ប្រធាន​មូលនិធិ​មន្ទីរពេទ្យ​គន្ធ​បុ​បា្ផ​ ទទួល​បានការ​តែងតាំង​ជាទី​ប្រឹក្សា​ក្រសួងសុខាភិបាល​

​ប្រធាន​មូលនិធិ​មន្ទីរពេទ្យ​គន្ធ​បុ​បា្ផ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ គឺ​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​ Beat​ Richner​ អាយុ​៦៩​ឆ្នាំ​ ទទួល​បានការ​តែងតាំង​ជាទី​ប្រឹក្សា​ក្រសួងសុខាភិបាល​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៣១៦/៣៣៦​ ចុះ​ថ្ងៃ​ទី​២១​ ខែមីនា​ ឆ្នាំ​២០១៦​ ខណៈ​ថៅកែ​បន​ល្បែង​កាស៊ីណូ​ណា​ហ្គា​វើ​ល​ដ៍​ (NAGA​ World)​ គឺ​លោក​ ចេ​ន​ លី​ប​គង់​ (Chen​ Lip​ Keong)​ ទទួល​បានការ​តែងតាំង​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​ មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១០១៣/១០២៣​ ចុះ​ថ្ងៃ​ទី​១៨​ ខែតុលា​ ឆ្នាំ​២០១៣​ ។​

​មជ្ឈដ្ឋាន​អ្នក​ជាតិនិយម​ និង​អ្នក​តាមដាន​ព្រឹត្តិការណ៍​សង្គម​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ យោង​តាម​គុណសម្បត្តិ​របស់​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​ Beat​ Richner​ ប្រធាន​មូលនិធិ​មន្ទីរពេទ្យ​គន្ធ​បុ​បា្ផ​ ដែល​បាន​ចូលរួម​ចំណែក​ស្រោចស្រង់​ជីវិត​ និង​ទ្រទ្រង់​សុខភាព​កុមារ​កម្ពុជា​ជា​ច្រើន​នាក់​រៀង​រាល់​ឆ្នាំ​ គឺ​ក្នុង​ន័យ​ដើម្បី​លើកទឹកចិត្ត​យ៉ាង​ហោច​ណាស់​ត្រូវ​ទទួល​បានការ​តែងតាំង​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​ មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​ ទទួល​បន្ទុក​ផ្តល់​ការ​ប្រឹក្សា​យោបល់​ខាង​សុខភាព​សាធារណៈ​ទើប​សមរម្យ​ ប៉ុន្តែ​បែរជា​ថៅកែ​បន​ល្បែង​កាស៊ីណូ​ណា​ហ្គា​ គឺ​លោក​ Chen​ Lip​ Keong​ ទទួល​បានការ​តែងតាំង​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​ មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​ទៅ​វិញ​ ដែល​គេ​គិត​ថា​ ទំនងជា​អ្នក​ផ្តល់​យោបល់​ខាង​ល្បែងស៊ីសង​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ (Sic!)​ ៕​

ប្រធាន​មូលនិធិ​មន្ទីរពេទ្យ​គន្ធ​បុ​បា្ផ​ ទទួល​បានការ​តែងតាំង​ជាទី​ប្រឹក្សា​ក្រសួងសុខាភិបាល​ប្រធាន​មូលនិធិ​មន្ទីរពេទ្យ​គន្ធ​បុ​បា្ផ​ ទទួល​បានការ​តែងតាំង​ជាទី​ប្រឹក្សា​ក្រសួងសុខាភិបាល​

Related