លោក កែវ រ៉េមី ចំអក​អ្នកនយោបាយ និង​មន្ត្រី NGO ដែល​អាង​សញ្ជាតិ​បរទេស

​ភ្នំពេញ​៖ ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កែវ រ៉េមី បាន​ចំអក​ថ្នាក់ដឹកនាំ​គណបក្សនយោបាយ និង​មន្ត្រី NGO មួយចំនួន ដែលមាន​សញ្ជាតិ​បរទេស​ហើយ នៅពេល​ពួកគេ​មាន​បញ្ហា​អ្វីមួយ អាងរ​ត់ទៅ​បរទេស ឬ​អាង​សញ្ជាតិ​បរទេស​គេ​។ ប្រធាន​សិទ្ធិមនុស្ស​កម្ពុជា​រូបនេះ លើកឡើងថា ពួកគេ​ផ្ទុយ​ពី​រូបលោក​ដែល​ពុំ​ព្រម​ទទួល​សញ្ជាតិ​បរទេស​ឡើយ ទោះបីជា​បរទេស​ផ្តល់​ឲ្យ​លោក​ក្តី​។ ហេតុផល នោះ​គឺ​លោក​ពុំ​ចង់​ស្បថ​លាលែង​សញ្ជាតិ​ខ្មែរ​។​

 រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី​រូបនេះ និយាយ​ដៀមដាម​បែបនេះ ក្រោយពេល​លោក​ទើប​ចូលកាន់​តំណែង​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស កាលពី​ថ្ងៃទី​៩ ឧសភា ម្សិលមិញ​។ យ៉ាងណា លោក​ថា នេះ​ជា​សិទ្ធិសេរីភាព​របស់​ពួកគេ​។

​សំឡេង​លោក កែវ រ៉េមី​៖