យុវតី​ជា​សិស្ស​វិទ្យាល័យ​ម្នាក់​រង​ការ​រំលោភ​សេពសន្ថវៈ​ និង​វាយ​សម្លាប់​យ៉ាង​ព្រៃផ្សៃ​

​សាកសព​របស់​យុវតី​ក្នុង​ឯកសណ្ឋាន​ជា​សិស្សសាលា​ម្នាក់​ពោរពេញ​ដោយ​ស្នាម​ឈាម​ជោកជាំ​ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដ៏​គួរ​រន្ធត់​ និង​ភ្ញាក់ផ្អើល​ នា​រសៀល​ថ្ងៃ​ទី​១០​ ខែឧសភា​ ឆ្នាំ​២០១៦​នេះ​ នៅ​ត្រង់​ចំណុច​ដី​ឡូត៍​មាន​សំណង់​បាក់បែក​មួយ​កន្លែង​ ឋិត​ក្នុងភូមិ​ព្រៃ​ល្វា​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ។​

​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា​ យុវតី​រង​គ្រោះ​ក្នុង​អំពើ​ឃាតកម្ម​ដ៏​ព្រៃផ្សៃ​នេះ​មានឈ្មោះ​ វុន​ រ​ត្ថា​ អាយុ​១៩​ឆ្នាំ​ ជា​សិស្ស​វិទ្យាល័យ​ពងទឹក​ សិក្សា​នៅ​ថ្នាក់​ទី​១២D​ ហើយ​ទោចក្រយានយន្ត​មួយ​គ្រឿង​របស់​នាង​ត្រូវ​បាន​ឃាតក​យក​ទៅ​បាត់​ដោយ​សុវត្ថិភាព​ បន្ទាប់​ពី​ជន​ដៃដល់​រំលោភ​សេពសន្ថវៈ​ និង​វាយ​សម្លាប់​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អា​ណោ​អាធ័ម​រួច​មក​ ។​

​បច្ចុប្បន្ន​ សមត្ថកិច្ច​មូលដ្ឋាន​ និង​សមត្ថកិច្ច​ជំនាញ​កំពុង​ចុះ​ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​ក្នុង​អំពើ​ឃាតកម្ម​ដ៏​ព្រៃផ្សៃ​នេះ​ដល់​កន្លែង​កើតហេតុ​ហើយ​ ៕​

យុវតី​ជា​សិស្ស​វិទ្យាល័យ​ម្នាក់​រង​ការ​រំលោភ​សេពសន្ថវៈ​ និង​វាយ​សម្លាប់​យ៉ាង​ព្រៃផ្សៃ​

Related