រឿង​ពិត​នៅ​ពីក្រោយ​រូប​សំណាក់​នាគ​ធ្វើ​ពី​កាំភ្លើង​នៅ​បាត់​ដំបង​

រូប​សំណាក់​នាគ​នៅ​បាត់​ដំបង​ដែល​ការ​សាង​សង់​បាន​មក​ពី​ការ​កម្ទេច​នៃ​ខ្មោច​កាំ​ភ្លើង​ទាំង​ឡាយ។ តាម​ការ​ឲ្យ​ដឹង​ពី​ខេត្ត​បាត់​ដំបង​រូប​សំណាក់​នេះ​ត្រូវ​បាន​សាង​សង់​ដោយ​​សិល្បករ​ខ្មែរ​ដែល​មាន​ទេពកោសល្យ ក្រោម​ជំនួយ​របស់​ជប៉ុន​ដើម្បី​សន្តិភាព​នៃ​ការ​កម្ទេច​អាវុធ​ទាំង​ឡាយ។​

ឧទ្យាន​នាគ​នេះ​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ស្ទឹងសង្កែ​ទល់​មុខ​អគ្គិសនី​ខេត្ត​បាត់​ដំបង​និង​នាយកដ្ឋាន​រដ្ឋាករ​ទឹក​ ស្ថិត​ក្នុង​ភូមិ​កម្មករ, ឃុំ​ស្វាយប៉ោ។ រូប​សំណាក់​នាគ​នេះ​ត្រូវ​បាន​កសាង​ឡើង​ក្នុង​ឆ្នាំ ២០០៧ ហើយ​មាន​ ២៣៧៧ អាវុធ​បាន​ប្រមូល​និង​បាន​បំផ្លាញ​នៅ​ក្នុង​ខេត្ត​នេះ​ត្រូវ​បាន​ប្លែង​ទៅ​ជា​នាគ​មួយ​។

បើតាម​រយៈ​ប្រិយមិត្ត​ជា​ច្រើន​​ដែល​ជា​អ្នក​ខេត្ដ​បាត់ដំបង បានឲ្យដឹង​ថា រូបនេះ​គឺ​ជា​ កណ្ដៀងត្រកង ដែល​ជា​រចនា​បទ​មួយ​បូកផ្សំ​រវាង​​សត្វនាគតំណាងអោយទឹកដែលស្រោចស្រព និង កណ្ដៀវ​ដែល​តំណាង​ឲ្យ ការសម្បូរហូរហៀរនៃដំណាំស្រូវ៕

ដោយ៖ ហុង
ប្រភព៖
​​


  • រឿង​ពិត​នៅ​ពីក្រោយ​រូប​សំណាក់​នាគ​ធ្វើ​ពី​កាំភ្លើង​នៅ​បាត់​ដំបង​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/10  Category:វីដេអូ
Tags: