កង់​ស្ព័រទាំង ១០ ​តម្លៃ​ថ្លៃ​ និង ស្អាតជាង​គេ​បំផុត តម្លៃ​រាប់ម៉ឺនដុល្លារ

មនុស្ស​ភាគ​ជា​ច្រើន​បាន​គិត​ថា​ការ​ជិះ​កង់​អាច​ជា​វិធី​ដ៏​ល្អ​មួយ​ដើម្បី​ជួយ​ឱ្យ​មាន​រាង​កាយ​រឹង​មាំ​និង​មាន​សុខ​ភាព​ល្អ​ ។​ ប៉ុន្តែ​សម្រាប់​បុគ្គល​ខ្លះ​ជិះ​កង់​អាច​ជា​ចំណង់​ចំណូល​ចិត្ត​មួយ​ដែល​ពួក​គេ​ចូលចិត្ត ហើយ​រីក​រាយ​នឹង​ការ​ជិះ​របស់​ខ្លួន​ដែល​អាច​ឲ្យ​ពួក​គេ​ទទួល​បាន​​សេចក្ដី​សុខ​ខាង​ផ្លូវ​ចិត្ត​​​ ហើយ​ពេល​ខ្លះ​ពួក​គេ​ក៏​អាច​បង្ហាញ​ពី​ទេព​កោសល្យ​របស់​ខ្លួន​តាម​រយៈ​ការ​ចូល​រួម​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រណាំង​កង់​មួយ​ចំនួន​ដែរ។​ កម្រិត​ខ្ពស់​នៃ​បច្ចេក​វិទ្យា​ រួម​ផ្សំ​នឹង សិល្បៈ​ច្នៃ​ប្រឌិត​ថ្មី​ៗ​ និង​សម្ភារៈ​ល្អ​ប្រសើរ​ជាង​មុន​បាន​ធ្វើ​ឱ្យ​កង់​ដែល​ពួក​គេ​ជិះ​មាន​ទាំង​គុណ​ភាព និង​តម្លៃ​ថ្លៃ​ផង​ដែរ​។

នៅ​ទីនេះ​យើង​មាន​បញ្ជី​នៃ​កង់​មាន​តម្លៃ​ថ្លៃ​បំផុត​ទាំង​ ១០​ ក្នុង​ឆ្នាំ​ ២០១៥ គ្រាន់​តែ​ជា​កង់​សោះ​តើ​វា​មាន​តម្លៃ​ថ្លៃ​ខ្លាំង​យ៉ាង​ណា​ទៅ​ដែល​ធ្វើ​ឱ្យ​អ្នក​ពិត​ឆ្ងល់​​យ៉ាង​ខ្លាំង​។

១-កង់​មេ​អំបៅ (Butterfly Trek Madone) មាន​តម្លៃ​ ៥០០.០០០ដុល្លារ

កង់​មេ​អំបៅ​ (Butterfly Trek Madone) ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​កង់​ដែល​មាន​តម្លៃ​ថ្លៃ​ជាង​គេ​បំផុត​នៅ​ក្នុង​ឆ្នាំ​ 2015 ដែល​មាន​តម្លៃ ៥០០,០០០ដុល្លារ។ កង់​ដ៏​ស្រស់​ស្អាត​ត្រូវ​បាន​រចនា​ដោយ​លោក​​ Damien Hirst ។

២-កង់ Trek Yoshitomo Nara មាន​តម្លៃ ២០០.០០០ ដុល្លារ

កង់​ច្នៃ​ប្រឌិត​ថ្មី​នេះ​គឺ​ជា​ការ​ងារ​ដ៏​អស្ចារ្យ​នៃ​ការ​ច្នៃ​ប្រឌិត​ដោយ​លោក​ Yoshitomo Nara។ វា​ត្រូវ​បាន​រចនា​ឡើង​សម្រាប់​ជា​កង់​ប្រណាំង​ដែល​តួ​របស់​វា។ ត្រូវ​បាន​រចនា​ឡើង​នៃ​ជាតិ​សរសៃ​ការបោន​ដែល​ជួយ​ឲ្យ​កង់​មាន​ល្បឿន​លឿន​និង​មាន​ទំនន់​ការ​តែ​ស្រាល។

៣-កង់ Kaws – Trek Madone -មាន​តម្លៃ​ ១៦០.០០០​ ដុល្លារ

Kaws – Trek Madone វា​ត្រូវ​បាន​តុប​តែង​សិល្បៈ​នៃ​ការ​លាប​ពណ៌​ជាមួយ​ពណ៌​ខ្មៅ​និង​ពណ៌​លឿង​ដោយ​សិល្ប​ដ៏​អស្ចារ្យ​របស់​លោក​ Brian Donnelley ។

៤-កង់ មាស Aurumania Crystal Edition Gold Bike – មាន​តម្លៃ​ ១១៤.៤០០​ ដុល្លារ
Aurumania Crystal Edition Gold Bike ជា​កង់​ដ៏​អស្ចារ្យ​ដែល ត្រូវ​បាន​គេ​ផលិត​ឡើង​ដោយ​មាស។

៥-Trek Madone 7 – Diamond – មាន​តម្លៃ​ ៧៥.០០០​ ដុល្លារ

៦-កង់ Chrome Hearts x Cervelo – មាន​តម្លៃ​ ៦០,០០០​ ដុល្លារ

៧-កង់ Rare Tiffany & Co. Silver Mounted Lady’s Bicycle – មាន​តម្លៃ​ចន្លោះ ៥០.០០០​ ទៅ ៧០.០០០ ដុល្លារ
កង់​បុរាណ​ ​ដ៏​ប្រណិត​នេះ​ត្រូវ​បាន​រចនា​ឡើង​ក្នុង​ឆ្នាំ​ 1890​ និង​មាន​តម្លៃ​នៃ​ចំនួន​ 50.000 ដុល្លារ​ទៅ 70.000 ដុល្លារ។

៨-កង់ Montante Luxury Gold Collection -មាន​តម្លៃ​ ៤៦.០០០​ ដុល្លារ
វា​គឺ​ជា​កង់​បាន​ផលិត​ក្នុង​ប្រទេស​អ៊ីតាលី​ដែល​បាន​រចនា​ឡើង​សម្រាប់​ស្ត្រី​ដែល​ត្រូវ​បាន​ផលិត​ដោយ​ក្រុមហ៊ុន​ផលិត​កង់ Montante ។

៩- កង់​ Electric Assist Bicycle By eRockit -មាន​តម្លៃ​ ៤៤.០០០​ ដុល្លារ
កង់​ដែល​មាន​តម្លៃ​ថ្លៃ​នេះ​ត្រូវ​បាន​ផលិត​នៅ​ប្រទេស​អាល្លឺម៉ង់​ និង​បាន​បង្កើត​លោក​ Stefan Gulas ។

១០- កង់Litespeed Blade Bike – មាន​តម្លៃ​ ៤៤.៧៨៨ ដុល្លារ
កង់​ច្នៃ​ប្រឌិត​ថ្មី​នេះ​ត្រូវ​បាន​រចនា​ដោយ​សរសៃ​កាបូន​លោហៈ​ និង​ទី​តា​នីញ៉ូម​ ។

អត្ថបទ៖ Mr. Rina

ប្រភព៖ ព័ត៌មានបរទេស


  • កង់​ស្ព័រទាំង ១០ ​តម្លៃ​ថ្លៃ​ និង ស្អាតជាង​គេ​បំផុត តម្លៃ​រាប់ម៉ឺនដុល្លារ已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/05/10  Category:បច្ចេកវិទ្យា
Tags: