ្ឋាន​ច្បាប់​នគរូបនីយកម្ម​បញ្ញត្តិ ប៉ុន្តែ​ម្ចាស់​សំណង់​មិនបាន​អនុវត្ត​ន៏​ទៅតាម​ការ​ពន្យល់​របស់​មន្ទីរ​ទេ ថែមទាំង​លួច​សាងសង់​បន្ត​ទៀត​ផង ដោយ​មិន​ញញើត​ចំពោះ​មុខ​ច្បាប់​ឡើយ ជុំវិញ​ករណី​ខាងលើ​នេះ​ម្ចាស់​សំណង និង​លោក​ចៅសង្កាត់​សាលា​កំរើក​មិនអាច​ធ្វើការ​ទំនាក់ទំនង​បាន​នោះទេ។

ដោយឡែក លោក​សែ ​សា​ម៉ុ​ត ​ប្រធាន​មន្ទីរ​និង​សំណង់ បាន​ឆ្លើយ​ថា លោក​កំពុង​ជាប់រវល់​ប្រជុំ​មិន​អាច​ធ្វើការ​បំភ្លឺ​បានទេ​ក្នុង​ពេលនេះ​។

ចំណែក​ឯ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៣០​គ្រួសារ​បាន​សំណូមពរ​ដល់ លោក បណ្ឌិត ឃឹម ប៊ុន​សុង អភិបាលខេត្ត មេត្តា​ជួយ​ដោះស្រាយ​នៅ​បញ្ហា​ទាំងអស់​នេះ​ឲ្យ​ពួក​ខ្ញុំ​ផង​ពីព្រោះ​ពួក​យើង​ពុំ​មាន​ប័ណ្ណ​កម្ម​សិទ្ធ​ដីធ្លី​ជា​យូរ​ណាស់​មក​ហើយ ពួកយើង​ទាំងអស់គ្នា​សង្ឃឹម នឹង​ជឿជាក់ថា អភិបាលខេត្ត ប្រាកដជា​អាច​ធ្វើ​បាន៕

សំណង់​របស់​លោក​ម៉ា​គិ​ម​ឈ​ង់​សាងសង់​នូវលើ​ចំណី​ផ្លូវ បម្រុង​របស់​ខេត្ត​បាន​ដោយ​រលូន សំណង់​របស់​លោក​ម៉ា​គិ​ម​ឈ​ង់​សាងសង់​នូវលើ​ចំណី​ផ្លូវ បម្រុង​របស់​ខេត្ត​បាន​ដោយ​រលូន