ពិត​ជា​គំនិត​ថែ​រក្សា​បរិស្ថាន​ដ៏​ល្អ​មែន​ដោយ​យក​សំរាម​ពី​ក្នុង​សមុទ្រ​មក​ច្នៃ​ជា​ស្បែក​ជើង​ដ៏​ស្រស់​ស្អាត

​ក្រុមហ៊ុន​ផលិត​សម្ភារៈ​កីឡា​ដ៏​ធំ​ Adidas បាន​សហការ​ជាមួយ​ក្រុម​ការងារ​ការពារ​បរិស្ថាន​សមុទ្រ​ Parley ក្នុង​គោល​បំណង​បំបាត់​ការ​បំពុល​បរិស្ថាន​សមុទ្រ​នៅ​លើ​ពិភពលោក​ដោយ​ពួក​គេ​បាន​ផលិត​ស្បែក​ជើង​ដែល​យក​សំរាម​​ផ្សេងៗ​ពី​ក្នុង​សមុទ្រ​មក​កែ​ច្នៃ​ ។

ដោយ​ស្បែក​ជើង​មួយ​នេះ​ស្ទើរ​តែ​ផលិត​ទាំង​ស្រុង​ចេញ​ពី​ប្លាស្ទិក​និង​ក្រឡា​សំណាញ់​ដែល​ខុស​ច្បាប់​ដែល​ប្រមូល​បាន​ពី​​ក្នុង​ទឹក​សមុទ្រ ។ ហើយ​ថ្មីៗ​នេះ​ពួក​គេ​បាន​ដាក់​បង្ហាញ​គំរូ​ស្បែក​ជើង​មួយ​នេះ​នៅ​ក្នុង​សន្និបាត​មួយ​របស់​អង្គការ​សហប្រជាជាតិ​ ។

ស្ថាបនិក​របស់​ Paley លោក​ Cyrill Gutsch បាន​និយាយ​ថា​ « គោល​បំណង​របស់​យើង​គឺ​ដើម្បី​បង្កើន​ការ​យល់​ដឹង​ជា​សាធារណៈ​និង​ដើម្បី​ជំរុញ​ការ​សហការ​ថ្មី​មួយ​ដែល​បាន​រួម​ចំណែក​ការពារ​និង​អភិរក្ស​សមុទ្រ ។ យើង​ពិត​ជា​មាន​មោទនភាព​ណាស់​ដែល​ Addidas បាន​ចូល​រួម​ជាមួយ​យើង​នៅ​បេសកកម្ម​នេះ​ ហើយ​បាន​បង្ហាញ​ថា​យើង​អាច​ច្នៃ​ប្លាស្ទិក​ទាំង​នោះ​ទៅ​ជា​ស្បែក​ជើង​ដ៏​ស្រស់​ស្អាត​ »។

គួរ​បញ្ជាក់​កាល​ពី​មុន​ក្រុម​ហ៊ុន​ Addidas ធ្លាប់​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​អង្គការ​ Green Peace អំពី​ការ​បំពុល​បរិស្ថាន​ ។ ប៉ុន្តែ​ពេល​នេះ​ពួក​គេ​កំពុង​បោះ​ជំហាន​ដើរ​ផ្លូវ​ដ៏​ត្រឹម​ត្រូវ​មួយ​ក្នុង​ការ​រួម​ចំណែក​ការពារ​បរិស្ថាន​វិញ​ ។ ទោះ​យ៉ាង​ណា​ស្បែក​ជើង​នេះ​មិនទាន់​បាន​ដាក់​លក់​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ​ ខណៈ​ពួក​គេ​គ្រោង​បញ្ចេញ​វា​នៅ​ឆ្នាំ​ក្រោយ​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • ពិត​ជា​គំនិត​ថែ​រក្សា​បរិស្ថាន​ដ៏​ល្អ​មែន​ដោយ​យក​សំរាម​ពី​ក្នុង​សមុទ្រ​មក​ច្នៃ​ជា​ស្បែក​ជើង​ដ៏​ស្រស់​ស្អាត已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/10  Category:បច្ចេកវិទ្យា
Tags: