ក្មេងស្រី​សិស្សសាលា​ម្នាក់ ត្រូវគេ​សង្ស័យថា អាច​គេ​បញ្ឆោត​ទៅ​កន្លែង​ស្ងាត់​វាយ​សម្លាប់​ប្លន់​យក​ម៉ូតូ​‪

​ភ្នំពេញ​‬៖ ក្មេងស្រី​ជា​សិស្សសាលា​ម្នាក់ ត្រូវបាន​បុរស​អ្នក​ឡើងត្នោត​ម្នាក់​គេ​ប្រទះឃើញ​របួសធ្ងន់​ដេក​ស្តូកស្តឹង​មាន​ស្នាមរបួស​បែក​ឈាម​ពេញ​ផ្ទៃមុខ និង​ដងខ្លួន​ស្រែកថ្ងូរ​ស្ថិតនៅ​ដី​ឡូ​តិ៍​សំណង់​បាក់បែក​មួយកន្លែង​ស្ថិតនៅ​ព្រៃ​ល្វា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ នៅ​រសៀល​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៦​នេះ​។ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន និង​ជំនាញ​បាន​ចុះទៅ​កន្លែងកើតហេតុ ហើយ​បាន​បើក​ការស៊ើបអង្កេត ។​

សមត្ថកិច្ច​បានបញ្ជាក់​ថា ក្មេងស្រី​រងគ្រោះ​មានឈ្មោះ វឺ​ន រដ្ឋា អាយុ​១៩​ឆ្នាំ ជា​សិស្ស​វិទ្យាល័យ​ពងទឹក ថ្នាក់​ទី​១២D​។ មុនពេល​កើតហេតុ​មាន​បុរស​ឡើងត្នោត ចូលមក​បត់ជើង បាន​ប្រទះឃើញ​ជនរងគ្រោះ ប្រកាច់​ហើយ​បាន​រត់​ទៅប្រាប់​ប្រជាពលរដ្ឋ​ក្នុងភូមិ និង​សមត្ថកិច្ច ទើប​សមត្ថកិច្ច​ជាច្រើន​នាក់​បាន​ចុះមក​មើល និង​ធ្វើការ​ស្រាវជ្រាវ​។

​សមត្ថកិច្ច​ធ្វើការ​សន្និដ្ឋានថា អាចជា​អំពើ​ប្លន់​យក​ម៉ូតូ ខណៈ​ឃើញ​ស្ត្រី​រងគ្រោះ​មាន​មួក​ការពារ​សុវត្ថិភាព​នៅ​មិន​ឆ្ងាយ​ពី​ខ្លួន​ជនរងគ្រោះ​ដេក​ក្នុង​ថ្លុកឈាម​នោះ​។ សមត្ថកិច្ច​បន្តថា ជនរងគ្រោះ​មានសង្ឃឹម​តិច​បំផុត គ្រា​មាន​ស្នាក​ស្នាម និង​រងរបួស​ច្រើន​កន្លែង​ហើយ​ធ្ងន់ធ្ងរ​ណាស់​៕

KA-10-05-2016-01 KA-10-05-2016-02 KA-10-05-2016-03 KA-10-05-2016-04 KA-10-05-2016-06 KA-10-05-2016-07 KA-10-05-2016-08